អត្ថបទពាណិជ្ជកម្ម
Nokia ផ្តល់​ប្រូ​ម៉ូ​សិន​ញាក់សាច់​! ទិញ​មួយ ថែម​មួយ​! សម្រាប់​អ្នកទិញ​ទូរស័ព្ទ​ក្នុងឱកាស​សម្ពោធ​ដំណើរការ​ហាង
02, Mar 2020 , 4:43 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ ៖ សម្រាប់​បងប្អូន​ដែល​ជិះ​កាត់​ផ្លូវ​លេខ ២៧១ មកដល់​ចំណុច​ផ្លូវកែង ២០០៤ ប្រាកដជា​បានឃើញ​ហាង Nokia ដែល​ស្ថិត​នៅក្បែរ​ស្តុ​ប​មិន​ខាន​។ ចាប់ពី​ថ្ងៃទី ២ ខែមីនា​នេះ​តទៅ ហាង Nokia បាន​បើក​ដំណើរការ​របស់ខ្លួន​សាជាថ្មី​ឡើងវិញ​ហើយ បន្ទាប់ពី​បានរៀបចំ និង​ផ្លាស់ប្តូរ​មុខមាត់​ថ្មី ក្លាយជា​ហាង​ដ៏​ទំនើប​មួយ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​
 
​ការដាក់ឱ្យ​ដំណើរការ​ហាង Nokia ឡើងវិញ​នេះ ត្រូវបាន​ធ្វើឡើង​ក្រោម​ការចូលរួម​ពី​គណៈ​គ្រប់គ្រង​ក្រុមហ៊ុន HMD និង KTH ផ្ទាល់ និង​បុគ្គលិក​គ្រប់​ជាន់ថ្នាក់ ដោយ​ក្នុងនោះ​ក៏​វត្តមាន​ភ្ញៀវកិត្តិយស និង​អតិថិជន​ជាច្រើន​ចូលរួម​ផងដែរ​។ ហាង​របស់ Nokia ដែល​ទើប​បើក​ដំណើរការ​នេះ គឺមាន​ការរៀបចំ​យ៉ាង​ស្រស់ស្អាត​ទាក់ទាញ និង​បំពាក់​ដោយ​សម្ភារ​ទំនើបៗ​ងាយស្រួល​ដល់​អតិថិជន ជាមួយនឹង​ការដាក់​តាំង​បង្ហាញ​នូវ​ផលិតផល​ទូរស័ព្ទ​ឆ្លាត​វៃ​ម៉ាក Nokia ជាច្រើន​ម៉ូ​ដែល​។ ពិសេស​ម៉ូ​ដែល Nokia 7.2 Nokia 6.2 និង Nokia 2.3 ដែលជា​ស៊េរី​ចុងក្រោយ និង មាន​សមត្ថ​ភាពខ្លាំង ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​អតិថិជន ព្រមទាំង​ទីផ្សារ​បច្ចេកវិទ្យា​សម័យថ្មី​។ តើ Nokia 7.2 Nokia 6.2 និង Nokia 2.3 មាន​សមត្ថ​ភាពខ្លាំង​អ្វីខ្លះ​?


 
Nokia 7.2 ស៊ីម​ពីរ​តម្លៃ​តែ ២៨៩​ដុល្លារ ដោយមាន​ថែម​ជូន​ទូរស័ព្ទ Nokia 110 អាវយឺត និង​ទម្រ​ជើង​ថត​ដ៏​ស្រស់ស្អាត Nokia 7.2 មាន​អេក្រង់​ធំ​ស្អាត និង​ផ្នែក​ខាងក្រោយ​មាន​កាមេរ៉ា ៣ គ្រាប់​នៅក្នុង​ស៊ុម​រាង​មូល មាន​បង្កប់​សេន​ស័​រ​ស្កេ​ន​ម្រាមដៃ​។ មាន​កាមេរ៉ា​មុខ​ទំហំ 20MP Quad Pixel f/2.0 ZEISS Optics ហើយ​វា​មានមុខ​ងារ Always-on HDR with Pure Display, ប្រើ​បន្ទះ​ឈី​ប Snapdragon 660, មាន​ថាមពល​ថ្ម​ទំហំ 3,500mAh អាច​ប្រើ​បាន​រយៈពេល ២ ថ្ងៃ សមស្រប​នឹង​ការកម្សាន្ត​ផ្សេងៗ ។ មាន RAM ទំហំ 6GB និង​ទំហំ​ផ្ទុក 128GB, មាន​កាមេរ៉ា​ក្រោយ ៣ គ្រាប់ ទំហំ 48MP with ZIESS Optics , កាមេរ៉ា Depth Sensor ទំហំ 5MP និង កាមេរ៉ា Ultra-wide ទំហំ 8MP អាចធ្វើឱ្យ​រូបថត​បាន​ច្បាស់ ស្អាត ទោះ​ថត​នៅ​ទី​ងងឹត ។ ដាក់​ស៊ីម​កាត​បាន ២ និង​បន្ថែម Memory ក្រៅ​បាន ហើយ​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​Android 10 ឆាប់ៗ​។​
 
Nokia 6.2 ស៊ីម​ពីរ​តម្លៃ​តែ ២១៩​ដុល្លារ​ដោយមាន​ថែម​ជូន Nokia 110 អាវយឺត និង​ទម្រ​ជើង​ថត​ដ៏​ស្រស់ស្អាត Nokia 6.2 មាន​អេក្រង់​ធំ និង​មាន​កាមេរ៉ា ៣ គ្រាប់​នៅក្នុង​ស៊ុម​រាង​មូល​ផ្នែក​ខាងក្រោយ មាន​បង្កប់​សេន​ស័​រ​ស្កេ​ន​ម្រាមដៃ​។ កាមេរ៉ា​មុខ​មាន​ទំហំ 8MP ហើយ​វា​មានមុខ​ងារ Always-on HDR with Pure Display, បន្ទះ​ឈី​ប Snapdragon 636, ថាមពល​ថ្ម​ទំហំ 3,500mAh អាច​ប្រើ​បាន​រយៈពេល ២ ថ្ងៃ សម្រាប់​បម្រើ​ដល់​ការកម្សាន្ត​នានា​។ មាន​RAM ទំហំ 4GB និង ទំហំ​ផ្ទុក 64GB, កាមេរ៉ា​ក្រោយ ៣ គ្រាប់ ទំហំ 16MP, កាមេរ៉ា Depth Sensor ទំហំ 5MP និង កាមេរ៉ា Ultra-wide ទំហំ 8MP ហើយ​អាចដាក់​ស៊ីម​កាត​បាន ២ បន្ថែម Memory ក្រៅ​បាន និង ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android 10 ឆាប់ៗ​។​


 
Nokia 2.3 ស៊ីម​ពីរ​តម្លៃ​តែ ១១៥ ដុល្លារ​ដោយមាន​ថែម​អាវយឺត និង​ទម្រ​ជើង​ថត​ដ៏​ស្រស់ស្អាត Nokia 2.3 បាន​ភ្ជាប់​មកជា​មួយ អេក្រង់​ទំហំ 6.2 អ៊ី​ញ ដែលមាន​កម្រិត​បង្ហាញ​ត្រឹម HD+ ក៏ដូចជា​មាន​កម្រិត​សមាមាត្រ​អេក្រង់ 19:9 ហើយ​អេក្រង់​នេះ មាន​លក្ខណៈ​ជា​តំណក់ទឹក​។ ស្មា​ត​ហ្វូ​ន​នេះ មាន​អង្គ​ផ្ទុក 32GB ហើយ​វា​ក៏​អនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់ បន្ថែម​អង្គ​ផ្ទុក​ពី​ខាងក្រៅ បាន​ដល់ 512GB​។ ផ្នែក​កាមេរ៉ា​នៅ​ផ្នែក​ខាងក្រោយ​មាន​ចំនួន ២ គ្រាប់​ដាក់​បញ្ឈរ​នៅ​ចំ​កណ្តាល ជាមួយ Flash LED ដែល​ក្នុងនោះ មាន​លេន​គោល​ទំហំ 13MP និង​លេន​មួយទៀត​មាន​ទំហំ 2MP ដែល​អាច​ថតរូប​បាន​ច្បាស់ ទោះ​ស្ថិតនៅ​លក្ខខណ្ឌ​ពន្លឺ​តិចក្ដី​។ រីឯ​ខាងមុខ​មាន​កាមេរ៉ា​មួយ​គ្រាប់​ទំហំ 5MP​។  Nokia 2.3 មាន​ថាមពល​ថ្ម​ដល់ 4,000mAh ដែល​អាច​កាន់​បាន​ដល់​ពីរ​ថ្ងៃ​ឯណោះ​។​
 
​ហាង Nokia ក៏បាន​បើក​យ៉ាង​ទូលាយ​សម្រាប់​សាធារណជន​ចូល​ទស្សនា​ម៉ូ​ដែល​ទូរស័ព្ទ​សេរី​ថ្មីៗ​ដោយ​សេរី ដើម្បី​ទទួល​បទពិសោធ និង​អាច​ជាវ​ផលិតផល​ទូរស័ព្ទ​តាម​ការពេញចិត្ត​របស់​ខ្លួន​ពី​ហាង​ផងដែរ ។ អ្វីដែល​ពិសេស​សម្រាប់​អតិថិជន ១០០​នាក់​ដំបូង​ដែល​មក​ជាវ​ទូរស័ព្ទ Nokia គ្រប់​ម៉ូ​ដែល​(​ទាំង Smartphone ឬ អិន​ចុច​ពិល​) ក្រុមហ៊ុន​នឹង​ផ្តល់ជូន​អាវយឺត​ដ៏​ស្រស់ស្អាត​មួយ​។ រិត​តែ​ពិសេស​ទៀត សម្រាប់​ម៉ូ​ដែល Smartphone មួយចំនួនទៀត​ក៏មាន​លក់​បញ្ចុះតម្លៃ​រហូត​ទៅដល់ 50%  មាន​សុពលភាព​ចាប់ពី​ថ្ងែ​ជូនដំណឹង​នេះ រហូតដល់​ថ្ងែ​ទី​១៥ ខែមីនា ឆ្នាំ​២០២០ ឬ​រហូត​អស់ពី​ស្តុក​។​
 
​ដូច្នេះ​កុំឱ្យ​ឱកាស​ពិសេស​នេះ​កន្លង​ហួស សូម​មក​ជាវ​ទូរស័ព្ទ Nokia ពី​ហាង Nokia ឥឡូវនេះ ដែល​ស្ថិតនៅ​ទីតាំង​ចាស់ លើ​បណ្តោយ​ផ្លូវ ២៧១ កែវ​ផ្លូវ ២០០៤ (​ឬ​ហៅថា ស្តុ​ប Nokia អូរ​បែកក្អម​)  ដើម្បី​ទទួល​កាដូ​ពិសេស​នេះ​ទាំងអស់គ្នា​។ រក​ឯណា​បាន ទិញ​ទូរស័ព្ទ​ថែម​ជូន​ទូរស័ព្ទ ១ គ្រឿង​ទៀត​ភ្លាមៗ គឺមាន​តែ​នៅ​ហាង Nokia ប៉ុណ្ណោះ​។ សម្រាប់​ព័ត៌មាន​លម្អិត អាច​ទំនាក់ទំនង​ផ្នែក​សេវា​បម្រើ​អតិថិជន ក្រុមហ៊ុន ខេ​ធី​អេ​ច (KTH) តាមរយៈ​ទូរស័ព្ទ​លេខ​៖ 012879 707 ៕
 
(​លក្ខខណ្ឌ​ផ្សេងៗ​ត្រូវបាន​អនុវត្តន៍​)






















(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 MSA (Meas)
© រក្សាសិទ្ធិដោយ thmeythmey.com