អត្ថបទពាណិជ្ជកម្ម
កាន់តែ​ងាយស្រួល​! បើក​គណនី​សន្សំ​ដំបូង​ត្រឹមតែ ១០០០ រៀល​ប៉ុណ្ណោះ​ជាមួយ អេ អឹម ខេ​
02, Mar 2020 , 5:03 pm        
រូបភាព
ដោយ: ថ្មីៗ
​អេ អឹម ខេ តែងតែ​នៅ​ជិត​លោកអ្នក​គ្រប់ពេលវេលា និង​តែងតែ​ផ្តល់​ទំនុកចិត្ត និង​ជួយ​សម្រួល​ដល់​ជីវភាព​ប្រជាជន​កម្ពុជា​គ្រប់ៗ​គ្នា​។ ឥឡូវនេះ អេ អឹម ខេ បានផ្ដល់​ឱកាស​ដល់​អ​ស់លោក​អ្នក ដែល​ចង់​បង្កើត​គណនី​សន្សំ​ប្រាក់ ជាមួយ អេ អឹម ខេ គឺ​កាន់តែ​ពិសេស គឺ​លោកអ្នក​អាចដាក់​ប្រាក់​សន្សំ​ចាប់ពី ១០០០ រៀល នៅពេល​បើក​គណនី​ដំបូង ហើយ​ដាក់​ប្រាក់​សន្សំ​ចាប់ពី ១០០០​រៀល ១ ដុល្លារ ឬ ១០​បាត ឡើង​បាន​យ៉ាង​ងាយស្រួល​។
 
​កាន់តែ​ពិសេស​ថែមទៀត​នោះ អេ អឹម ខេ អនុញ្ញាត​ឲ្យ​ដំណើរ​ការដាក់ នឹង​ដក​សាចប្រាក់​បាន​យ៉ាង​ងាយស្រួល​ផងដែរ​។ ជាមួយ​កម្មវិធី​សន្សំ​ងាយស្រួល ដែល​អាចដាក់​សាច់ប្រាក់​ចាប់ពី ១០០០ រៀល​នេះ​មាន​លក្ខណៈ និង​អត្ថប្រយោជន៍​ដូចជា​៖
 
​លក្ខណៈ​ផលិតផល​
•​ ​ការដាក់​ប្រាក់​សន្សំ​តិចតួច​ត្រឹមតែ ១.០០០ រៀល ឬ ១ ដុល្លារ ឬ ១០ បាត នៅពេល​បើក​គណនី​ដំបូង​
•​ ​មិន​តម្រូវ​ឲ្យ​មានការ​រក្សា​សមតុល្យ​អ​ប្បរមា នៅក្នុង​គណនី​នោះទេ​
​អត្ថប្រយោជន៍​
•​ ​រក្សា​សមតុល្យ​កាន់តែច្រើន​នៅក្នុង​គណនី ទទួលបាន​អត្រា​ការប្រាក់​កាន់តែ​ខ្ពស់​
•​ ​ទទួលបាន កាត​ងាយស្រួល (​កាត​អេ​ធី​អឹម ពណ៌​ស្វាយ​) ដោយ​ឥតគិតថ្លៃ​
•​ ​ងាយស្រួល​ក្នុងការ​ធ្វើ​ប្រតិបត្តិការ តាមរយៈ​ម៉ាស៊ីន ដាក់ និង​ដក​ដោយ​ប្រាក់​ស្វ័យប្រវត្តិ (​អេ​ធី​អឹម និង​ស៊ី​ឌី​អឹម​- ២៤/៧)
•​ ​អាច​ដក និង​ដាក់​ប្រាក់ តាម​តម្រូវការ​នៅ​រៀងរាល់​ម៉ោង​ធ្វើការ នៅ​ការិយាល័យ និង​ភ្នាក់ងារ អេ អឹម ខេ ទូទាំងប្រទេស ដោយ​មិន​គិតថ្លៃ​សេវា​
 
​អត្រា​ការប្រាក់​ប្រចាំឆ្នាំ (​សម្រាប់​ឯកត្តជន​)
​សមតុល្យ​ប្រាក់​សន្សំ សម្រាប់​ប្រាក់រៀល​ ​អត្រា​ការប្រាក់​
<= ៤០០.០០០ រៀល​ ​៣,០០%
> ៤០០.០០០ រៀល ដល់ ១២.០០០.០០០ រៀល​ ​៣,៥០%
> ១២.០០០.០០០ រៀល​ ​៤,០០%
​សមតុល្យ​ប្រាក់​សន្សំ សម្រាប់​ប្រាក់​ដុល្លារ​អាមេរិក​ ​អត្រា​ការប្រាក់​
<= ១០០ ដុល្លារ​ ​៣,០០%
> ១០០ ដុល្លារ ដល់ ៣.០០០ ដុល្លារ​ ​៣,៥០%
> ៣.០០០ ដុល្លារ​ ​៤,០០%
​សមតុល្យ​ប្រាក់​សន្សំ សម្រាប់​ប្រាក់​ថៃ​បាត​ ​អត្រា​ការប្រាក់​
<= ៤.០០០ បាត​
៣,០០%
> ៤.០០0 បាត ដល់ ១២០.០០០ បាត​ ​៣,៥០%
> ១២០.០០០ បាត​ ​៤,00%

(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com