សិង្ហ​បុរី​៖ បុរស​ម្នាក់​រង​ពិន័យ​ជិត​១​លាន​ដុល្លារ ដោយសារ​គេចវេះ​មិន​បង់ពន្ធ​យានយន្ត​
រថយន្ត
អន្តរជាតិ
សិង្ហ​បុរី​៖ បុរស​ម្នាក់​រង​ពិន័យ​ជិត​១​លាន​ដុល្លារ ដោយសារ​គេចវេះ​មិន​បង់ពន្ធ​យានយន្ត​
02, Mar 2020 , 7:39 pm        
រូបភាព
ដោយ: ធីតា
​បុរស​អាយុ​៥៩​ឆ្នាំ​ម្នាក់ ត្រូវបាន​តុលាការ​ពិន័យ​ជា​ទឹកប្រាក់​ជាង​១.៣​លាន​ដុល្លារ​សិង្ហ​បុរី (​ប្រមាណ​១​លាន​ដុល្លារ​អាមេរិក​) ពីបទ​គេចវេះ​មិន​បំពេញ​កាតា​ព្វ​កិច្ច​បង់ពន្ធ (GST) សម្រាប់​យានយន្ត​១៩៥​គ្រឿង​ដែល​នាំចូល​ទៅកាន់​សិង្ហ​បុរី​។


​យោងតាម​ការផ្សាយ​រប​ស់ The Straits Times លោក Sunil Kishinchand Bhojwani ជា​អ្នកគ្រប់គ្រង​ក្រុមហ៊ុន​នាំចូល​រថយន្ត​មួយ​ដែលជា​មុខរបរ​របស់​ឪពុកម្តាយ​។ មនុស្ស​៣​នាក់​ផ្សេងទៀត ក៏ត្រូវ​ប្រឈមមុខ​ច្បាប់​ផងដែរ ដែល​ក្នុងនោះ មាន​ពីរ​នាក់​ជាប់ចោទ​ពីបទ​ផ្តល់ព័ត៌មាន​ភូតភរ​ដល់​ស្ថាប័នគយ​សិង្ហ​បុរី​។​
 
​មន្ត្រី​ជំនាញ​សិង្ហ​បុរី បាន​រកឃើញ​ឯកសារ និង​វិ​ក្ក័​យ​ប​ត្រ​មិន​ប្រក្រតី​ជាច្រើន​ដែល​ទូទាត់​ដោយ​ក្រុមហ៊ុន ក្រោម​ការដឹកនាំ​របស់​លោក Sunil ជាពិសេស​ការនាំ​ចូល​យានយន្ត​១៩៥​គ្រឿង ចន្លោះ​ពី​ខែកុម្ភៈ ដល់​ខែកញ្ញា ឆ្នាំ​២០១៥​។ 
 
​តាម​ការស៊ើបអង្កេត លោក Sunil បាន​ចរចា​ជាមួយ​ដៃគូ​រកស៊ី​នៅក្រៅ​ប្រទេស ដើម្បី​សម្រួល​វិ​ក្ក័​យ​ប​ត្រ​លើ​តម្លៃ​យានយន្ត​១៩៥​គ្រឿង ពោលគឺ​ចៀសវាង​ការបង់ពន្ធ​ទំនិញ និង​សេវាកម្ម (GST) ពេញ​ថ្លៃ​៕

© រក្សាសិទ្ធិដោយ thmeythmey.com