អត្ថបទពាណិជ្ជកម្ម
SCG, ក្លិប​បាល់ទាត់ ភ្នំពេញ​ក្រោ​ន ចាប់ផ្ដើម​យុទ្ធនាការ​” SCG Kick & Share” នៅ​ខេត្តកំពត​
03, Mar 2020 , 11:29 am        
រូបភាព
ដោយ: ថ្មីៗ
ខេត្តកំពត​, ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០២០ – ក្រុមហ៊ុន អេស​ស៊ីជី ដែលជា​ក្រុមហ៊ុន​ឈានមុខ​គេ​មួយ​នៅ​អាស៊ាន ដោយ​រួមសហការ​ជាមួយ​ក្លិប​បាល់ទាត់ ភ្នំពេញ​ក្រោ​ន បានចាប់ផ្ដើម​យុទ្ធនាការ​ហ្វឹកហ្វឺន​កីឡាបាល់ទាត់ ឈ្មោះថា «SCG Kick & Share» ដែល​ឆ្នាំនេះ នឹង​ប្រព្រឹត្តទៅ​នៅក្នុង​ខេត្ត​បី គឺ កំពត កំពង់ចាម និង​រាជធានី​ភ្នំពេញ​។
 
​ព្រឹត្តិការណ៍​ហ្វឹកហ្វឺន​បាល់ទាត់​នេះ ធ្វើឡើង​ក្នុង​គោលបំណង​បណ្ដុះ​ស្មារតី​ស្រឡាញ់​កីឡា ជាពិសេស កីឡាបាល់ទាត់​នៅក្នុង​ចំណោម​កុមារ​អាយុ​ក្រោម ១២​ឆ្នាំ​។ 
 
​លោក សន សីហា នាយក​ផ្នែក​រ៉ែ​របស់​ក្រុមហ៊ុន SCG បាន​មានប្រសាសន៍ថា យុទ្ធនាការ​នេះ​ជា​ផ្នែក​មួយ នៃ​ទំនួល​ខុសត្រូវ​សង្គម​ចំពោះ​សហគមន៍​។ ក្រុមហ៊ុន​បាន​ចាប់​ដៃគូ​ជាមួយ​ក្លិប​បាល់ទាត់ ភ្នំពេញ​ក្រោ​ន ដើម្បី​លើកកម្ពស់​កីឡា​នៅក្នុង​សហគមន៍ តាមរយៈ​កម្មវិធី​មួយ ឈ្មោះថា ‘SCG Kick & Share’​។ 
 
​លោក សន សីហា ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «​យើង​ចង់​ឲ្យ​កុមារ​នៅក្នុង​សហគមន៍​របស់​យើង មាន​ស្មារតី​ចេះ​ស្រឡាញ់​កីឡា​។ យើង​ចង់​ឲ្យ​ក្មេងៗ​ជំនាន់​ក្រោយ ធ្វើ​រឿង​ល្អៗ​សម្រាប់​សង្គម និង​ជៀសវាង​គ្រឿងញៀន​ដាច់ខាត​»​។ 


 
​នៅឯ​ព្រឹត្តិការណ៍​ហ្វឹកហ្វឺន​បាល់ទាត់​ដល់​កុមារ​នៅ​ខេត្តកំពត លោក លី ហៀ​ង អគ្គលេខាធិការ​ក្លិប​បាល់ទាត់ ភ្នំពេញ​ក្រោ​ន បាន​លើកឡើងថា ភ្នំពេញ​ក្រោ​ន និង​ក្រុមហ៊ុន អេស​ស៊ីជី មាន​គោលដៅ​រួមមួយ ក្នុងការ​ប្រើប្រាស់​រូបភាព​កីឡា ដើម្បី​បញ្ជូន​សារ​ទៅកាន់​កុមារ និង​យុវជន​។ 
 
​លោក លី ហៀ​ង មានប្រសាសន៍​ដូច្នេះ​ថា​៖«​យើង​ជឿជាក់ថា កីឡា​នាំមក​នូវ​សុខភាព​ល្អ ហើយ​ក្មេង​ដែល​ឆ្លាត គឺ​ក្មេង​ដែលមាន​សកម្មភាព​ច្រើន និង​សកម្ម​។ សារ​នៅថ្ងៃនេះ គឺថា​តាមរយៈ​កីឡា តាមរយៈ​ភ្នំពេញ​ក្រោ​ន យើង​ចង់​ធ្វើជា​គំរូ​ល្អ​មួយ​ដល់​ក្មេងៗ​»​។ 
 
​កុមារា​កុមារី​ប្រមាណ​ជាង ១០០​នាក់ មកពី​សាលារៀន​នៅក្នុង​ស្រុក​បន្ទាយមាស ខេត្តកំពត បាន​ចូលរួម​សកម្មភាព​ហ្វឹកហ្វឺន​បាល់ទាត់ ជាមួយ​កីឡាករ​ដែល​ពួកគេ​ចូលចិត្ត មកពី​ក្លិប ភ្នំពេញ​ក្រោ​ន ដែល​ក្នុងនោះ​រួមមាន កីឡាករ​លេចធ្លោ អន ចាន់​ប៉ូ​លីន និង​កីឡាករ សឿត បារាំង ផងដែរ ។ 
 
​កីឡា​រទាំង​ពីររូប​ផ្ញើ​សារ​ដូចគ្នា ទៅដល់​កុមារ​ដែល​បាន​ចូលរួម​ថា​៖ «​ចូរ​យើង​លេង​កីឡា​ទាំងអស់គ្នា ដើម្បី​សុខភាព និង​ជៀសវាង​គ្រឿងញៀន​ឲ្យ​បាន​ដាច់ខាត​»​។ 


 
​កុមារា បន បញ្ញា ជា​សិ​ស្សា​បឋមសិក្សា​មកពី​សាលារៀន នៅក្នុង​ស្រុក​បន្ទាយមាស ដែល​បាន​ចូលរួម​នៅក្នុង​សកម្មភាព​ហ្វឹកហ្វឺន​បាល់ទាត់​«SCG Kick & Share» បាន​និយាយថា រូបគេ​មាន​សេចក្ដីរំភើប​រីករាយ​ណាស់ ដែល​បាន​រៀន​តិច​និក​ខ្លះៗ ពី​កីឡាករ​អាជីព ព្រោះ​រូបគេ​ចូលចិត្ត​លេង​បាល់ទាត់​នៅ​សាលា​។ កុមារា បញ្ញា និយាយថា​៖  «​ទៅ​ថ្ងៃ​អនាគត ខ្ញុំ​ក៏​ចង់​ក្លាយជា​កីឡាករ​បាល់ទាត់​មួយរូប​ដែរ​»​។ 
 
​កម្មវិធី​ហ្វឹកហ្វឺន​បាល់ទាត់​ដល់​កុមារ​«SCG Kick & Share» ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ ចាប់តាំងពី​ឆ្នាំ​២០១៦​មកម្ល៉េះ ដោយ​ក្រុមហ៊ុន អេស​ស៊ីជី សហការ​ជាមួយ​ក្លិប ភ្នំពេញ​ក្រោ​ន ។ គិត​មកទល់ពេលនេះ មាន​សិស្សានុសិស្ស​ជាច្រើន​ពាន់​នាក់​នៅតាម​បណ្ដា​ខេត្ត​មួយចំនួន បានទទួល​បទពិសោធ​ន៍​ពី​សកម្មភាព​ហ្វឹកហ្វឺន​បាល់ទាត់​ទាំងនេះ​។ 
 
​កម្មវិធី​នេះ អាចរួមចំណែក​គាំទ្រ​ដល់​កុមារ​ដែល​ស្រឡាញ់​កីឡាករ​បាល់ទាត់ អាច​សម្រេច​ក្ដី​សុបិន​របស់​ពួកគេ ដើម្បី​ក្លាយខ្លួនជា​តារាបាល់ទាត់​នៅពេល​អនាគត​។​
​សម្រាប់​ឆ្នាំនេះ ក្លិប​ភ្នំពេញ​ក្រោ​ន និង​ក្រុមហ៊ុន អេស​ស៊ីជី នឹងធ្វើ​សកម្មភាព​ហ្វឹកហ្វឺន​បាល់ទាត់ «SCG Kick & Share» នេះ នៅ​ខេត្តកំពត ខេត្តកំពង់ចាម និង​នៅ​រាជធានី​ភ្នំពេញ​៕













(​អត្ថបទ​ពាណិជ្ជកម្ម​) 

© រក្សាសិទ្ធិដោយ thmeythmey.com