ពីនេះ ពីនោះ
ត្រូវសរសេរថា «ប៉ុនណា» មិនមែន«ប៉ុណ្ណា»ឡើយ!
× ការពិតពាក្យ «ប៉ុនណា» អាចសរសេរបានតែមួយបែប ចំណែកពាក្យ «ប៉ុណ្ណា» មិនមែនជាពាក្យដែលត្រូវនឹងវចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត ឡើយ។ ពាក្យ «ប៉ុនណា» ជាសំណួរសម្រាប់ចោទសួរដើម្បីបញ្ជាក់ពី ទំហំ។ ពាក្យ ប៉ុន ជាគ្រាមភាសាប្រើក្លាយជា ប៉ិន។
ការណ៍ដែលអ្នកខ្លះច្រឡំប្រើពាក្យ«ប៉ុនណា»មកជា«ប៉ុណ្ណា»នោះ ក៏ដោយសារតែតាមចំណាំឃើញថា មានពាក្យ «ប៉ុណ្ណេះ ប៉ុណ្ណោះ ប៉ុណ្ណឹង»នៅក្នុងវចនានុក្រមខ្មែរ។ ជាក់ស្តែងមានតែពាក្យ«ប៉ុនណា»តែមួយគត់ដែលមិនអាចសរសេរជាព្យាង្គតម្រូតបានឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com