COVID-19
ជាតិ
អ្នកនាំពាក្យ អះអាង​ថា កម្ពុជាមិនទាន់មានករណីឆ្លង COVID-19 ទៀតទេ
05, Mar 2020 , 3:23 pm        
រូបភាព
លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល (កណ្តាល) និងអ្នកជំនាញ​ផ្សេងទៀតនាសន្និសីទសារព័ត៌មាន
លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល (កណ្តាល) និងអ្នកជំនាញ​ផ្សេងទៀតនាសន្និសីទសារព័ត៌មាន
ដោយ: ថ្មីៗ
គិតត្រឹម​វេលារសៀលថ្ងៃទី៥ ខែមីនា នេះ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានអះអាងនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃនេះថា កម្ពុជាមិនទាន់រកឃើញករណី COVID-19 លើប្រជាជន​កម្ពុជានោះឡើយ។



លោកស្រីបានរំលឹកថា ក្នុងចំណោម​មនុស្សសង្ស័យ​១៤៥នាក់ មានតែចិន១នាក់ប៉ុណ្ណោះដែលមានវិជ្ជមាន ហើយបុរសវ័យ​៦០​ឆ្នាំរូបនោះ បានជាសះស្បើយ និងទៅប្រទេសកំណើត​របស់ខ្លួន​វិញហើយ។

លោកស្រីបានច្រានចោល ករណីដួលសន្លប់ ឬខ្យល់គរ​ដែលធ្វើឲ្យមាន​ការយល់ច្រលំទាក់ទងនឹង COVID-19 ដូចជានៅសៀមរាប នៅបាវិត ខេត្តស្វាយរៀង ជាដើម។ លោកស្រីបាន​កត់សម្គាល់ផងដែរទាក់ទងនឹងការបង្កើត Fake News ជាច្រើន។

អ្នកនាំពាក្យបានអះអាងថា តាំងពីថ្ងៃទី១០ ខែមករា មក កម្ពុជាតែងតែគោរពតាមបែបបទរបស់អង្គការ​សុខភាពពិភពលោក ដោយមានការចូលរួមពីស្ថាប័នជាតិ និងអន្តរជាតិ។

© រក្សាសិទ្ធិដោយ thmeythmey.com