អចលនទ្រព្យ
អត្ថបទពាណិជ្ជកម្ម
Martell XO បាន​កែប្រែ​រូបរាង​ថ្មី​សន្លាង ជាមួយនឹង​ប្រណីតភាព​នៃ​ការ​វេច​ខ្ចប់ និង​រសជាតិ​
06, Mar 2020 , 10:13 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០២០៖ ក្រុមហ៊ុន​ផលិត​ស្រា Martell បាន​បញ្ចេញ​រូបរាង​ថ្មី​សន្លាង​របស់ Martell xo ជាមួយនឹង​ប្រណីតភាព​នៃ​ការ​វេច​ខ្ចប់ ដើម្បី​រក្សាបាន​គុណ​តម្លៃ​របស់​ប្រភេទ​ស្រា Cognac មួយ​នេះ​។ ភាពខុសគ្នា​រវាង​ដប​ចាស់ និង​ថ្មី គឺ​ផ្តោតទៅលើ​ទម្រង់​កោង​នៃ​ផ្នែក​សងខាង​ដប ដែល​រចនា​ជាមួយនឹង​ខ្សែកោង​ជា​ទឹករលក បណ្តេញ​ពី​ផ្នែក​ខាងក្នុង​មក​ខាងក្រៅ អមដោយ​ពន្លឺ​ពណ៌​មាស ជះ​ចេញពី​ពណ៌​របស់ Cognac ដែល​បញ្ចេញ​ពី​ក្នុង​ដប​មក​ក្រៅ ជាមួយនឹង​ភាព​ប្រណីត​ឥតខ្ចោះ នៃ​Martell xo រូបរាង​ថ្មី​នេះ​។
 
​រូបរាង​ថ្មី​របស់ Martell xo មួយ​នេះ ត្រូវ​បានដាក់​បង្ហាញ​ជា​ផ្លូវការ​នៅ​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០២០ ក្រោម​ការចូលរួម​រប​ស់​ដៃគូ​ពាណិជ្ជកម្ម របស់​ក្រុមហ៊ុន ភើ​ណូ​ដ រី​ខាដ (​ខេ​ម​បូដ​) ដែលជា​ក្រុមហ៊ុន​ចែកចាយ​ផ្តាច់មុខ នូវ​ស្រា martell នៅក្នុង​ប្រទេស​កម្ពុជា​។ ជាមួយនឹង​ការ​រចនា​ដ៏​ប្រណីត និង​ទាន់សម័យ និង​រសជាតិ​ដ៏​ពិសេស Martell xo ជា​តំណាង​នូវ​ភាពរឹងមាំ និង​គង់វង្ស​នៃ​ទីកន្លែង​ដើម​ដែល​ផលិត MARTELL ដែលមាន​អាយុកាល​អស់​រយៈពេល​ជាង​៣០០​ឆ្នាំ បើទោះជា​ត្រូវ​ឆ្លងកាត់​ដំណាក់កាល​ជាច្រើន ដើម្បី​ផលិត​បាន​នូវ​ស្រា​ដែលមាន​ស្តង់ដារ​។ ប្រភេទ​ស្រា​នេះ ត្រូវបាន​ផលិតឡើង​ដើម្បី​ឆ្លុះបញ្ចាំង ពី​អ្នក​ដែល​ចូលចិត្ត​ស្រា COGNAC ពោល​គឺជា​បុគ្គល​មួយរូប ដែល​ទទួលបាន​ជោគជ័យ​នៅក្នុង​ជីវិត​រស់នៅ​របស់គាត់​។ ជាក់ស្តែង​ដូចជា​នៅក្នុង​យុទ្ធនាការ ដែល​ធ្វើឡើង​សម្រាប់​ផ្សព្វផ្សាយ​ស្រា MARTELL នេះ​ត្រូវបាន​គេ​កំណត់​យក​នូវ​ពាក្យស្លោក​មួយ​គឺ «DEFINING MOMENTS» ដែលមាន​ន័យ​ជា​ភាសា​ខ្មែរ «​ពេលវេលា​ដ៏​មាន​អត្ថន័យ​បំផុត​» ដែល​ឆ្លុះ​ប​ញ្ជាំ​ង​ពី​ការសម្រេចចិត្ត​របស់​អ្នក​ដែល​នាំ​ឲ្យ​មានការ​ផ្លាស់ប្តូរ​នៅក្នុង​ជីវិត​របស់​អ្នក​។​


 
martell xo គឺជា​ប្រភេទ​ស្រា​ដែល​ល្អ​បំផុត​សម្រាប់ រោងចក្រ​ផលិត​ស្រា Maison Martell ដែល​ឆ្លុះ​ប​ញ្ជាំ​ង​អំពី​កិត្យានុភាព នៃ​តំបន់​ដែល​ផលិត​ស្រា cognac មាន​ឈ្មោះថា Grande Champagne​។ លក្ខណៈពិសេស​នៃ eaux-de-vie ដែល​ចម្រាញ់​នៅក្នុង​តំបន់ Grande Champagne នោះ គឺ​ការដែល​យក​នូវ​ស្រា​ទំពាំងបាយជូរ យកទៅ​បិត​ចំនួន​ពីរដង​ដើម្បី​ចម្រាញ់​បានជា eaux-de-vie ហើយ​ត្រូវបាន​គេ​យកទៅ​បន្ទំ នៅក្នុង​បា​រែ​ល​ឈើ​ប្រណីត​។ តុល្យភាព​នៃ​រសជាតិរ​បស់​ល្បាយ ដែល​លាយ​ប​ញ្ជូ​ល​គ្នា ក្នុងការ​ផលិត​នូវ​ប្រភេទ​ស្រា Cognac នេះ គឺ​បានមកពី​ប្រណីតភាព​នៃ eaux-de-vie ដែល​ចម្រាញ់​ចេញពី​ផ្លែ​ទំពាំងបាយជូរ​ដ៏​កម្រ ដាំ​នៅក្នុង​តំបន់ Borderies នៅក្នុង​ប្រទេស​បារាំង ដែលជា​កន្លែង​ដើមកំណើត​នៃ​រោងចក្រ​ផលិត​ស្រា martell​។​
 
Martell xo ត្រូវបានគេទទួលស្គាល់​ក្លិន​ដែលមាន​ភាព​ចែកដាច់​ពីគ្នា​រវាង ភាព​ឈួ​ល និង​ហឹរ​នៃ​គ្រាប់​ម្រេចខ្មៅ និង​ជី​វ៉ាន់ស៊ុយ នៅពេលដែល​អ្នក​ហិតក្លិន​។ នៅពេល​ទទួលទាន អ្នកនឹង​ទទួលបាន​រសជាតិ​មួយ ដែល​បានមកពី​ផ្លែ​ល្វា គ្រាប់ walnut និង​ឈើអែម​។ នៅពេល​លេប​ចូលទៅក្នុង​មាត់ រសជាតិ​ចត់​នៃ​ផ្លែ​ល្វា ផ្លែ​ទទឹម និង​ផ្លែ Blackcurrant ដែល​ធ្វើ​ឲ្យ​ដិត​ជាប់​នឹង​គល់​អណ្តាត​របស់​អ្នក​។​
 
​គួរបញ្ជាក់​ផងដែរ​ថា ស្រា martell ត្រូវបាន​នាំចូល និង​ចែកចាយ​ផ្តាច់មុខ ដោយ​ក្រុមហ៊ុន ភើ​ណូ​ដ​រី​ខាដ (​ខេ​ម​បូដ​)៕










 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com