ជាតិ
កូនចាបមាស៖ ស្ត្រីត្រូវប្រើសិទ្ធិខ្លួនឯងដើម្បីជម្នះបញ្ហា,ការត្អូញត្អែរមិនអាចជួយអ្វីបានឡើយ កូនចាបមាស
× ភ្នំពេញ៖ ស្ត្រីត្រូវប្រើសិទ្ធិដែលខ្លួនឯងមានដើម្បីជម្នះរាល់ឧបសគ្គ ព្រោះការត្អូញត្អែរមិនមែនជាស្ពាននៃដំណោះស្រាយនោះឡើយ។ «កូនចាបមាស» ដែលមានឈ្មោះដើមថា «សែត ហត្ថា» បានលើកឡើងយ៉ាងដូច្នេះ បន្ទាប់ពីបានចែករំលែកបទពិសោធន៍តែងនិពន្ធក្នុងកម្មវិធី «ប៉ាកកានារី» កាលពីពេលថ្មីៗកន្លងមកនេះ។
អ្នកនិពន្ធវ័យ២៨ឆ្នាំ ដែលជាម្ចាស់ស្នាដៃសៀវភៅ «វិញ្ញាសារជីវិត», «កាដូជីវិត» «ខ្យល់ដង្ហើម» និង «ដំណើរ» បានអះអាងពីសារសំខាន់នៃតួនាទីស្ត្រីនៅក្នុងសង្គម ដោយមិនត្រូវគិតតាមទស្សនៈថា ខ្លួនឯងបង្វិលចង្ក្រានមិនជុំនោះឡើយ។
សូមអញ្ជើញទស្សនាវីដេអូដូចតទៅ៖
ជាកូនច្បងក្នុងគ្រួសារដែលមានបងប្អូន៥នាក់ កញ្ញា ហត្ថា មិនដែលគិតថា ខ្លួនក្លាយជាអ្នកនិពន្ធរហូតមកដល់សព្វថ្ងៃនោះឡើយ ប៉ុន្តែបទពិសោធន៍បានជំរុញ កូនអ្នកខេត្តពោធិសាត់ម្នាក់នេះ មានដំណើរទៅមុខក្នុងវិស័យតែងនិពន្ធ ក្រោមរហស្សនាម «កូនចាបមាស»។
«កូនចាបមាស» បានលើកទឹកចិត្តស្ត្រីឲ្យព្យាយាមតស៊ូគ្រប់ឧបសគ្គ ហើយយកបរាជ័យធ្វើជាបទពិសោធន៍សម្រាប់ខ្លួន។ «គ្មានអ្នកណាកើតមកមិនឆ្លងកាត់ការលំបាកនោះទេ ប៉ុន្តែអ្វីដែលល្អគឺយើងត្រូវចេះបំពេញនូវអ្វីដែលយើងគិតថាធ្វើវាមិនបាន តាំងចិត្ត ជម្នះ គិតថាយើងអាចធ្វើវាបាន នោះអ្នកនិងបានសម្រេចជាមិនខាន»៕
Tag:
កូនចាបមាស
អ្នកនិពន្ធ
សៀវភៅជីវិត
© រក្សាសិទ្ធិដោយ thmeythmey.com