ជាតិ
វីដេអូ
ឪពុកសាលិ មានជំនឿចិត្តកាន់តែខ្លាំងលើអនាគតកូនតាមរយៈភាពក្លាហាន និងឆន្ទៈ
× ភ្នំពេញ៖ លោក សុន វុទ្ធី ជាឪពុករបស់កុមារា ធុច សាលិ ដែលជាអតីតអ្នកលក់វត្ថុអនុស្សាវីរយនៅបរិវេណប្រាសាទបាយ័ន។ ក្រោយកូនប្រុសជាប់អាហារូបករណ៍សិក្សានៅប្រទេសចិន លោក សុន វុទ្ធី មានក្ដីរំភើបរីករាយ ចំពោះខិតខំរបស់កូន។ បើតាមលោក សុន វុទ្ធី ភាពក្លាហាន និងឆន្ទៈរបស់សាលិ បានធ្វើឲ្យឪពុកម្ដាយមានជំនឿចិត្តកាន់តែខ្លាំង។
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន ThmeyThmey.com ជាមួយលោក សុន វុទ្ធី ឪពុកកុមារា សាលិ ដូចតទៅ៖
«ខ្ញុំសប្បាយចិត្ត រកអ្វីប្រៀបគ្មានទេ។ ព្រោះនឹកឃើញថា ក្មេងដែលកម្សត់លក់វត្ថុអនុស្សាវីរយនៅតាមតំបន់ប្រាសាទ មានភ័ព្វសំណាងមកដល់ គឺរំភើបមែនទែន»។ នេះជាការលើកឡើងរបស់លោក សុន វុទ្ធី។
លោក សុន វុទ្ធី ជាឪពុករបស់កុមារា ធុធ សាលិ ដែលកំពុងបន្តការសិក្សានៅប្រទេសចិន។ ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោក សុន វុទ្ធី បង្ហាញអារម្មណ៍រំភើបរីករាយដែលកូនប្រុសទី២ របស់លោក មានសំណាងដូចពេលបច្ចុប្បន្ន។ កុមារា ធុធ សាលិ អតីតអ្នកលក់វត្ថុអនុស្សាវីរយបានមានឱកាសទៅសិក្សានៅប្រទេសចិន កាលពីខែឧសភា ឆ្នាំ២០១៩។
ក្នុងពេលសិក្សានៅប្រទេសចិន លោក វុទ្ធី បានជំរុញទឹកចិត្តកូនឲ្យខិតខំប្រឹងប្រែងរៀនសូត្រ បើទោះជាឆ្ងាយពីផ្ទះ និងស្រុកកំណើតក៏ដោយ។ ការចាកឆ្ងាយពីឪពុកម្ដាយ និងស្រុកកំណើត លោក វុទ្ធី មានការព្រួយបារម្ភចំពោះកូន ប៉ុន្តែដោយសារភាពវ័យឆ្លាត និងពូកែរបស់កូន បានធ្វើឲ្យលោកមានភាពជឿជាក់លើសាលិកាន់តែខ្លាំង។
សូមបញ្ជាក់ថា ធុច សាលិ ជាកុមារាដែលល្បីល្បាញក្នុងបណ្ដាញសង្គម ក្នុងអំឡុងខែ វិច្ឆិកា ឆ្នាំ២០១៨ តាមរយៈសមត្ថភាពនិយាយភាសាបរទេស១៥ភាសា៕
Tag:
ធុច សាលិ
ចិន
សៀមរាប
១៥ភាសា
© រក្សាសិទ្ធិដោយ thmeythmey.com