ជាតិ
អត្ថបទពាណិជ្ជកម្ម
ព្រឹ​ត្ត​ការណ៍​ប្រចាំឆ្នាំ​ដែល​មិន​ធ្លាប់មាន របស់​កម្មវិធី Ballantine’s True Music
08, Mar 2020 , 11:45 am        
រូបភាព
ដោយ: ថ្មីៗ
តើ​ចង់ដឹងថា​មាន​អ្វីដែល​ប្លែក នៅក្នុង​កម្មវិធី Ballantine’s True Music ទេ​? កុំ​ភ្លេច​ចូលរួម​ទាំងអស់គ្នា​។ ដោយមាន​ការចូលរួម​ពី ក្រុម MUSTACHE BAND អ្នកនាង ADDA លោក EAUN GRAY រួមជាមួយ Beatboxer ទៀង​ផង​។​
 
​នេះ​ជាការ​សំដែង​រួមគ្នា​លើកដំបូង ដែល​ប្លែក​មិន​ធ្លាប់មាន​ពីមុនមក រវាង​តារាចម្រៀង Original Song ទាំងអស់​របស់​យើង ដូចជា កញ្ញា Adda លោក Eaun Gray និង​ក្រុម Mustache Band នៅ​ថ្ងៃទី​១៣ មីនា ឆ្នាំ​២០២០ នេះ នៅក្នុង​កម្មវិធី Ballantine’s True Music នៅ QK Club​។​
 
 



ដើម្បី​ចូលរួម​គាំទ្រ​បទ​ចម្រៀង​ដែល​មិន​ចម្លង​ពី​គេ កម្មវិធី Ballantine’s True Music ត្រូវបាន​គេ​ស្គាល់​ថា​ជា​កម្មវិធី ដែល​តែងតែ​នាំមក​ជូន​នូវ​ភាពសប្បាយ​រីករាយ​បែប​ទាន់សម័យ ហើយ​កម្មវិធី​ប្រគំ​តន្ត្រី​នេះដែរ​បាន​ជួយ​ផ្សព្វផ្សាយ និង​គាំទ្រ​ដល់​សិល្បករ ដែល​ផលិត​បទ​ចម្រៀង​ដែល​មិន​ចម្លង​ពី​គេ​ជាច្រើន ដែល​បាន​ធ្វើឡើង នៅតាម​បណ្តា ក្លិប ផាប់ និង​ភោជនីយដ្ឋាន​ល្បីៗ​ជាច្រើន​កន្លងមក នៅក្នុង​រាជធានី​ភ្នំពេញ​។ 
 


​ជាពិសេស នាពេល​ថ្មីៗ​នេះ Ballantine’s True Music បាន​បង្កើតជា​យុទ្ធនាការ នៃ​ការ​ច្រៀង cover ដែលមាន​ឈ្មោះថា My Artist My Cover ដោយ​លើកទឹកចិត្ត​ដល់​មិត្ត​យុវវ័យ​ទាំងអស់ អាច​ជ្រើសរើស​បទ​ចម្រៀង​ណាមួយ របស់​អ្នកនាង Adda មក​ច្រៀង cover និង​ថត​ជា​វីដេអូ បន្ទាប់មក​ផ្ញើ​វីដេអូ​នោះ មកកាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ Ballantine’s Cambodia​។ វីដេអូ​របស់​អ្នក​ដែល​ទទួល​បានការ​ទស្ស​នា​ច្រើនជាងគេ នឹង​ក្លាយជា​ម្ចាស់​ជ័យលាភី ក្នុង​កម្មវិធី My Artist My Cover ហើយ​ត្រូវបាន​អញ្ជើញ​ឲ្យ​ឡើង​ច្រៀង​ផ្ទាល់ ជាមួយ​អ្នកនាង Adda នៅលើ​ឆាក​តន្ត្រី Ballantine’s True Music ជា​ព្រឹ​ត្ត​ការណ៍​ដ៏​ធំ​ប្រចាំឆ្នាំ​ផងដែរ ដែល​រៀបចំឡើង​ដោយ​ស្រា Ballantine’s Scotch Whisky នៅ QK Club​។ 
 


​សូម​តាមដាន​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ របស់ Ballantine’s Cambodia ដើម្បី​ទទួលបាន​ព័ត៌មាន​ថ្មីៗ​បន្ថែមទៀត​។​
 
Ballantine’s True Music នាំ​ជូន​មក​ដោយ ក្រុមហ៊ុន Pernod Ricard (Cambodge) គឺជា​ក្រុមហ៊ុន​នាំចូល​ផ្តាច់មុខ នូវ​ស្រា​ម៉ាក់​ល្បីៗ​ជាច្រើន ដូចជា Royal Salute, Chivas Regal, Martell, Ballantine’s, Absolute Vodka, ស្រាក្រហម Jacob’s Creek និង​ប្រភេទ​ស្រា​ផ្សេងៗ​ទៀត​៕
 
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com