COVID-19
ជាតិ
COVID-19៖ សម្ដេច ហ៊ុន សែន ជំ​រុញឱ្យ​ពលរដ្ឋ​ប្រើប្រាស់​ក្រមា ជំនួស​ការពាក់​ម៉ាស់ ដើម្បី​កុំឱ្យ​ឈ្មួញ​ឆ្លៀតឱកាស​
09, Mar 2020 , 9:37 am        
រូបភាព
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជំ​រុញឱ្យ​ពលរដ្ឋ​ប្រើប្រាស​ក្រមា ជំនួស​ឱ្យ​ការពាក់​ម៉ាស់ ដើម្បី​ប្រឆាំងនឹង​ការ​ឈ្មួញ ដែល​ឆ្លៀតឱកាស​លក់​ម៉ាស់​ឡើងថ្លៃ នៅពេលដែល​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (COVID-19) ត្រូវបាន​រកឃើញ​នៅ​កម្ពុជា​។​



​ពី​ពិធី​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ផ្លូវជាតិ​លេខ​៥៥ នៅ​ព្រឹក​ថ្ងៃទី​៩ មីនា​នេះ សម្ដេច ហ៊ុន សែន បាន​និយាយថា ការប្រើប្រាស់​ក្រមា​នេះ ក៏​ជួយ​លើកកម្ពស់​សេដ្ឋកិច្ច​ពលរដ្ឋ​ខ្មែរ ដែល​ប្រកប​របរ​តម្បាញ​ក្រមា និង​រក្សា​អត្តសញ្ញាណ​ខ្មែរ​ផង ដែល​ប្រសើរ​ជាង​ការពាក់​ម៉ាស់​។​

​បើតាម​សម្ដេច ហ៊ុន សែន ភាគី​ចិន​គ្រោង​នឹង​ប​ញ្ចូ​ន​ឧបករណ៍​មួយចំនួន​មក​កម្ពុជា ដើម្បី​ជួយ​ទប់ស្កាត់ និង​ការពារ​វីរុស COVID-19 នៅ​កម្ពុជា​ផងដែរ​។​


Tag:
 ហ៊ុន សែន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com