ជាតិ
នយោបាយជាតិ
សម្ដេច ស ខេង៖ យើងឱ្យតម្លៃមន្ត្រីទាំងអស់ តែមន្ត្រីចូលរួមចលនាជាមួយពលរដ្ឋ គឺខ្ញុំឱ្យតម្លៃជាង
×
ភ្នំពេញ៖ មន្ត្រីដែលចូលរួមដោះស្រាយបញ្ហាពលរដ្ឋ នឹងទទួលបានការឱ្យតម្លៃខ្ពស់។ នេះជាការលើកឡើងរបស់សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងពិធីអបអរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១០៩ ឆ្នាំ២០២០ ក្រោមប្រធានបទ "មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ" នៅថ្ងៃទី១១ មីនា។
«មន្ត្រីតាមពិតយើងឱ្យតម្លៃទាំងអស់ ប៉ុន្តែមន្ត្រីដែលបានឆ្លងកាត់ និងប្រឡូកចលនាជាមួយប្រជាជន សម្រាប់ខ្ញុំឱ្យតម្លៃអ្នកហ្នឹងច្រើនជាង»។ សម្ដេច ស ខេង លើកឡើងបែបនេះ ដោយអមជាមួយការពន្យល់ថា មន្ត្រីទាំងអស់ ត្រូវបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ ដូច្នេះការលះបង់របស់ពួកគេនេះហើយ ទើបអាចទទួលបានការឱ្យតម្លៃពីសម្ដេច ក៏ដូចជាថ្នាក់ដឹកនាំផ្សេងទៀត។
សម្ដេច ស ខេង ក៏ណែនាំឱ្យមន្ត្រីទាំងអស់ ខំប្រឹងប្រែងបម្រើប្រយោជន៍ និងដោះស្រាយបញ្ហាពលរដ្ឋនៅតាមមូលដ្ឋាន ៕
Tag:
ស ខេង
មន្ត្រីរាជការ
© រក្សាសិទ្ធិដោយ thmeythmey.com