កីឡាជាតិ
ជាតិ
បញ្ហា COVID-19៖ អង្គរថាយហ្គឺរនិងភ្នំពេញក្រោនឯកភាពប្តូរទីតាំងប្រកួតពីសៀមរាបមកភ្នំពេញ
× ក្លិបបាល់ទាត់អង្គរថាយហ្គឺរ និងភ្នំពេញក្រោនបានឯកភាពផ្លាស់ប្តូរការប្រកួតពានរង្វាន់លីគកំពូលសប្តាហ៍ទី៥ ពីកីឡដ្ឋាន S.R.U ក្នុងខេត្តសៀមរាបមករៀបចំនៅកីឡដ្ឋាន Smart R.S.N។ ការផ្លាស់ប្តូរនេះ បន្ទាប់ពីខេត្តសៀមរាបមានករណីបុរសម្នាក់វ័យ៣៨ឆ្នាំឆ្លងជំងឺរលាកផ្លូវដង្ហើមបង្កឡើងដោយមេរោគកូរ៉ូណាប្រភេទថ្មី COVID-19 កាលពីពេលថ្មីៗ។
ការប្រកួតពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគសប្តាហ៍ទី៥រវាងក្រុមអង្គរថាយហ្គឺរជាមួយភ្នំពេញក្រោន ដែលគ្រោងរៀបចំនៅខេត្តសៀមរាបនាកីឡដ្នាន S.R.U ត្រូវបានផ្លាស់ប្តូរមករៀមចំនៅកីឡដ្ឋាន Smart R.S.N ដែលជាទឹកដីរបស់ភ្នំពេញក្រោន។ ចំណែកការប្រកួតជើងទី២រវាងក្រុមទាំងពីរ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ នៅកីឡដ្ឋាន Smart R.S.N ត្រូវផ្លាស់ប្តូរទៅរៀបចំនៅកីឡដ្ឋាន S.R.U។
ការផ្លាស់ប្តូរនេះ ដោយសារគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ក៏ដូចជាក្លិបទាំងសងខាង បារម្ភពីបញ្ហា COVID-19 បន្ទាប់ពីមានករណីឆ្លងមួយករណីលើបុរសវ័យ៣៨ឆ្នាំម្នាក់នៅខេត្តសៀមរាបកាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០។ ការផ្លាស់ប្តូរនេះ ក៏ជាការរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនិងបង្ការការរីករាលដាលនៃមេរោគកូរ៉ូណាប្រភេទថ្មី COVID-19 ដែលប្រទេសមួយចំនួនក្នុងតំបន់និងពិភពលោក កំពុងព្រួយបារម្ភ និងស្វែងរកពិធីក្នុងការលុបបំបាត់៕
Tag:
បាល់ទាត់
ភ្នំពេញក្រោន
អង្គរថាយហ្គឺរ
© រក្សាសិទ្ធិដោយ thmeythmey.com