ជាតិ
អន្តរជាតិ
ឡាវ​ពន្យារពេល​កិច្ចប្រជុំ​ចំនួន​៤ នៅ​ទីក្រុង​វៀងចន្ទន៍ ដោយសារ COVID-19
14, Mar 2020 , 10:29 pm        
រូបភាព
លោក Saleumxay KOMMASTTH  រដ្ឋមន្ត្រីការបរទេសឡាវ
លោក Saleumxay KOMMASTTH រដ្ឋមន្ត្រីការបរទេសឡាវ
​ភ្នំពេញ​៖ ក្រោយ COVID-១៩ រីក​រាលដាល​ធ្ងន់ធ្ងរ​នៅក្នុង​តំបន់ និង​ពិភពលោក លោក Saleumxay KOMMASTTH រដ្ឋមន្ត្រីការបរទេស​ឡាវ បានប្រកាស​ពី​ការសម្រេច​ពន្យារពេល​កិច្ចប្រជុំ ចំនួន​៤ នៅ​ទីក្រុង​វៀងចន្ទន៍ ប្រទេស​ឡាវ នាពេលខាងមុខ​។



​កិច្ចប្រជុំ MLC Leader’s Meeting , 9th ACMES , 10th CLMV Summit និង 11th CLV SUMMIT ដែល​គ្រោង​រៀបចំ​នៅ​ថ្ងៃទី​២៥-២៧ ខែ មីនា ឆ្នាំ ២០២០ នឹងត្រូវ​ពន្យារពេល ដោយ​ការរៀបចំ​ឡើងវិញ​មិនទាន់​កំណត់​។

​លោក Thongloun SISOLITH នាយករដ្ឋមន្ត្រី​ឡាវ នឹង​សរសេរ​លិខិតផ្លូវការ​ជូន​ថ្នាក់ដឹកនាំ MLC ក្នុងពេល​ឆាប់ៗ​នេះ ពី​ការពន្យារពេល​កិច្ចប្រជុំ​។ នេះ​បើ​យោងតាម លិខិត​របស់លោក ចេង មានិត ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​ប្រទេស​ឡាវ​៕
 


Tag:
 ឡាវ​
 ​កិច្ចប្រជុំ COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com