ជាតិ
ក្រសួង​អប់រំ ជ្រើសរើស​និស្សិត​ទៅ​សិក្សា​បច្ចេកវិទ្យា​នៅ​ឥណ្ឌា​
15, Mar 2020 , 9:29 am        
រូបភាព
​ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា ជ្រើសរើស​និស្សិត​កម្ពុជា​ទៅ​សិក្សា​បច្ចេកវិទ្យា​សម្រាប់​ថ្នាក់បណ្ឌិត​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​ឥណ្ឌា (IITs) រយៈពេល​៥​ឆ្នាំ​។​



​តាម​កម្មវិធី​អាហារូបករណ៍ នៃ​ក្រសួង​អប់រំ​បាន​ឲ្យ​ដឹងថា វិទ្យាស្ថាន​បច្ចេកវិទ្យា​ឥណ្ឌា (IITs) នឹង​ផ្ដល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា និង​និស្សិត​នៃ​ប្រទេស​ដែលជា​សមាជិក​អាស៊ាន ឲ្យ​ទៅ​សិក្សា​បច្ចេកវិទ្យា​សម្រាប់​ថ្នាក់បណ្ឌិត នៅ​ទីនោះ​រយៈពេល​៥​ឆ្នាំ​។ ការផ្ដល់ជូន​នេះ​គឺ​ដើម្បី ឲ្យ​និស្សិត​ទាំងអស់​អាច​ពង្រឹងសមត្ថភាព​ផ្នែក​បច្ចេកវិទ្យា មាន​មូលដ្ឋានគ្រឹះ​ត្រឹមត្រូវ​លើ​ជំនាញ​បច្ចេកវិទ្យា​នេះ និង​អាច​បង្កើន​ទំនាក់ទំនង​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ឥណ្ឌា រួមទាំង​បណ្ដា​ប្រទេស​ដែលជា​សមាជិក​អាស៊ាន​ផងដែរ​។​

​និស្សិត​ដែលមាន​ចំណាប់អារម្មណ៍ ទៅ​សិក្សា​ថ្នាក់បណ្ឌិត​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​ឥណ្ឌា អាច​ទៅ​ដាក់ពាក្យ​តាមរយៈ http://asean.iitd.ac.in ឲ្យ​បាន​មុន​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២០៕


© រក្សាសិទ្ធិដោយ thmeythmey.com