COVID-19
ជាតិ
ក្រសួងទេសចរណ៍​ណែនាំ​ពី​ការបង្ការ COVID-19 ដល់​អ្នកបើក​តាក់ស៊ី និង​រ៉ឺម៉ក​កង​បី​
14, Mar 2020 , 10:59 pm        
រូបភាព
រូបភាពពីក្រសួងទេសចរណ៍
រូបភាពពីក្រសួងទេសចរណ៍
​ភ្នំពេញ​៖ ក្រសួងទេសចរណ៍ បានចេញ​សេចក្ដីណែនាំ​ស្ដីពី​ការបង្ការ​ជំងឺឆ្លង COVID-19 សម្រាប់​អ្នកបើកបរ​តាក់ស៊ី ឬ​រ៉ឺម៉ក​កង់​បី ដើម្បី​បញ្ចៀស​ពី​ការ​ចម្លងជំងឺ និង​ក៏​ជា​វិធាន​ការបង្ការ​ជំងឺ​រលាក​សួត​កូ​រ៉ូ​ណាវី​រុស COVID-19​។



​ក្នុងអំឡុងពេល​មាន​បញ្ហា​នៃ​ការរីក​រាលដាល​ជំងឺ​រលាក​សួត COVID-19 ក្រសួងទេសចរណ៍​បានស្នើ​ពី​ការផ្សព្វផ្សាយ​ការណែនាំ​ពី​វិធានការ​ដើម្បី​បង្ការ​ការចម្លង​ជំងឺ​កូ​រ៉ូ​ណាវី​រុស ដល់​អ្នកបើក​តាក់ស៊ី ឬ​រ៉ឺម៉ក​កង់​បី ដើម្បី​ជាការ​អភិវឌ្ឍ​ទេសចរណ៍​ប្រកបដោយ​ការទទួលខុសត្រូវ និង​បានផ្ដល់​ជា​វិធាន​ការបង្ការ​ជំងឺ​ផងដែរ​។ ក្នុង​សេចក្តីណែនាំ​នោះ ក៏​ភ្ជាប់​ជាមួយ​លេខ​ទូរ​សព្ទ ១១៥ របស់​ក្រសួងសុខាភិបាល និង​ជា​ផ្នែក​មួយ​ផ្ដល់​ភាពកក់ក្ដៅ​ដល់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ដែល​កម្សាន្ត​នៅ​កម្ពុជា​ផងដែរ​។​

​គិត​ត្រឹម​ថ្ងៃទី​១៤ ខែមីនា កម្ពុ​ជាមាន​អ្នក​ឆ្លង​ជំងឺ COVID-19 ចំនួន​៧​ករណី​ហើយ ដោយ​ករណី​ដំបូង​ជា​ជន​ជាតិចិន អាយុ​៦០​ឆ្នាំ​នៅ​ក្រុងព្រះសីហនុ ដែល​បានជា​សះស្បើយ​។ ករណី​ទី​២​ជា​បុរស​ជនជាតិខ្មែរ​អាយុ​៣៨​ឆ្នាំ នៅ​ខេត្តសៀមរាប ដោយបាន​ឆ្លង​ពី​ជនជាតិ​ជប៉ុន​ម្នាក់​។

​ករណី​ទី​៣ ជា​ជនជាតិ មាន​ស្ត្រី​១​នាក់ និង​ប្ដី​ប្រពន្ធ​១​គូ ជា​ជនជាតិ​អង់គ្លេស ដែល​រកឃើញ​លើ​នាវា​ទេសចរណ៍ Viking Cruise Journey មកពី​ក្រុង​ហូជីមិញ​ហើយ​ចត​នៅ​ខេត្តកំពង់ចាម​។ ហើយ​ករណី​ចុងក្រោយ បាន​រកឃើញថា​កើត​លើ​បុរស​ជនជាតិ​កាណាដា និង​បែ​ល​ហ្សិ​ក នៅ​រាជធានី​ភ្នំពេញ​៕





Tag:
 ជំងឺ COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com