COVID-19
ជាតិ
នាយករដ្ឋមន្រ្តី បង្គាប់ឲ្យផ្អាកការជួបជុំបែបសាសនាគ្រប់ប្រភេទ នៅកម្ពុជា
17, Mar 2020 , 5:04 pm        
រូបភាព
ក្រោយទទួលបានការណែនាំពីសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ប្រាប់ទៅលោក ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា និង គ្រប់អភិបាលរាជធានី-ខេត្ត ឲ្យបិទការជួបជុំទាំងអស់ក្នុងពិធីសាសនានៅទូទាំងប្រទេសកម្ពុជា។

 

សេចក្តីជូនដំណឹងរបស់លោក ម៉ម ប៊ុនហេង ដែលជូនទៅរដ្ឋមន្រ្តីក្រសួងធម្មការ និងអភិបាលរាជធានី-ខេត្ត បានឲ្យដឹងថា ការបិទការជួបជុំនេះ គឺរាប់បញ្ចូលការជួបជុំបែបសាសនាទាំងអស់​ នៅកម្ពុជា រួមមាន ព្រះពុទ្ធសាសនា គ្រិស្តសាសនា សាសនាអ៊ិស្លាម និង សាសនាផ្សេងៗទៀត ចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ តទៅ រហូតដល់ជំងឺកូវីដ-១៩ ធូរស្រាលមកវិញ។ 

កាលពីព្រឹកថ្ងៃទី១៧ ខែមីនានេះដដែល រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានប្រាប់ឲ្យបិទ TKV និង នៅរោងភាពយន្តនៅទូទាំងប្រទេស។ នៅថ្ងៃទី១៦ ខែមីនាម្សិលមិញ រដ្ឋមន្រ្តីក្រសួងអប់រំ ប្រកាសឲ្យបិទសាលារៀនគ្រប់កម្រិតនៅកម្ពុជា។ 

ការប្រកាសបិទជាបន្តបន្ទាប់នេះ គឺក្រោយពីកម្ពុជា រកឃើញមនុស្ស២៤នាក់ ដែលឆ្លងកូវីដ-១៩ គិតត្រឹមថ្ងៃទី១៧ ខែមីនា៕ 


Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com