COVID-19
ជាតិ
រដ្ឋាភិបាល បិទការប្រគំតន្រ្តីតាមទីសាធារណៈ
× លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ណែនាំឲ្យអភិបាលរាជធានី-ខេត្ត ផ្អាកគ្រប់ការប្រគំតន្រ្តីតាមទីសាធារណៈ ដែលមានមនុស្សចូលរួមច្រើនកុះករ។ នេះតាមសេចក្តីជូនដំណឹងរបស់លោក ដែលចេញនៅយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០។
នៅថ្ងៃទី១៧ ខែមីនានេះ រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានចេញសេចក្តីជូនបន្តបន្តាប់គ្នា ស្តីពីការបិទទីកន្លែងផ្សេងៗ រួមមាន KTV ក្លិបកម្សាន្ត រោងភាពយន្ត សារមន្ទីរ និង ការជួបជុំតាមបែបសាសនាគ្រប់ប្រភេទ។ រដ្ឋមន្រ្តីក្រសួងសុខាភិបាល បញ្ជាក់ថា ចំណាត់ការទាំងអស់នេះ គឺធ្វើឡើងតាមការណែនាំរបស់សម្តេចនាយករដ្ឋមន្រ្តី។
នៅថ្ងៃទី១៦ ខែមីនាម្សិលមិញ រដ្ឋមន្រ្តីក្រសួងអប់រំ បានប្រកាសឲ្យបិទសាលារៀនគ្រប់កម្រិត នៅកម្ពុជា។
រាល់ការបិទទាំងនេះ គឺរង់ចាំរហូតទាល់តែស្ថានភាពជំងឺកូវីដ-១៩ បានធូរស្រាលវិញ។ គិតត្រឹមយប់ថ្ងៃទី១៧ ខែមីនា កម្ពុជា រកឃើញមនុស្ស៣៣នាក់ហើយ ដែលឆ្លងកូវីដ-១៩ហើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com