ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការយល់ដឹង​អំពី​ការ​ប្រឈម​នឹង​ការ​លើស​សម្ពាធ​ឈាម​
21, Mar 2020 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​បើសិនជា​អ្នក​បារម្ភ​អំពី​ការ​លើស​សម្ពាធ​ឈាម យក​ល្អ​គួរតែ​យល់ដឹង​កត្តា​ជាច្រើន​ដែល​ធ្វើ​ឲ្យ​អ្នក​ប្រឈមមុខ​កាន់តែ​ខ្ពស់​។​យ៉ាងណាមិញ កត្តា​ប្រឈម​នឹង​ការ​លើស​សម្ពាធ​ឈាម​នោះ​មានដូចជា​៖

  • ​អាយុ​កាន់តែច្រើន ព្រោះ​មនុស្ស​អាយុ​ចាប់ពី ៦០​ឆ្នាំ​ឡើងទៅ ប្រហែល ៦៥​ភាគរយ​ហើយ​ដែល​លើស​សម្ពាធ​ឈាម​
  • ​ជា​មនុស្ស​ស្បែក​ខ្មៅ​
  • ​ជា​មនុស្ស​ធាត់ ឬ​ធាត់​ជ្រុល​
  • ​ជា​មនុស្ស​ប្រុស​វ័យក្មេង​។ បុរស​វ័យក្មេង​ទំនងជា​ងាយ​លើស​សម្ពាធ​ឈាម​ជា​ស្ត្រី​មុនពេល​អាយុ ៤៥​ឆ្នាំ​
  • ​ការ​ញ៉ាំ​អាហារ​មិន​ផ្តល់​សុខភាព ការរស់នៅ​បែប​ស៊ី​ដេកៗ ឬ​ជក់បារី​
  • ​ការ​ស្ត្រេ​ស​រ៉ាំរ៉ៃ​
  • ​ការ​មាន​ប្រវត្តិ​គ្រួសារ​ធ្លាប់​លើស​សម្ពាធ​ឈាម​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com