ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
២៥ខេត្ត/រាជធានី
ទោះមិនសូវកាក់កប អ្នកស្រី ប្រា ឌិន ជនជាតិដើមភាគតិចព្នងនៅតែបន្តធ្វើតម្បាញដើម្បីរក្សាមរតកដូនតា
21, Mar 2020 ,
3:19 pm
រូបភាព
×
ដោយ:
អ៊ុត រស្មី (Uth Raksmey)
មណ្ឌលគិរី៖ ជនជាតិដើមភាគតិចព្នង អ្នកស្រី ប្រា ឌិន រស់នៅខេត្តមណ្ឌលគិរី កំពុងប្រកបរបរត្បាញកន្សែង ក្រមា និងសម្លៀកបំពាក់ជនជាតិដើមភាគតិច និងបានបង្រៀនរបៀបត្បាញដល់យុវជនជនជាតិដើមភាគតិចព្នងជំនាន់ក្រោយផងដេរ។ ស្ត្រីវ័យ៤០ឆ្នាំរូបនេះ បានអះអាងថា គោលបំណង ដែលអ្នកស្រីបង្រៀនដល់អ្នកជំនាន់ក្រោយ ព្រោះអ្នកស្រី ចង់ឃើញតម្បាញប្រពៃណីនេះ នៅតែរស់រានមានជីវិតយូរអង្វែង។
តម្បាញប្រពៃណីរបស់ជនជាតិដើមភាគតិចព្នង កំពុងត្រូវបានថែរក្សាយ៉ាងយកចិត្តទុកដាក់បំ ផុត ពីអ្នកស្រី ប្រា ឌិន ដែលជាជនជាតិដើមភាគតិចព្នង រស់នៅក្នុងភូមិព្រៃសែន សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ ជាអ្នកលក់ដូរចាប់ហួយនៅផ្ទះ លក់ផលិតផលតម្បាញ និងជាអ្នកត្បាញផង អ្នកស្រី ប្រា ឌិន រៀប រាប់ថា អ្នកស្រី បានរៀនត្បាញជាមួយម្តាយ និងជីដូន តាំងពីអាយុ ១៥ឆ្នាំមកម្ល៉េះ។ មានទឹកមុខញញឹមស្រស់ អ្នកស្រី ប្រា ឌិន រំឭកថា៖«យើងគាត់(ជីដូន) ធ្វើស្អាត។ យើងឃើញចឹង យើងចង់ចេះដូចគាត់»។
សម្រាប់ អ្នកស្រី ប្រា ឌិន តម្បាញ ជាផ្នែកមួយនៃអត្តសញ្ញាណរបស់ជនជាតិភាគដើមភាគតិចព្នង។ អ្នកស្រី ក៏ដឹងទៀតថា ការបង្រៀនតគ្នា គឺជារឿងចាំបាច់ និងសំខាន់បំផុត ក្នុងការថែរក្សាប្រពៃណីតម្បាញនេះ។ ដូច្នេះហើយបានជាជនជាតិដើមភាគតិចព្នងរូបនេះ ឥតរួញរាឡើយ ក្នុងការផ្ទេរចំណេះត្បាញរបស់ខ្លួនទៅដល់ក្មេងៗ និងយុវតីជំនាន់ក្រោយ ឲ្យចេះដូចខ្លួន។ «ខ្ញុំបង្រៀនឥតគិតថ្លៃទេ។ ឲ្យតែគេចង់រៀន អីចឹងយើងបង្រៀនពួកគាត់។ ទី១ ខ្ញុំស្រឡាញ់ការងារហ្នឹង។ ខ្ញុំចង់ចែកចាយឲ្យបងប្អូនផ្សេង ឲ្យចេះដូចខ្ញុំដែរ ឲ្យតែពួកគាត់ចង់ ដោយសារតែយើងចេះ បើសិនជាយើងមិនចែករំលែកឲ្យពួកគាត់ចេះ ពួកគាត់មិនចេះ។ យើងអត់ចង់ឲ្យបាត់បង់(តម្បាញ) និងឲ្យពួកគាត់ចេះ សម្រាប់ទៅប្រកបមុខរបរ»។ នេះជាការរៀបរាប់របស់អ្នកស្រី ប្រា ឌិន ដែលកំពុងបង្រៀនត្បាញដល់ស្ត្រីជនជាតិដើមភាគតិចជាច្រើននាក់ នៅបរិវេណផ្ទះរបស់ខ្លួន។ បច្ចុប្បន្នមានកូនសិស្ស២០នាក់បង្រៀនផង និងត្បាញកន្សែង និងសម្លៀកបំពាក់ខ្លួនឯងផង។
អង្គុយសណ្តូកជើង ចង្កេះចងក្រមាតភ្ជាប់ជាមួយកី របស់ អ្នកស្រី ប្រា ឌិន កំពុងត្បាញកន្សែងយ៉ាងញាប់ដៃ។ បើតាមអ្នកស្រី ឌិន ការត្បាញកន្សែង និងកាបូបត្រូវចំណាយពេលមួយថ្ងៃ ឬពីរថ្ងៃ។ រីឯការត្បាញកំណាត់អាវ និងសំពត់ត្រូវចំណាយពេលមួយខែឯណោះ។ ដ្បិតការងារប្រចាំថ្ងៃមួយនេះត្រូវចំណាយកម្លាំង និងពេលវេលាច្រើន ក៏ប៉ុន្តែសម្រាប់ អ្នកស្រី ប្រា ឌិន ការត្បាញដោយផ្ទាល់ដៃ មានតម្លៃ ជាងការត្បាញដោយម៉ាស៊ីន។ អ្នកស្រីរៀបរាប់ដូច្នេះ៖«យើងធ្វើផ្ទាល់ដៃតែម្តង យើងអត់មានប្រើម៉ាស៊ីន ទោះបីម៉ាស៊ីនយើងចំណេញច្រើនមែន ប៉ុន្តែធ្វើដៃ ដូចមានតម្លៃចំពោះយើង។ ទោះយើងធ្វើនេះ អត់ចំណេញច្រើនក៏ដោយ យើងនៅតែខំប្រឹង ជួយថែរក្សាវប្បធម៌របស់យើងដែរ»។
អ្នកស្រី ប្រា ឌិន បានលះបង់ពេលវេលាដោយមិនស្ដាយស្រណោះដើម្បីបង្រៀនត្បាញដល់ជនជាតិដើមភាគតិចព្នង។ តែទោះជាយ៉ាងណា អ្នកស្រីនៅតែបារម្ភខ្លាចផលិតផលតម្បាញដែលជាកេរដំណែលដូនតាបាត់បង់ និងចង់ឃើញយុវជនជនជាតិដើមភាគតិចព្នងជំនាន់ក្រោយ យកចិត្តទុកដាក់ថែរក្សាប្រពៃណីរបស់ខ្លួន។ ជាងនេះទៀត ស្ត្រីជនជាតិដើមភាគតិចព្នង រស់នៅខេត្តមណ្ឌលគិរីរូបនេះ ចង់ឃើញអ្នកដែលចេះត្បាញ ផ្ទេរចំណេះដឹងតម្បាញនេះ ដល់កូនចៅជំនាន់ក្រោយផងដែរ។
ក្រៅពីការបង្រៀន អ្នកស្រី ប្រា ឌិន ក៏ជួយទិញផលិតផលតម្បាញ ពីស្ត្រីជនជាតិដើមភាគតិចនៅភូមិស្រុកផ្សេងទៀត យកមកលក់បន្តដែរ។ អ្នកស្រីពន្យល់ដូច្នេះថា៖« បើសិនជាពួកគាត់លក់ខ្លួនឯងអីចឹង ពួកគាត់លក់មិនដាច់ យូរៗទៅពួកគាត់ខ្ជិលធ្វើ ហើ៧ក៏អាចអាចបាត់បង់។ ខ្ញុំចង់ជួយលើកកម្ពស់ ដើម្បីជួយឱ្យពួកគាត់មានមុខរបរបន្តិចបន្តួច។ ខ្ញុំចង់ជួយពួកគាត់ឲ្យខំប្រឹងធ្វើ ឧស្សាហ៍ធ្វើ កុំឲ្យបាត់បង់។ ទោះខ្ញុំចំណេញបន្តិចបន្តួចក៏ដោយ ក៏ខ្ញុំបានជួយឲ្យពួកគាត់ មានមុខរបរ ម្យ៉ាងទៀតឲ្យពួកគាត់ខំប្រឹងធ្វើ ឲ្យពួកគាត់ថែរក្សា។ មានអ្នកទិញ មានកន្លែងលក់ អីចឹងពួកគាត់មានកម្លាំងធ្វើ»។
អ្នកស្រី ប្រា ឌិន សង្ឃឹមថា ការខំប្រឹងរបស់ខ្លួន ក្លាយជាចំណែកមួយនៃការអភិរក្សប្រពៃណីតម្បាញជនជាតិដើមភាគតិច៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
7 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
5 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
1 សប្តាហ៍
«ប្រេសិត»មានន័យដូចម្តេច?
6 ថ្ងៃ
គ្រឿងឥស្សរិយាភរណៈ គឺ «មេដាយ» មិនមែន «មេដៃ» ឡើយ
2 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម