កសិករ ខឿន ខួច​៖​ប្រើ​ដ្រូ​ន​កសិកម្ម ចំណាយ​តិច ចំណេញ​ច្រើន​!
ជាតិ
វីដេអូ
កសិករ ខឿន ខួច​៖​ប្រើ​ដ្រូ​ន​កសិកម្ម ចំណាយ​តិច ចំណេញ​ច្រើន​!
23, Mar 2020 , 9:19 am        
រូបភាព
​កំពង់ធំ​៖ លោក ខឿន ខួច ជា​កសិករ​ធ្វើស្រែ នៅក្នុង​ខេត្តកំពង់ធំ​។ កសិករ ខឿន ខួច បាន​ប្រើប្រាស់​ដ្រូ​ន​កសិកម្ម ដើម្បី​ស្រោចស្រព​ដំណាំ​ស្រូវ​ដែល​ខ្លួន​ដាំ​ដុះ​លើ​ផ្ទៃដី​ជាង ៥០​ហិកតា រយៈពេល​១​ឆ្នាំ​មកហើយ​។ កសិករ​រូបនេះ អះអាងថា ការប្រើប្រាស់​ដ្រូ​ន​កសិកម្ម បាន​សម្រាល​ការនឿយហត់​របស់លោក​បាន​យ៉ាងច្រើន ជាពិសេស​បន្ថយ​ចំណាយបាន​ច្រើន​លើ​ការប្រើ​ជី និង​ថ្នាំ មិន​ប៉ះពាល់​ដល់​សុខភាព ហើយ​ថែមទាំង​ចំណេញ​ពេលវេលា និង​ទិន្នផល​ស្រូវ​បាន​ខ្ពស់​ទៀតផង​។​

 
​ដើម្បី​ជ្រាប​ច្បាស់ សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន​ថ្មីៗ ជាមួយ កសិករ ខឿន ខួច ដូចតទៅ​៖ 
 
 
​ដ្រូ​ន​កសិកម្ម ជា​ឧបករណ៍​ទំនើប ដែល​ជួយ​សម្រាល​ទុក្ខលំបាករ​បស់​ប្រជាកសិករ​។ ដ្រូ​ន​កសិកម្ម ត្រូវបាន​ដំឡើង​ដោយ​ក្រុម​អ្នកជំនាញ​កសិកម្ម និង​បច្ចេកវិទ្យា ដែលមាន​លោក ឡេង សុខលី ជា​ប្រធាន​។ ឧបករណ៍​នេះ អាច​ប្រើ​សម្រាប់​បាញ់ថ្នាំ​សម្លាប់​សត្វល្អិត ឬ​ជី លើ​ដំណាំ​ច្រើន​ប្រភេទ​។ 
 
​ដើមឡើយ​កសិករ ខឿន ខួច ប្រើ​កម្លាំង​កម្មករ ដើម្បី​បាច​ជី និង​បាញ់ថ្នាំ សម្លាប់សត្វ​ល្អិត​លើ​ដំណាំ​ស្រូវ​។ ក្រោយ​ទទួលបាន​ព័ត៌មាន​ពី​ការប្រើប្រាស់​ដ្រូ​ន​កសិកម្ម សម្រាប់​បាញ់ថ្នាំ​សម្លាប់សត្វ និង​បាច​ជី លោក ខឿន ខួច ដែលជា​កសិករ​ធ្វើស្រែ​ជាង ៥០​ហិកតា ក៏បាន​ងាក​មកប្រើប្រាស់​ដ្រូ​ន​កសិកម្ម​វិញ​។ កសិករ​នៅ​ខេត្តកំពង់ធំ​រូបនេះ រៀបរាប់​ពី​ផលចំណេញ​នៃ​ការប្រើប្រាស់​ដ្រូ​ន​កសិកម្ម​យ៉ាង​ដូច្នេះ​៖«​ខ្ញុំ​ចាប់ផ្ដើម​ប្រើប្រាស់​ដ្រូ​ន​នេះ គឺ​ចំណេញ​ពេលវេលា​,​ចំណេញ​ថវិកា​,​ចំណេញ​ជី ឬ​ថ្នាំ​,​ចំណេញ​ទឹក និង​មិន​ប៉ះពាល់​ដល់​សុខភាព​»​។ 


 
​ឈរ​នៅលើ​ដីស្រែ​របស់ខ្លួន កសិករ ខឿន ខួច បន្ថែម​ទាំង​ត្រេកអ​រថា​ការប្រើ​ដ្រូ​ន​កសិកម្ម មានតម្លៃ​ធូរ​ជាង​ការជួល​កម្លាំង​កម្មករ ហើយ​លោក​មិន​ខកចិត្ត​ទាល់តែសោះ តាំងពី​ចាប់ផ្តើម​ប្រើ​ឧបករណ៍​ទំនើប​មួយ​នេះ​។ លោក ខឿន ខួច បន្ថែមថា​៖«​អ្វីដែល​ខ្ញុំ​សប្បាយ​បំផុត​នៅពេលនេះ ខ្ញុំ​ងាក​មក​ប្រើ​លើ​ដ្រូ​ន​នេះឯង​។ ខ្ញុំ​សប្បាយចិត្ត​ណាស់ ព្រោះ​ខ្ញុំ​មិន​ពិបាក​ដើររក​កម្មករ និង​ទាន់ពេលវេលា​ល្អ​»៕

Tag:
 ដ្រូ​ន​កសិកម្ម​
  ស្រូវ​
© រក្សាសិទ្ធិដោយ thmeythmey.com