អត្ថបទពាណិជ្ជកម្ម
តំណាង​ភេសជ្ជៈ​ប៉ូវ​កម្លាំង WURKZ រំពឹងថា ៥០​ម៉ឺន​ដុល្លារ​ពី​ក្រុមហ៊ុន ជីប ម៉ុង នឹង​រួមចំណែក​ជាមួយ​រដ្ឋាភិបាល ក្នុងការ​ទប់ស្កាត់ កូ​វីដ​-១៩ ដោយ​ជោគជ័យ​
22, Mar 2020 , 12:39 pm        
រូបភាព
ដោយ: ថ្មីៗ
​តំណាង​ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក (WURKZ) របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស រំពឹងថា ថវិកា​ឧបត្ថម្ភ​៥០​ម៉ឺន​ដុល្លារ​របស់​ក្រុមហ៊ុន ជីប ម៉ុង ដែលជា​ក្រុមហ៊ុន​បង្កើត ខ្មែរ ប៊ែ​វើ​រី​ជី​ស នឹង​រួមចំណែក​ជួយ​ឲ្យ​រដ្ឋាភិបាល ធ្វើ​យុទ្ធនាការ​ទប់ស្កាត់​ការរីក​រាលដាល​វីរុស​កូ​វីដ​-១៩ បាន​ដោយ​ជោគជ័យ​។​
 
​លោកស្រី គង់ កុសល តំណាង​ភេសជ្ជៈ WURKZ និង​ជា​នាយិការ​ទីផ្សារ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស មានប្រសាសន៍ថា​៖«​យើង​ពិតជា​សប្បាយរីករាយ ដែល​បាន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​ទប់ស្កាត់​វីរុស​កូ​វីដ​-១៩​។ យើង​ជឿជាក់​លើ​រាជរដ្ឋាភិបាល ជាពិសេស​ក្រសួងសុខាភិបាល ថា​នឹង​អាច​ទប់ស្កាត់​ការចម្លង​ថ្មី ហើយ​អ្នក​ផ្ទុក​វីរុស​នេះ នឹង​អាច​ព្យាបាល​ជាសះស្បើយ​ក្នុងពេល​ឆាប់ៗ​នេះ​»​។ 
 
​លោកស្រី បន្តថា​៖«​យើង​សូម​លើកទឹកចិត្ត​ប្រជាពលរដ្ឋ​កម្ពុជា​ឲ្យ​តស៊ូ​ឆ្លងកាត់​វិបត្តិ​សាកល​លើក​នេះ តាមរយៈ​ការការពារ​ខ្លួន រក្សា​អនាម័យ និង​មាន​សុទិដ្ឋិនិយម​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋាភិបាល ក៏ដូចជា​អ្នកពាក់ព័ន្ធ​ទាំងអស់ ពីព្រោះ​យើង​មើល​ឃើញនឹងភ្នែក​រួច ហើយ​នូវ​វិធានការ​ដ៏​សកម្ម​របស់​រដ្ឋាភិបាល ដោយ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ប្រជាជាតិ​កម្ពុជា​»​។ 
 
​ជា​ចុងបញ្ចប់ លោកស្រី ក៏បាន​ជូនពរ​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់ សូម​មាន​សុខ​ភាពល្អ ស្មារតី​រឹងមាំ និង​ធ្វើ​ការងារ​ប្រកបដោយ​ថាមពល មិន​ថា​ក្នុង​កាលៈទេសៈ​បែបណា​នោះទេ​៕

(អត្ថបទ​ពាណិជ្ជកម្ម )
 

Tag:
 Khmer Beverage
© រក្សាសិទ្ធិដោយ thmeythmey.com