អត្ថបទពាណិជ្ជកម្ម
តំណាងភេសជ្ជៈប៉ូវកម្លាំង WURKZ រំពឹងថា ៥០ម៉ឺនដុល្លារពីក្រុមហ៊ុន ជីប ម៉ុង នឹងរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការទប់ស្កាត់ កូវីដ-១៩ ដោយជោគជ័យ
× តំណាងភេសជ្ជៈប៉ូវកម្លាំងវើក (WURKZ) របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស រំពឹងថា ថវិកាឧបត្ថម្ភ៥០ម៉ឺនដុល្លាររបស់ក្រុមហ៊ុន ជីប ម៉ុង ដែលជាក្រុមហ៊ុនបង្កើត ខ្មែរ ប៊ែវើរីជីស នឹងរួមចំណែកជួយឲ្យរដ្ឋាភិបាល ធ្វើយុទ្ធនាការទប់ស្កាត់ការរីករាលដាលវីរុសកូវីដ-១៩ បានដោយជោគជ័យ។
លោកស្រី គង់ កុសល តំណាងភេសជ្ជៈ WURKZ និងជានាយិការទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានប្រសាសន៍ថា៖«យើងពិតជាសប្បាយរីករាយ ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់វីរុសកូវីដ-១៩។ យើងជឿជាក់លើរាជរដ្ឋាភិបាល ជាពិសេសក្រសួងសុខាភិបាល ថានឹងអាចទប់ស្កាត់ការចម្លងថ្មី ហើយអ្នកផ្ទុកវីរុសនេះ នឹងអាចព្យាបាលជាសះស្បើយក្នុងពេលឆាប់ៗនេះ»។
លោកស្រី បន្តថា៖«យើងសូមលើកទឹកចិត្តប្រជាពលរដ្ឋកម្ពុជាឲ្យតស៊ូឆ្លងកាត់វិបត្តិសាកលលើកនេះ តាមរយៈការការពារខ្លួន រក្សាអនាម័យ និងមានសុទិដ្ឋិនិយមចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក៏ដូចជាអ្នកពាក់ព័ន្ធទាំងអស់ ពីព្រោះយើងមើលឃើញនឹងភ្នែករួច ហើយនូវវិធានការដ៏សកម្មរបស់រដ្ឋាភិបាល ដោយយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាជាតិកម្ពុជា»។
ជាចុងបញ្ចប់ លោកស្រី ក៏បានជូនពរប្រជាពលរដ្ឋកម្ពុជាទាំងអស់ សូមមានសុខភាពល្អ ស្មារតីរឹងមាំ និងធ្វើការងារប្រកបដោយថាមពល មិនថាក្នុងកាលៈទេសៈបែបណានោះទេ៕
(អត្ថបទពាណិជ្ជកម្ម )
© រក្សាសិទ្ធិដោយ thmeythmey.com