COVID-19
ជាតិ
សង្គមជាតិ
ក្រសួងអប់រំបន្តបង្កើតកម្មវីធីApp សម្រាប់ឲ្យសិស្សថា្នក់ទី១ ដល់ទី១២សិក្សានៅផ្ទះ
× ភ្នំពេញ៖ក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយនឹងក្រុមហ៊ុនមួយចំនួន សម្រាប់បង្កើតកម្មវិធីសិក្សាតាមអនឡាញដើម្បីឲ្យសិស្សានុសិស្សគ្រប់កម្រិតបានសិក្សាដោយឥតគិតថ្លៃ។ កម្មវិធីសិក្សាទាំងនោះមានដូចជា E-Learning, E-School Cambodia, BEEP និងWiki TV ដោយអាចឱ្យសិស្សានុសិស្សទាំងអស់ សិក្សាតាមផេកហ្វេសប៊ុក Youtube Appក្នុងទូរសព្ទដៃ និងមជ្ឈមណ្ឌលសិក្សាអេឡិចត្រូនិករបស់ក្រសួង។
ក្រសួងអប់រំ បានបញ្ជាក់ថា សិស្សានុសិស្សអាចសិក្សានៅតាមកម្មវីធីណាមួយក៏បានដែរ គឺសុទ្ធអាចទាញយកមេរៀន ដូចនឹងការសិក្សានៅតាមសាលារៀនទូទៅ។ ក្រសួងអប់រំ បានប្រកាសពីការបែងចែកកាលវិភាគសិក្សាសម្រាប់សិស្សថា្នក់ទី៩ ត្រូវសិក្សានៅពេលព្រឹក ចំណែកសិស្សថ្នាក់ទី១២ សិក្សានៅពេលថ្ងៃ។
សម្រាប់សិស្សានុសិស្សនៅថ្នាក់ទី៩ អាចសិក្សាមុខវិជ្ជា គណិតវិទ្យា និងផ្នែកភាសាខ្មែរ ចាប់ពីម៉ោង៧ព្រឹកទៅ រៀងរាល់ថ្ងៃចន្ទ។ ដោយឡែកនៅថ្ងៃអង្គារ សិស្សអាចសិក្សាផ្នែក ជីវវិទ្យានៅម៉ោង៨ដល់ម៉ោង៩ព្រឹក ហើយនៅថ្ងៃពុធ សិក្សាតែមុខវិជ្ជារូបវិទ្យាតែមួយគត់ នៅម៉ោង៩ ដល់ម៉ោង១០ព្រឹក។ ចំណែកថ្ងៃព្រហស្បតិ៍ សិស្សអាចសិក្សាផ្នែកគណិតវិទ្យា និងភាសាខ្មែរ ពីម៉ោង៨ ដល់ម៉ោង១១ ព្រឹក ។ រីឯថ្ងៃសុក្រ សិក្សាផ្នែកគីមីវិទ្យាចាប់ពីម៉ោង៩-១០ព្រឹក។ សម្រាប់ថ្ងៃសៅរ៍វិញ ត្រូវសិក្សាមុខវិជ្ជា ប្រវត្តិវិទ្យា នៅម៉ោង៨-៩ ព្រឹក និងរូបវិទ្យានៅម៉ោង១០-១១។
ចំណែកសិស្សថ្នាក់ទី១២ វិញត្រូវសិក្សារយៈពេល២ម៉ោងក្នុងមួយថ្ងៃ ចាប់ពីម៉ោង២-៣ និងម៉ោង៤-៥។ ចាប់ពីថ្ងៃចន្ទ សិក្សាផ្នែកជីវវិទ្យា នៅម៉ោង២-៣ ដល់ម៉ោង៤-៥ សិក្សាផ្នែកគីមីវិទ្យា។ នៅថ្ងៃអង្គារ៍ សិក្សាផ្នែកប្រវត្តិវិទ្យា និងភាសាខ្មែរ។ ផ្នែករូបវិទ្យា និងគណិតវិទ្យា សិក្សានៅថ្ងៃពុធ។ នៅថ្ងៃព្រហស្បតិ៍ សិក្សាផ្នែកប្រវត្តិវិទ្យា និងភាសាខ្មែរ។ នៅថ្ងៃសុក្រ សិក្សាផ្នែករូបវិទ្យា និងគណិតវិទ្យា រហូតដល់ថ្ងៃសៅរិ៍ សិក្សាផ្នែកជីវវិទ្យា និងគីមីវិទ្យា។
សិស្សានុសិស្សទាំងអស់អាចទាញយកកម្មវិធីសិក្សាតាមរយៈ App របស់ Wiki Tv តាមរយៈ https://apps.apple.com/kh/app/wiki-tv-cambodia/id1463007665 សម្រាប់ប្រព័ន្ធទូរសព្ទ ISO និងប្រព័ន្ធទូរសព្ទAndroid https://play.google.com/store/apps/details?id=com.poscarasia.wiki.tv&hl=en និងតាមរយៈ App របស់កម្មវិធី E-Learning, E-School Cambodia, និងBEEP។
Tag:
ក្រសួងអប់រំ
សិក្សា
អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com