ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ប្រយ័ត្ន​! អំឡុងពេល​ស្ត្រេ​ស គួរ​ចៀសវាង​អាហារ​និង​ភេសជ្ជៈ​អ្វីខ្លះ​?
24, Mar 2020 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភាគច្រើន​នៃ​ពួកយើង​ប្រហែលជា​មិន​ធ្លាប់​ដឹង​ទេ​ថា​ប្រភេទ​នៃ​អាហារ​មួយចំនួន​អាច​ជះឥទ្ធិពល​គួរឱ្យ​ព្រួយបារម្ភ​លើ​បញ្ហា​ស្ត្រេ​ស ឬ​ភាព​តានតឹង​ក្នុង​អារម្មណ៍​? ថា​តើ​អាហារ​ទាំងនោះ​មាន​អ្វីខ្លះ​?


 
​កុំ​បារម្ភ​! ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​កត្តា​ស្មាន​មិន​ដល់​មួយចំនួន​ដែល​ជះឥទ្ធិពល​ដល់​អារម្មណ៍ ៖
 
១. កាហ្វេ​អ៊ី​ន​
 
​នោះ​ក៏​ព្រោះតែ​ជាតិ​កាហ្វេ​អ៊ី​ន​នៅក្នុង​កាហ្វេ​អាច​រំញោច​ប្រព័ន្ធ​ប្រសាទ​និង​បង្ខំ​ការផលិត​សារ​ធាតុគីមី​មួយចំនួន​ក្នុង​ខួរក្បាល​ដែល​ជះឥទ្ធិពល​លើ​អារម្មណ៍​។ ម្យ៉ាងវិញទៀត​កាហ្វេ​មាន​លក្ខណៈសម្បត្តិ​បញ្ចុះ​ជាតិ​ទឹក​ដែល​នឹង​ធ្វើអោយ​បញ្ហា​ខ្វះ​ជាតិ​ទឹក​ក្នុង​រាងកាយ​កើតមានឡើង​។ ហើយ​ដូច​បាន​រៀបរាប់​ខាងលើ​កង្វះ​ជាតិ​ទឹក​ក្នុង​រាងកាយ​ជា​កត្តា​ចម្បង​មួយ​នៃ​បញ្ហា​អារម្មណ៍​ប្រែប្រួល​ឆាប់រហ័ស​។​

២. ផលិតផល​អាហារ​ផ្សំ​ឡើង​ពី​ម្សៅ​ចម្រាញ់​
 
​នំ​គុក​ឃី នំ​ស្រួយ ភី​ហ្សា​ជាដើម​សុទ្ធតែ​ធ្វើឡើង​ពី​ម្សៅ​ចម្រាញ់​ដែលជា​អ្វីមួយ​ផ្សារភ្ជាប់​នឹង​ការ​រលាក​។ ហើយ​អ្នក​គួរ​ដឹងថា​ការ​រលាក គឺជា​អ្វីមួយ​ដែល​ជះឥទ្ធិពល​កាន់តែ​គួរឱ្យ​ព្រួយបារម្ភ​នៅពេល​អ្នក​កំពុង​ស្ត្រេ​ស ឬ​មាន​អារម្មណ៍​តានតឹង​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​ចូរ​កម្រិត ឬ​ចៀសវាង​ការទទួល​ទាន​អាហារ​ផ្សំ​ឡើង​ពី​ម្សៅ​ចម្រាញ់​ក្នុងអំឡុង​ពេលនេះ​។​
 
៣. អាហារ​មាន​ផ្ទុក​ជាតិ​ស្ករ​ខ្ពស់​
 
​ការឡើង​ចុះ​នៃ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ក៏​ជា​មូលហេតុ​នៃ​បញ្ហា​អារម្មណ៍​ប្រែប្រួល​ផងដែរ​។ ហើយ​អ្នក​នឹងមាន​អារម្មណ៍​កាន់តែ​ស្ត្រេ​ស​ខ្លាំង​នៅពេល​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​ធ្លាក់ចុះ​។ ម្យ៉ាងវិញទៀត​របប​អាហារ​មាន​ផ្ទុក​ជាតិ​ស្ករ​ខ្ពស់​អាច​បង្ក​ការ​រលាក​ក្នុង​រាងកាយ​ហើយ​នេះ​ជា​អ្វីមួយ​ដែលនាំអោយ​កើតមាន​បញ្ហា​អតុល្យភាព​នៃ​អ័រម៉ូន​។ ហើយ​អារម្មណ៍​អាច​ត្រូវ​ទទួលរង​ឥទ្ធិពល​ប្រសិនបើ​កម្រិត​នៃ​អ័រម៉ូន​ក្នុង​រាងកាយ​គ្មាន​តុល្យភាព​។​
 
៤. គ្រឿង​ស្រវឹង​
 
​ការទទួល​ទាន​គ្រឿង​ស្រវឹង​មិនអាច​ជួយ​ឱ្យ​អ្នក​បាត់​ស្ត្រេ​ស​ដូចដែល​ធ្លាប់​បានគិត​ឡើយ​! ការពិត​នោះ​គឺ​គ្រឿង​ស្រវឹង​មានតែ​ផ្ដល់ឱ្យ​រាងកាយ​ពេញ​ទៅដោយ​ជាតិពុល​ដែល​ពិបាក​នឹង​កម្ចាត់​ចោល ឬ​បញ្ចេញ​មក​ក្រៅ​ពិសេស​កំឡុងពេល​អ្នក​កំពុង​ស្ត្រេ​ស ឬ​តានតឹង​ក្នុង​អារម្មណ៍​ស្រាប់​។ លើសពីនេះទៅទៀត​ការទទួល​ទាន​គ្រឿង​ស្រវឹង​មិន​ជួយ​ឱ្យ​អ្នក​គេង​បាន​ស្កប់​ឡើង​ដែលជា​ហេតុ​ធ្វើឱ្យ​ក្រោក​មក​អស់កម្លាំង​មិន​ស្រស់ស្រាយ​នៅ​ព្រឹក​បន្ទាប់​។​
 
៥. អាហារ​កែច្នៃ​

​អាហារ​ប្រភេទ​នេះ​គ្មាន​ផ្ទុក​សារធាតុចិញ្ចឹម​និង​ជាតិ​រ៉ែ​ចាំបាច់​ដែល​រាងកាយ​ត្រូវការ​ដើម្បី​គ្រង់​គ្រង​ស្ត្រេ​ស​ឡើយ ប៉ុន្តែ​បែរជា​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ​រក្សាទុក​បានយូរ គ្រឿងផ្សំ​កែច្នៃ​បន្ថែម​រសជាតិ និង​សារ​ធាតុគីមី​ផ្សេងៗ​ដែល​មិនល្អ​ចំពោះ​សុខភាព​ទៅវិញ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com