COVID-19
ជាតិ
សម្តេច ហ៊ុន សែន៖ សូមកុំ​ប្រើអបិយជំនឿ​ដើម្បីបណ្តេញកូវីដ-១៩!
25, Mar 2020 , 10:25 am        
រូបភាព
ដោយ: ថ្មីៗ
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ណែនាំពលរដ្ឋ មិនឲ្យ​ប្រើ​អបិយជំនឿ​ដើម្បី​បណ្តេញ​កូវីដ-១៩។ សម្តេច​បាន​លើក​ឡើងពី​ករណីរាយការណ៍អបិយជំនឿផ្សេងៗ ដូចជា​ការ​យក​ភ្លើងដេញ​កូវីដ១៩ ជាដើម និង​ការ​ប្រើ​ប្រាស់ថ្នាំមិន​ច្បាស់ការផ្សេងៗ។



សម្តេច​បាន​លើកឡើង​ថា អត់ទាន់មាន​អ្នកណា​រកឃើញ​ថ្នាំ​ណាអាចព្យាបាលបាន​ពិត​ប្រាកដនោះឡើយ។

សម្តេចថា ការប្រយុទ្ធ​ប្រឆាំងកូវីដ១៩ គឺការកុំចេញ​ក្រៅផ្ទះ ការពាក់ម៉ាស់ និង​ការដាក់ខ្លួនឯងឲ្យនៅ​ដាច់ដោយឡែក​ជាដើម។ សម្តេចស្នើឲ្យក្រុម​ការងារ​រដ្ឋាភិបាល​ជួយទិញ​ក្រមា​ចែកប្រជាពលរដ្ឋ។

សម្តេច​នាយករដ្ឋមន្ត្រី ក៏ព្រមាន​រឹបអូស​ម៉ាស​ផងដែរ ក្នុងករណីមាន​ការលក់ឡើងថ្លៃហួសហេតុ៕

© រក្សាសិទ្ធិដោយ thmeythmey.com