COVID-19
អន្តរជាតិ
COVID-19៖ រុស្សី​នឹង​ផ្អាក​ជើងហោះហើរ​អន្តរជាតិ​ទាំងអស់ ចាប់ពី​ថ្ងៃ​សុក្រ​តទៅ​
27, Mar 2020 , 7:59 am        
រូបភាព
​រដ្ឋាភិបាល​ប្រទេស​រុស្សី នឹង​ផ្អាក​ជើងហោះហើរ​អន្តរជាតិ​ចេញ​-​ចូល ចាប់ផ្តើម​ពី​កណ្តាលអធ្រាត្រ​ឈានចូល​ថ្ងៃទី​២៧ ខែមីនា​ខាងមុខនេះ ក្នុង​គោលបំណង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​ផ្លូវដង្ហើម COVID-19 ។

 
​ក្រឹត្យ​ដែល​ចុះផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ ខែមីនា នេះ នឹងត្រូវ​អនុវត្ត​ឡើងលើ​ជើងហោះហើរ​អន្តរជាតិ​ទាំងឡាយ លើកលែងតែ​ជើងហោះហើរ​ដែល​ជួយសង្គ្រោះ​ប្រជាជន​រុស្សី​ពី​ខាងក្រៅ​ចូលមក​កាន់​ប្រទេស​វិញ​។ ការអនុវត្ត​របស់រ​ដ្ឋា​ភិ​បាល​រុស្សី​នេះ​ត្រូវបាន​ធ្វើឡើង​ក្រោយពី​ពេលដែល​មាន​ករណី​ស្លាប់​ទៅលើ​ពលរដ្ឋ​ចំណាស់​ពីរ​នាក់ ជា​ជនជាតិ​រុស្សី​នៅក្នុង​ទីក្រុង​មូ​ស្គូ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
«​អ្នកជំងឺ​ចំណាស់​២​នាក់ បាន​ស្លាប់​នៅ​ទីក្រុង មូ​ស្គូ ដែលមាន​លទ្ធផល​តេស្ត​វិជ្ជមាន​សម្រាប់ COVID-19»​។ នាយកដ្ឋាន​សុខាភិបាល​ប្រចាំ​ក្រុង​មូ​ស្គូ បញ្ជាក់​បែបនេះ ដោយ​បន្ថែមថា ពួកគេ​រងគ្រោះ​ដោយសារ​ជំងឺ​ផ្លូវដង្ហើម និង​ជំងឺ​រ៉ាំរ៉ៃ​។ 
 
​ទោះជា​បែបនេះ​ក្តី ប្រទេស​រុស្សី​នៅ​មិនទាន់​បានប្រកាស​ជា​ផ្លូវការ​នៅឡើយ​ទេ​នូវ​ករណី​ចំនួន​អ្នកស្លាប់​ជា​សរុប​ដែល​បង្កឡើង​ដោយ COVID-19 ។ 
 
​កាលពី​ពុធ ទី​២៥ ខែមីនា ប្រធានាធិបតី​រុស្សី លោក​វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ថ្លែង​សុន្ទរកថា​ទៅកាន​ប្រជាជាតិ​មួយ ដោយ​កត់សម្គាល់​ពី​ភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ​រាតត្បាត COVID-19 នេះ ពោលគឺ​មួយថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​លោក​បាន​ទៅកាន់​មន្ទីរពេទ្យក្រុង​មូ​ស្គូ ទី​ដែល​អ្នកជំងឺ COVID-19 សម្រាក​ព្យាបាល​៕

© រក្សាសិទ្ធិដោយ thmeythmey.com