COVID-19
ជាតិ
បទសម្ភាសន៍
សង្គមជាតិ
អ្នកទិញបារម្ភពីការឆ្លងកូវីដ-១៩ តែលោកយាយ ទូច នៅតែលក់បាញ់ឆែវដាច់៨០០បន្ទះក្នុងមួយថ្ងៃ អ្នកទិញបារម្ភពីការឆ្លងកូវីដ-១៩ តែលោកយាយ ទូច នៅតែលក់បាញ់ឆែវដាច់៨០០បន្ទះក្នុងមួយថ្ងៃ
×
កំពង់ស្ពឺ៖ លោកយាយ ទេព្យ ទូច ប្រកបរបរលក់នំបាញ់ឆែវ និងនំគ្រក់ នៅក្នុងភូមិព្រៃតាមួច ឃុំស្នំក្រពើ ស្រុកគងពិសី អស់រយៈពេល៣០ឆ្នាំមកហើយ។ អំឡុងពេលជំងឺឆ្លង Covid-19 រាលដាលកាន់តែខ្លាំង ពលរដ្ឋមិនសូវហ៊ានធ្វើដំណើរឆ្ងាយពីផ្ទះ និងការប្រកបមុខរបរតូច-ធំមួយចំនួនធំនៅតាមទីប្រជុំជននានា បានបិទទ្វារបណ្តោះអាសន្ន តែនំបាញ់ឆែវនិងនំគ្រក់របស់លោកយាយ ទូច នៅតែលក់ដាច់ធម្មតា។ ជាមធ្យមលោកយាយអាចលក់នំបាញ់ឆែវបាន៨០០បន្ទះ និងនំគ្រក់បាន៣គីឡូអង្ករ ដោយអាចចំណេញបានប្រមាណ៤ទៅ៥ម៉ឺនរៀល។ យ៉ាងលោកយាយ ទេព្យ ទូច បានបញ្ជាក់ថា អ្នកមកទិញនំរបស់លោកយាយមួយចំនួន ពួកគាត់ក៏បារម្ភពីការឆ្លងជំងឺ Covid-19 នេះដែរ។
សូមប្រិយមិត្តទស្សនាវីដេអូខ្លី ដូចតទៅ៖
Tag:
វីដេអូ
ថ្មីៗ២៥
កំពង់ស្ពឺ
កូវីដ១៩
បាញ់ឆែវ
© រក្សាសិទ្ធិដោយ thmeythmey.com