ភ្នាក់ងារ​វី​ង បន្ត​វប្បធម៌​ចែករំលែក ខណៈពេលដែល​វីរុស កូ​វីដ​១៩ កំពុង​រាតត្បាត​
អត្ថបទពាណិជ្ជកម្ម
ភ្នាក់ងារ​វី​ង បន្ត​វប្បធម៌​ចែករំលែក ខណៈពេលដែល​វីរុស កូ​វីដ​១៩ កំពុង​រាតត្បាត​
29, Mar 2020 , 11:06 am        
រូបភាព
ដោយ: ថ្មីៗ
ខណៈពេលដែល​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន​កំពុង​ជួប​ទុក្ខលំបាក ភ្នាក់ងារ វី​ង នៅ​បណ្តា​ខេត្ត​នានា​និង​នៅ​ក្រុងភ្នំពេញ បាន​ស្ម័គ្រចិត្ត​ធ្វើ​យុទ្ធនា​ការចែក​អង្ករ ទឹក​អាល់កុល​លាងដៃ ប្រេងកូឡា​និង​ថវិការ​ផ្ទាល់ខ្លួន​មួយចំនួន​ចែកជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ខ្វះខាត​ដើម្បី​ទប់ស្កាត់​ការរីក​រាតត្បាត​នៃ​វីរុស កូ​វីដ​១៩ ។​
 
​អ្នកស្រី អេង ប៊ុន​ថា ដែលជា​ម្ចាស់​ភ្នាក់ងារ​វី​ង ប្ល៊ូ អាយ ដែល​ស្ថិតនៅ​ផ្លូវ​៤៣០ នៅ​ជិត​សណ្ឋាគារ​រ៉េស៊ីដង់​ក្រុងភ្នំពេញ​បាន​ឲ្យ​ដឹងថា ដោយ​មើលឃើញ​អត្រា​នៃ​ការឆ្លង​វីរុស កូ​វីដ​១៩  ចេះតែ​បន្ត​ជា​រៀងរាល់ថ្ងៃ អ្នកស្រី​បាន​បរិច្ចាគ​អង្ករ​ចំនួន​៣០០​គីឡូក្រាម  អាលកុល​លាងដៃ និង​ប្រេងកូឡា​ចែកជូន​ដល់​បងប្អូន​ដែល​កំពុងតែ​ខ្វះខាត​។ 
  
​អ្នកស្រី​បាន​ឲ្យ​ដឹងថា​ថា​៖ «​បងប្អូន​អ្នក​ប្រកប​របរ​រើស​អេតចាយ និង​អ្នករត់ម៉ូតូឌុប​មួយចំនួន​មិនអាច​ទិញ​ម៉ាស់ អាល់កុល​ដើម្បី​ការពារ​ខ្លួន​ពី​ការឆ្លង​វីរុស​កូ​វីដ​១៩ បានឡើយ​។ ក្នុងអំឡុងពេល​ដ៏​ពិបាក​នេះ​ពួកគាត់​មិនអាច​រកប្រាក់​កម្រៃ​បាន​សមរម្យ​ដើម្បី​ទ្រទ្រង់​ជីវភាព​របស់​ពួកគាត់​ឡើយ​។ ហេតុ​ដូច​ច្នេះ​ហើយ​គ្រួសារ​របស់ខ្ញុំ​បាន​ឧបត្ថម្ភ​អង្ករ​៣០០ គីឡូក្រាម​ដើម្បី​ចែកជូន​ដល់​ពួ​គាត់​»​។ 
 
​ដោយ​មើលឃើញ​សន្តាន​ចិត្ត​ដ៏​ប្រពៃ​របស់​អ្នកស្រី អ្នកជិតខាង​របស់​អ្នកស្រី​ក៏បាន​ចូលរួម​ឧបត្ថម្ភ ប្រេងកូឡា ទឹក​អាល់កុល​លាងដៃ​ដើម្បី​ចែកជូន​ដល់​បងប្អូន​ដែល​កំពុង​ខ្វះខាត​ផងដែរ​។ គិត​ត្រឹម​ថ្ងៃទី​២៨ ខែមីនា​នេះ មាន​បងប្អូន​ជាង​១០០​នាក់​ហើយ​ដែល​បានទទួល​អំណោយ​ដ៏​សប្បុរសធម៌​ពី​ក្រុមគ្រួសារ​និង​អ្នកជិតខាង​របស់​អ្នកស្រី​។​
  
​លោកស្រី គង់ មុនី​ភក្តី ដែលជា​ម្ចាស់​វី​ង ឈ្មោះ រតនៈ រង្សី នៅ​ផ្សារ​ឈូក​មាស រាជធានី​ភ្នំពេញ បានរៀបចំ​ចែកជូន​ជែ​ល​លាង​ដៃដល់​អ្នកធ្វើដំណើ​រ និង​អតិថិជន​គាត់​ជាប្រចាំ​។ លោកស្រី​បាន​ឲ្យ​ដឹងថា​៖ « ខ្ញុំ​ចែក​ជែ​ល​ពួកគាត់​នៅតាម​ហាង​វី​ង​របស់ខ្ញុំ​ទាំង​៤​សាខា​តែម្តង មួយថ្ងៃ​នៅតាម​ហាង​នីមួយ​ខ្ញុំ​ចែកជូន​អស់​ប្រហែល​១០០​ដប​។ ក្រៅពីនេះ​ខ្ញុំ​បរិច្ចាគ​ថវិកា​ទៅ​សមាគមន៍​ផ្សេងៗ​ដើម្បី​ជួយ​អ្នក​ទីទាល់ក្រ​ផងដែរ​»​។​
 
​ដោយឡែក​នៅ​សង្កាត់​ទួល​ស្វាយព្រៃ ខ័​ណ្ឌ​ចំការមន រាជធានី​ភ្នំពេញ វិញ ភ្នាក់ងារ​វី​ង ដែល​បាន​មាន​ស្លាក​យ​យីហោ ងួន សី​ថា បាន ចែករំលែក​ទឹក​អាល់កុល​លាងដៃ និង ម៉ាស់​ជាច្រើន​ដោយ​ឥតគិតថ្លៃ​ដល់​អតិថិជន និង​អ្នកធ្វើដំណើរ​ផងដែរ​។​
  
​មិនថាឡើយ​ភ្នាក់ងារ​វី​ង​នៅ​រាជ​ធានា​ភ្នំពេញ សូម្បីតែ​បងប្អូន​ភ្នាក់ងារ​វី​ង​នៅ​បណ្តា​ខេត្ត​នានា​ក៏​ចូលរួម​ទុបស្កាត់ វីដ​១៩​ផងដែរ​។ តួយ៉ាង​ក្រុមគ្រួសារ​របស់លោក លោក ឃិន លី​ហាក់ ម្ចាស់​ភ្នាក់ងារ​វី​ង និង​ក្រុមគ្រួសារ​របស់លោក​ក៏បាន​រួមចំណែក​ទឹកប្រាក់​ចំនួន ៤​លាន​រៀល សម្រាប់​ជួយ​បងប្អូន ដែល​កំពុងតែ​ខ្វះខាត ស្ថិតក្នុង​ភូមិ​ស្រល់ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច​ខេត្តកំពង់ស្ពឺ តាមរយៈ​លោក​មេភូមិ ដោយ​មួយ​គ្រួសារៗ​អាច​ស្នើរ​ថវិការ​នេះ​បាន​១០​ម៉ឺន​រៀល​។​
 
​លោក​បាន​មាន​ប្រសា​ស​ន៏​ថា​៖ «​នៅពេលដែល​សង្គម​រប​ស់​យើង​កំពុង​ទទួលរង​ការវាយប្រហារ​ពី​មេរោគ​កូ​វីដ​១៩​នេះ យើង​មិនអាច​ឈរ​អោបដៃ​មើល​បានឡើយ​។ នៅពេលដែល​យើង​មាន​ស៊ី​គ្រប់គ្រាន់​ហើយ យើង​ត្រូវតែ​ចេះ​ចែករំលែក ជាពិសេស​ក្នុង​គ្រា​ដ៏​លំបាក​នេះ​»​។​
  
​ក្រៅពីនេះ ក៏​នៅមាន​ភ្នាក់ងារ​វី​ង​នៅតាម​កន្លែង​ផ្សេង​ដ៏ទៃទៀត​នៅ​ក្នុ​ប្រទេស​កម្ពុជា ដែល​បាន​ស្ម័គ្រចិត្ត​បរិច្ចាគ​ថវិការ​ផ្ទាល់ខ្លួន​ដើម្បី​រួមចំណែក​ឧបត្ថម្ភ​ដល់​ប្រជាជន​កម្ពុជា​ដែល​ខ្វះខាត​ផងដែរ​។​
 
​យោងតាម​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល​ចុះផ្សាយ​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០២០​នេះ កម្ពុ​ជាមាន​អ្នកជំងឺ​កូ​វីដ​១៩ ចំនួន​១០៣​នាក់​ហើយ​៕
  




 (​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com