COVID-19
ជាតិ
សង្គមជាតិ
ទប់ស្កាត់​ការឆ្លង​វីរុស​COVID-19 ដល់​អតិថិជន​!
30, Mar 2020 , 7:39 am        
រូបភាព
​ភ្នំពេញ​៖ «​ទប់ស្កាត់ និង​ការពារ​ការឆ្លង​វីរុស​COVID-19 ដល់​អតិថិជន​»​។ ហាង​កាហ្វេ​(Coffee Plus) មួយកន្លែង នៅ​ជិត​ស្តា​ម៉ា​ត ក្បែ​ស្តុ​ប​បូកគោ រាជធានី​ភ្នំពេញ បាន​អនុវត្ត​វិធានការ​ការពារ​ជំងឺ​វីរុស​COVID-19 ដល់​អតិថិជន តាមរយៈ​ការ​បោស និង​ជូត​សម្អាត​កន្លែង​ភ្ញៀវ​អង្គុយ ដោយ​ប្រើ​ទឹក​អាល់កុល និង​ទឹក​សម្លាប់​មេរោគ​ផ្សេងទៀត ដើម្បី​ធានា​សុវត្ថិភាព​សុខមាលភាព​ដល់​ពួកគេ​។​


«​មេ​(​ថៅកែ​)​ឱ្យ​ខ្ញុំ​ជូត​សម្អាត​តុ និង​កៅអីអង្គុយ​១​ម៉ោង​ម្ដង ប៉ុន្តែ​ខ្ញុំ​ជូន​២០​នាទី ឬ​១០​នាទី​ម្ដង ព្រោះ​មិនអាច​ទុកចិត្ត​វីរុស​(COVID-19) នេះ បានទេ​»​។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកស្រី សៀក បញ្ញា ដែលជា​បុគ្គលិក​ផ្នែក​សម្អាត នៅ​ស្ដា​ម៉ា​ត និង​ហាង​កាហ្វេ នា​ហ្គា​រ៉ា​ស​សាំង​កាល់​តិច ជិត​ស្ដុ​ប​បូក​គោក​។​
 
​អ្នកស្រី សៀក បញ្ញា មិន​ចង់ឱ្យ​ភ្ញៀវ​ចូល​ហាង​កាហ្វេ​នេះ បារម្ភ​ពី​សុវត្ថិភាព​អនាម័យ ដោយសារ​វីរុស​COVID-19 កំពុង​រាតត្បាត​នៅ​កម្ពុជា និង​ក្នុង​ពិភពលោក​ឡើយ​។ រាល់​ពេលដែល​ភ្ញៀវ​ក្រោក​ចេញពី​តុ និង​កៅអី​នោះ អ្នកស្រី បញ្ញា ក៏​កាន់​ទឹក​ថ្នាំ​សម្លាប់​មេរោគ និង​កំណាត់​តូច​មួយ ដើរ​សំដៅទៅ​តុ​នោះ ដើម្បី​ជូត​សម្អាត​ឱ្យមាន​របៀបរៀបរយ សម្រាប់​ភ្ញៀវ​ដទៃទៀត អាចមក​អង្គុយ​ពិសារ​កាហ្វេ​បាន ដោយ​ភាពកក់ក្ដៅ​។​
 
​សូម​ទស្សនា​វីដេអូ​ខាងក្រោម​៖



​ដៃ​ម្ខាង​កាន់​ទឹក​ថ្នាំ​បាញ់​លើ​តុ កៅអី និង​ដៃ​ម្ខាង​ទៀត​ជូត​នោះ បុគ្គលិក​សម្អាត​ដែល​បម្រើ​ការងារ​២​ឆ្នាំ​នៅ​ទីតាំង​ខាងលើនេះ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ដូច្នេះ​ថា​៖«​សំខាន់​យើង​អនាម័យ​ឱ្យបាន​ល្អ​អ៊ីចឹងទៅ យើង​ជួយ​ថែ​សម្អាត​ទៅ​។ និយាយ​រួម​ទៅ​យើង​មានគំនិត​ថា បើសិន​ជាមាន​អ្នកណា​គេ​កើត​វីរុស​(​មក​កន្លែង​ញាំ​កាហ្វេ​) យើង​បាញ់​(​ថ្នាំ​សម្លាប់​មេរោគ​)​ទៅ វា​ងាប់​…​អ៊ីចឹង​អ្នក​មក​ក្រោយ ក៏​អត់​មាន​ភ័យ​រឿង​មេរោគ​ដែរ ព្រោះ​យើង​(​បាញ់ថ្នាំ​)​សម្លាប់​អស់ហើយ​»​។​
 
​អ្នកស្រី សៀក បញ្ញា ដែល​ទទួលបាន​ព័ត៌មាន​ពី​ជំងឺ​COVID-19 តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ការណែនាំ​បន្ថែម​ពី​ថៅកែ​ខ្លួន​នោះ ស្នើឱ្យ​ពលរដ្ឋ ក៏ដូចជា​អតិថិជន​ទាំងអស់ រួមគ្នា​ទប់ស្កាត់​ជំងឺ​COVID-19​នេះ ដើម្បី​ទប់ស្កាត់​ការចម្លង​គ្នា​ទៅវិញទៅមក​៕ 

Tag:
 COVID-19
  សេដ្ឋកិច្ច​
© រក្សាសិទ្ធិដោយ thmeythmey.com