COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
Rustu អតីតអ្នកចាំទី Barca និងតួកគី ឆ្លង COVID-19 និងឈានដល់ដំណាក់កាលធ្ងន់ធ្ងរ
× Rustu Recber អតីតអ្នកចាំទី Barcelona និងជម្រើសជាតិតួកគី ត្រូវបញ្ជូនទៅមន្ទីរពេទ្យបន្ទាប់ពីបានធ្វើតេស្តរកឃើញ COVID-19 និងកំពុងស្ថិតក្នុង ដំណាក់កាលធ្ងន់ធ្ងរ។ នេះបើតាមការអះអាងរបស់ភរិយា Rustu នាង Isil នៅថ្ងៃទី២៨ ខែមីនា។
«ខ្ញុំបាននាំប្តីខ្ញុំ Rustu ទៅមន្ទីរពេទ្យដើម្បីធ្វើតេស្តរកជំងឺកូវីដ-១៩។ អំឡុងពេលមានសភាពធម្មតានៃជំងឺ តែយើងមានការតក់ស្លុតចំពោះរោគសញ្ញា និងកំពុងវិវត្តទៅមុខ«។ នាង Isil Recber សរសេរលើបណ្តាញសង្គម Instagram ដូច្នេះ ដោយនាងបន្ថែមថាខ្លួន និងកូនពីរនាក់ទៀតសុទ្ធតែតេស្តចេញលទ្ធផលអវិជ្ជមាន។
បើតាមការលើកឡើងរបស់ភរិយា Rustu បានបញ្ចេញភាពតក់ស្លុត និងឈានដល់ស្ថានភាពធ្ងន់ធ្ងរនៃជំងឺរលាកសួតបង្កដោយកូរ៉ូណាវីរុសប្រភេទថ្មី ហើយត្រូវដាក់ក្នុងបន្ទប់ដាច់ដោយឡែកឆ្ងាយពីគេ និងមិនត្រូវឲ្យអ្នកណាចូលសួរសុខទុក្ខឡើយ។ ហើយដោយសារមូលហេតុនេះ នាង Isil Recber ព្រមទាំងកូនៗដែលអវិជ្ជមាន ត្រូវបន្តស្នាក់នៅផ្ទះនិងស្ថិតក្រោមការតាមដានជាបន្ត។
Rustu វ័យ៤៦ឆ្នាំ បានចំណាយពេលក្នុងអាជីពជាអ្នកចាំទីនៅក្លិបក្នុងស្រុក Fenerbahce, Besiktas រួមទាំងរួមរស់ជាមួយក្លិបយក្សអេស្ប៉ាញ Barcelona រយៈពេល៣រដូវឆ្នាំ។ នៅ Barca ៣រដូវកាល Rustu បង្ហាញខ្លួនបានតែ៧ប្រកួតប៉ុណ្ណោះ។
អតីតអ្នកចាំទីតួកគីរូបនេះ លេងឲ្យជម្រើសជាតិបានចំនួន១២០ប្រកួត ព្រមទាំងបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ ២០០២។ រហូតដល់វ័យ៣៩ឆ្នាំ Rustu បានប្រកាសចូលនិវត្តន៍តែម្តងពោលគឺនៅឆ្នាំ២០១២។
រហូតមកដល់ពេលនេះ តួកគីមានករណីឆ្លងកូវីដ-១៩ ជាង៩ពាន់នាក់ ស្លាប់ជាង១០០នាក់ ខណៈស្លាប់ក៏លើសពី១០០នាក់ផងដែរ។ ដោយឡែកនៅជុំវិញពិភពលោក បានកើនអ្នកស្លាប់ដល់ជាង៣ម៉ឺននាក់ ឆ្លងជាង៧សែនករណី និងសះស្បើយជាង១៥ម៉ឺននាក់៕
Tag:
COVID-19
Rustu Recber
© រក្សាសិទ្ធិដោយ thmeythmey.com