ពីនេះ ពីនោះ
រូបត្លុក
COVID-19៖ ឥឡូវ​ជំនួញ​ដាំ​ក្បាល​ចុះ តើ​វា​ងើប​ឡើងវិញ​នៅពេលណា​?
09, Apr 2020 , 7:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្នុង​មួយថ្ងៃៗ សំណាង និង​សុធីរ ជជែក​គ្នាច្រើន​ពី​រឿង​សុខភាព​សេដ្ឋកិច្ច និង​សុខភាព​មនុស្ស​ដែល​បង្កឡើង​ដោយ​មេរោគ​កូ​វីដ​១៩​។ បច្ចុប្បន្ននេះ ជំនួញ​នៅ​កម្ពុជា​កំពុង​ដាំ​ក្បាល​ចុះ តែ​សំណួរ​ជាច្រើន​ចោទសួរ​ឡើង​ថា តើ​វា​ត្រឡប់​មករក​ស្ថានភាព​ធម្មតា​ឡើងវិញ​នៅពេលណា​? 


 
​សំណាង​៖ អា សុធីរ អ្ហែង​ដូចជា​យល់ដឹង​រឿង​សេដ្ឋកិច្ច​គ្រាន់បើ​ដែរ​។ តើ​អ្ហែង​ដឹង​ទេ​ថា ពេលណា​ទើប​សេដ្ឋកិច្ច​វា​ងើបឡើង​វិញ​? 
 
​សុធីរ​៖ ឥឡូវនេះ វា​គឺជា​ចំណុច​ចាប់ផ្តើម​នៃ​ការដួលរលំ​របស់​ក្រុមហ៊ុន និង​ជំនួញ​មួយចំនួនធំ​មិន​ថា នៅលើ​ពិភពលោក ឬ​នៅ​កម្ពុជា​ទេ​។ អញចង់​ប្រាប់​អ្ហែង​ពី​ស្ថានភាព​នៅ​កម្ពុជា​បន្តិច​។ បើ​ឥឡូវនេះ ជា​ចំណុច​ចាប់ផ្តើម ដូច្នេះ ផលប៉ះពាល់​ផ្ទាល់​អាចមាន​រយៈពេល​ពី​២​ទៅ​បី​៣​ខែ​។ ប៉ុន្តែ ដើម្បី​ឲ្យ​អ្វីៗ​អាច​ដំណើរការ​ឡើងវិញ​ជាធម្មតា​វិញ​នោះ គេ​ត្រូវការ​មិនតិចជាង​៦​ខែ​ទេ អា សំណាង​!
 
​សំណាង​៖ ហេតុអ្វី​ត្រូវការ​ដល់​ទៅ​៦​ខែ​ទើប​ជំនួញ​ដំណើរ​ការធម្មតា​ឡើងវិញ​បាន​? 
 
​សុធីរ​៖ ដូច​អ្ហែង​ឃើញស្រាប់​ហើយ ឥឡូវនេះ ក្រុមហ៊ុន សហគ្រាស តូច​ឬ​មធ្យម ទើប​ចាប់ផ្តើម​បិទទ្វារ និង​រំសាយ​បុគ្គលិក​ចោល​។ ជំនួញ​ខ្លះ​សម្រេច​បិទ​ឥឡូវ​តែម្តង ជំនួញ​ខ្លះទៀត​សម្រេច​បិទ​ខែក្រោយ និង​ជំនួញ​ខ្លះទៀត​ទុក​បណ្តែត​បន្តិចទៀត​ដោយ​រង់​ចាំមើល​ស្ថានការណ៍​សិន​។ អញ​បញ្ជាក់​ម្តងទៀត ផលប៉ះពាល់​ខ្លាំង និង​ផ្ទាល់ គឺអាច​ពី​២ ទៅ​៣​ខែ តែ​ដំណើរ​ការរៀបចំ​ក្រុមហ៊ុន សហគ្រាស ឬ​ជំនួញ​ឲ្យ​ដំណើរ​ការធម្មតា​ឡើងវិញ​ពិតជា​ត្រូវការ​ពេល​មិនតិចជាង​៦​ខែ​ទេ​។ ឧទាហរណ៍ ក្រុមហ៊ុន​ភ្នាក់ងារទេសចរណ៍ ពិតជា​ត្រូវការ​ពេល​យូរហើយ ព្រោះ ភ្ញៀវ​បរទេស​ត្រូវការ​ចូលធ្វើ​ការ​វិញ​សិន​ទើប​មាន​លុយ​ដើរ​កម្សាន្ត​…​។ អ៊ីចឹង​ចង្វាក់​ផលិតកម្ម​ក្នុង​វិស័យ​ទេសចរណ៍​ពិតជា​ត្រូវការ​ពេល​យូរ​ជាងគេ​។ 
 
​សំណាង​៖ ចុះ​ម៉េច​យូរ​ម្លេះ​? 
 
​សុធីរ​៖ អញ​គិតថា​៦​ខែ ព្រោះ ក្រុមហ៊ុន​ក្រោយពី​ជម្រុះ​បុគ្គលិក​ចោល ត្រូវ​ជ្រើសរើស​បុគ្គលិក​ឡើងវិញ ត្រូវ​សម្របសម្រួល​អារម្មណ៍​បុគ្គលិក​ឡើងវិញ ចរចា​ប្រាក់ខែ​ឡើងវិញ រៀបចំ​ក្រុមហ៊ុន​ឡើងវិញ ធ្វើ​កិច្ចសន្យា​ថ្មី​ឡើងវិញ​។​ល​។ ទាំងអស់នេះ សុទ្ធតែ​ត្រូវការ​ពេលវេលា​ទាំងអស់​។ សរុបសេចក្តី​មក អញ​គិតថា ផលប៉ះពាល់​ផ្ទា​ល់ពី​កូ​រ៉ូ​ណា​តែ​២ ឬ​៣​ខែ​ទេ តែ​ផលប៉ះពាល់​ដោយ​ប្រយោល​អាចមាន​រយៈពេល​ដល់​៦​ខែ​ឯណោះ​។ ទាំងអស់នេះ គឺ​គ្រាន់តែ​ជា​គំនិត​របស់​អញ​ប៉ុណ្ណោះ​ទេ​វើ​យ ហើយ​អញ​មិនមែនជា​អ្នកសេដ្ឋកិច្ច​ទេ​។ ខ្លួន​អញ​ផ្ទាល់​ក៏​ចង់​ឲ្យ​អ្វីៗ​វិលត្រឡប់​ទៅរក​ភាពប្រក្រតី​ឡើងវិញ​លឿន​ជាង​នេះដែរ​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com