ជាតិ
សេដ្ឋកិច្ច
កម្ពុជា​នាំចេញ​ជ័រកៅស៊ូ​ធា្ល​ក់​ជិត​៥០​ភាគរយ ក្នុង​ខែកុម្ភៈ
04, Apr 2020 , 10:29 pm        
រូបភាព
​ភ្នំពេញ​៖  កម្ពុជា​នាំចេញ​ជ័រកៅស៊ូ បាន​ជិត​១៣,៨៦៣​តោន ក្នុង​ខែកុម្ភៈ​។ ចំនួន​នាំចេញ​នេះ គឺ​ធា្ល​ក់​ជិត​៥០​ភាគរយ បើ​ធៀប​នឹង​ការនាំចេញ​ជ័រកៅស៊ូ ប្រចាំ​ខែមករា​ឆ្នាំ​២០២០ ដែលមាន​ចំនួន​ជាង​២,៧​ម៉ឺន​តោន​។ នេះ​បើតាម​ការចុះផ្សាយ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ នៅ​ថ្ងៃទី​៣១​មីនា​។ 
 
​ក្រសួងកសិកម្ម  បាន​បញ្ជក់​ថា ក្នុងចំណោម​បរិមាណ​នៃ​ការនាំចេញ​ជ័រកៅស៊ូ ប្រចាំខែ​កុម្ភៈ មាន​ជ័រកៅស៊ូ​របស់​រដ្ឋ​១៥​តោន​, ជ័រកៅស៊ូ​ឯកជន ចំនួន​២,៤៤៨ និង​ជ័រកៅស៊ូ​របស់​ក្រុមហ៊ុន​វិនិយោគ​លើ​សម្បទាន​ដី​សេដ្ឋកិច្ច និង​ចម្ការកៅស៊ូ​គ្រួសារ មាន​១១,៤០០​តោន​។ បើតាម​ក្រសួងកសិកម្ម ដើមឆ្នាំ​២០២០ កម្ពុ​ជាមាន​ផ្ទៃដី​ដាំ​ដុះ​កៅស៊ូ​សរុប ៤០៥,៤៨២ ហិកតា ដោយ​ប្រមូល​ទិន្នផល​ជ័រ បាន​ជាង​១,៣​ម៉ឺន​តោន ថយចុះ​ជិត​៥៥​ភាគរយ​៕

Tag:
 កសិកម្ម​
  ជ័រកៅស៊ូ
© រក្សាសិទ្ធិដោយ thmeythmey.com