ពីនេះ ពីនោះ
«កាត» ក្នុងន័យខ្មែរ និងន័យបារាំងមានខ្លឹមសារខុសគ្នាដូចម្តេច?
× ពាក្យថា «កាត» មានឫសគល់ពីភាសាពីរខុសៗគ្នា ទីមួយជាភាសាខ្មែរ និងទីពីរជាភាសាបារាំង។
«កាត»ក្នុងន័យខ្មែរ មានន័យថា ជាឈ្មោះប្រេងម្យ៉ាងដែលកើតក្នុងដី សម្រាប់ប្រើដុត,អុជ។ «កាត»នៅក្នុងន័យម្យ៉ាងទៀតគឺសំដៅលើនាមប័ណ្ណ ឬអត្តសញ្ញាណប័ណ្ណ។ ចំពោះ«កាត»ជាភាសាបារាំង មានន័យថា បង្កាន់ដៃពន្ធថ្លៃខ្លួន ឬពន្ធថ្លៃវត្ថុ។ កាតពន្ធខ្លួន, កាតពន្ធទូក, ខ្វះប្រាក់បង់បាត, បាត់កាត។ល៕
© រក្សាសិទ្ធិដោយ thmeythmey.com