កំណាព្យ
ពីនេះ ពីនោះ
រួមគ្នា​បរិច្ចាគ​!
05, Apr 2020 , 10:59 pm        
រូបភាព
ដោយ: ថ្មីៗ


បទ ផ្កាឈូក​រីក​
 
​បរិច្ចាគ គ្រា​លំបាក តាម​ធនធាន​
​បរិច្ចាគ ទោះ​ក្រ​មាន តាម​សទ្ធា​
​បរិច្ចាគ ខ្មែរ​ជួយ​ខ្មែរ ទាំងអស់គ្នា​
​បរិច្ចាគ ត្រៀម​ការពារ វីរុស​ឆ្លង​។​
​រួម​កម្លាំង តាំង​រឹងមាំ នាំ​ជម្នះ​
​រួម​កម្លាំង ផ្តើម​គ្រប់​ផ្ទះ គ្រានេះ​ម្តង​
​រួម​កម្លាំង ខ្មែរ​ធ្លាប់​ខ្លាំង ឈ្នះ​មារ​ផង​
​រួម​កម្លាំង ច្បាំង​ច្បាស់ច្បង កូ​វីដ​ថ្មី​។​
​ជាតិ​តែមួយ ជួយ​តាម​ផ្នែក ចែក​តាម​ផ្នត់​
​ជាតិ​តែមួយ រួម​ប្រាកដ ដោយ​មេត្រី​
​ជាតិ​តែមួយ ជួយ​គ្នា​ទៅ កុំ​នៅ​ហី​
​ជាតិ​តែមួយ រួម​ប្រុស​ស្រី ឈ្នះ​រោគ​ច្បាស់​។​
​ខ្មែរ​ធ្វើបាន ដាន​ប្រវត្តិ រដ្ឋ​ខ្ទារ​ខ្ទរ​
​ខ្មែរ​ធ្វើបាន រដ្ឋ​រាស្ត្រ​ឈរ រួម​ត្រចះ​
​ខ្មែរ​ធ្វើបាន ហ៊ាន​លះបង់ ជ្រោង​ជាតិ​ច្បាស់​
​ខ្មែរ​ធ្វើបាន ពូជ​អ្នក​ណាស់ សាង​អង្គរ​៕

© រក្សាសិទ្ធិដោយ thmeythmey.com