COVID-19
ជាតិ
​ក្រោយ​ចូលឆ្នាំ ក៏​សាលារៀន​ទំនងជា​មិនទាន់​អាច​ដំណើរការ​ឡើងវិញ​បាន​នោះឡើយ​
07, Apr 2020 , 8:19 pm        
រូបភាព
សាលាបឋសិក្សា វត្តសន្សំកុសល
សាលាបឋសិក្សា វត្តសន្សំកុសល
​ភ្នំពេញ​៖ ដោយ​យោងតាម​ស្ថានការណ៍​វិ​វត្ត​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា​បច្ចុប្បន្ន សម្ដេច ហ៊ុន សែន សន្និដ្ឋានថា សិស្ស​-​និស្សិត មិនទាន់​អាច​ចូលរៀន​វិញ នៅក្រោយ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ឡើយ​។

  

 
​ក្នុង​សន្និសីទ​ស្តីពី​បច្ចុប្បន្នភាព​នៃ​ជំងឺ​កូ​វីដ​-១៩ នៅ​វិមាន​សន្តិភាព នា​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០២០ ប្រមុខ​រដ្ឋាភិបាល ថ្លែងថា​៖«...​ប្រហែលជា​មិនអាច​បើក​សាលារៀន ក្រោយ​ចូលឆ្នាំ​បានទេ បើ​យោងទៅតាម​ស្ថានការណ៍​វិ​វត្ត​បែបនេះ ឆ្នាំនេះ​ការរៀន អាច​ជួប​ការលំបាក​»​។ 
 
​សំឡេង​



 
​ទន្ទឹមនឹងនេះ ប្រមុខ​រដ្ឋាភិបាល អំពាវនាវ​ជាថ្មី កុំឱ្យ​មានការ​ប្រមូលផ្ដុំ តាម​ទីកន្លែង​ផ្សេងៗ ឬ​វត្ត​អារាម​ជាដើម​។ ប៉ុន្តែ​មិនមែន​មានន័យថា បិទ​វត្ត​អារាម​ឬ​ព្រះវិហារ​ឡើយ​។ 
 
​ត្រឹម​ថ្ងៃទី​៧ ខែមេសា​នេះ កម្ពុជា មាន​អ្នកជំងឺ​កូ​វីដ​-១៩ ១១៥​នាក់ ដោយ​ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​៥៨​នាក់​៕ 

Tag:
 សាលារៀន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com