អត្ថបទពាណិជ្ជកម្ម
realme X2 Pro Master Edition បានឈ្នះ​ពានរង្វាន់ Red Dot Design ការ​រចនា​ម៉ូដ​ទាន់សម័យ​ដែលមាន​ការទទួលស្គាល់​ជាស​កល​
07, Apr 2020 , 4:56 pm        
រូបភាព
ដោយ: ថ្មីៗ
​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០២០-​លទ្ធផល​នៃ​ពានរង្វាន់ Red Dot Design ឆ្នាំ​២០២០ ដែល​ត្រូវបាន​គេ​ចាត់ទុកថា​ជា​“ អូ​ស្ការ​” នៅក្នុង​វិស័យ​រចនា​ត្រូវបាន​ចេញផ្សាយ ជា​ផ្លូវការ​។ realme X2 Pro ជា​ស្មា​ត​ហ្វូ​ន​លំដាប់​កំពូល​ក្នុង​ត្រកូល​realme ដែល ជា​យីហោ​មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ រីកដុះដាល​លឿន​ជាងគេ​បំផុត​នៅលើ ពិភពលោក បាន​ក្លាយជា​អ្នកឈ្នះ​ពានរង្វាន់ Red Dot Design: រចនា​ផលិតផល​ក្នុង ឆ្នាំ​២០២០ ។ នេះ​គឺជា​លើកទីមួយ​ហើយ​ដែល​realme​ឈ្នះ​ពានរង្វាន់ Red Dot Design​។​
 
 
 
​អ្នកឈ្នះ red dot 2020: realme X2 Pro Master Edition
 
 
​ពានរង្វាន់ The Red Dot Design បង្កើតឡើង​ដោយ​ក្រុមប្រឹក្សា​រចនា​ម៉ូដ​អាល្លឺម៉ង់ គឺជា​ពានរង្វាន់​ខាង​វិស័យ​រចនា ដែល​ត្រូវបាន​ទទួលស្គាល់​ជា​អន្តរជាតិ ដែលមាន ប្រវត្តិ​ជាង​៦០​ឆ្នាំ​។ លើសពីនេះ​ទៀត វា​ក៏​ជា​ផ្នែក​មួយ​នៃ​ការប្រកួតប្រជែង ទ្រង់ទ្រាយ​ធំ មាន​ឥទ្ធិពល​បំផុត និង​ត្រូវបាន​គេ​ស្គាល់​ថា​ជា​និមិត្តរូប នៃ​ការ​រចនា ដែលមាន​គុណភាព​ខ្ពស់ ហើយ​ការដែល​ឈ្នះ​ពានរង្វាន់​នេះ ត្រូវបាន​គេ ចាត់ទុកថា​ជា​រឿង​មួយ​ដ៏​អស្ចារ្យ​។​។​
 
 
​ចាប់ផ្តើម​ចេញពី​សម្រស់​នៃ​ជីវិត ដែលជា​ស្នាដៃ​ដ៏​អស្ចារ្យ​ជាមួយនឹង​សិល្បៈ​ហត្ថ កម្ម​ឈានមុខ​គេ​
 
 
realme X2 Pro Master Edition ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​realme និង​បុគ្គល​មានឈ្មោះ​ដ៏​ល្បី​លើ​ពិភពលោក​ក្នុង​វិស័យ​រចនា Naoto Fukasawa នាំមក​នូវ​បទពិសោធន៍​សិល្បៈ​សោ​ភ​ណ័​ភាព​យ៉ាង​អស្ចារ្យ​។​
 
​ដើម្បី​បង្ហាញ​ពី​ភាពជា​ធម្មតា និង​ភាពស្រស់​បំព្រង​នៃ​ជីវិត បាន​អញ្ជើញ​នាយក ផ្នែក​រចនា​ដែល​របស់ realme Naoto Fukasawa ដើម្បី​ណែនាំ​អំពី realme X2 Pro Master Edition(Red Brick និង Concrete ) ដែល​ទទួល​បានការ​បំផុសគំនិត ពី​វាយនភាព​នៃ​សម្ភារ​សំណង់​ទូទៅ នៅក្នុង​ជីវិត​រស់នៅ និង​ត្រូវបាន​ស្រឡាញ់ ដោយ​អ្នកប្រើប្រាស់​ជាច្រើន ជាមួយនឹង​ការ​រចនា​ម៉ូដ​ទាន់សម័យ និង​ការ រចនា​សិល្បៈ​ហត្ថកម្ម​ដ៏​អស្ចារ្យ​។​
 
​ក្រៅពីនេះ​ទៅទៀត ដើម្បី​ទទួលបាន​នូវ​ស្តង់ដារ​ខ្ពស់ ពិសេស​សម្រាប់​កែច្នៃ realme បាន​បង្កើត​ថ្នាំលាប RP​ដោយផ្ទាល់ និង​ផ្សំ​ជាមួយ​បច្ចេកវិទ្យា​ថ្នាំ​កូត​កញ្ចក់​ខ្មុក ដែល នាំមុខគេ​ក្នុង​ឧស្សាហកម្ម​។ បន្ទាប់ពី​ការ​ខាត់ និង​ការសាកល្បង​ចំនួន​32 ដំណាក់ កាល​មក លទ្ធផល​ចុងក្រោយ គឺ​ទទួលបាន​អារម្មណ៍​ប៉ះ​ដ៏​អស្ចារ្យ ដែល​នាំមក​នូវ ភាព​ទន់​ដល់​កញ្ចក់​។ វា​ក៏​ប្រើ​បច្ចេកវិទ្យា​ឡាស៊ែរ PicoSure ដើម្បី​ឆ្លាក់​រូប​សញ្ញា​នៅ លើ​កញ្ចក់ និង​ចម្លង​នៃ​ហត្ថលេខា​របស់ Naoto Fukasawa ដោយមាន​ភាពច្បាស់ លាស់​១០០%-​ដែល​ការ​ការ​ឆ្លាក់​ល្អ​បំផុត​មាន​ទទឹង​តែ​០.០៩​ម​.​ម ។ 
 
​ដូច្នេះ​ព័ត៌មាន​លម្អិត​គួរឱ្យ​ចាប់អារម្មណ៍​បំផុត ត្រូវបាន​បង្ហាញ​នៅក្នុង​ហត្ថលេខា ដ៏ អស្ចារ្យ​បំផុត​។ ជាមួយនឹង​សិល្បៈ​ហត្ថកម្ម និង​ការ​រចនា​ដ៏​ប៉ិនប្រសប់ ស្នាដៃ​ដ៏ អស្ចារ្យ​នេះ​បានកើត​ឡើង ដែល​ត្រូវបាន​ទទួលស្គាល់​ដោយ​ពានរង្វាន់ ការ​រចនា កំពូល​។​
 


 
realme X2 Pro Master Edition: Red Brick
 
 


 
realme X2 Pro Master Edition: Concrete
 
 
realme Master Edition ជា​សញ្ញា​សំគាល់​សំខាន់​នៃ​វិស័យ​រចនា​ស្មា​ត​ហ្វូ​ន​
 
 
 realme Master Edition ដែល​បង្កើតឡើង​ដោយ realme និង Naoto Fukasawa បានរួម​បញ្ចូល​គ្នា​រវាង​“​ការ​រចនា​ដោយ​មិនដឹង​ខ្លួន​”​របស់ Naoto Fukasawa និង​“​ការ​រចនា​ពិតប្រាកដ​”​របស់ realme ដោយ​ទទូច​លើ​គំនិត​នៃ​ការចាប់ផ្តើម​ពី​ព័ត៌មាន​លម្អិត នៃ​ជីវិត​រស់នៅ​ប្រចាំថ្ងៃ ដែល​តែងតែ​ផ្តោតលើ​ការតម្រង់ទិស​របស់​ម​នុស្ស ដោយ​ដកចេញ​នៃ​ភាពមិន​ចាំបាច់ និង​ផ្តោតលើ​ការ​រចនា​មុខងារ និង​ភាពសាមញ្ញ​ជំនួស​វិញ​។ រាល់ Master Edition បង្កប់​នូវ​ភាពស្រស់ស្អាត​នៃ​ព័ត៌មាន​លម្អិត​នៃ​ជីវិត​។ វា​បាន​ធ្វើជា​គំរូ​ល្អ​សម្រាប់​វិស័យនេះ ហើយក៏​នឹង​ជំរុញ​អ្នក​រចនា​ម៉ូដ​ផ្សេងទៀត ឱ្យ​បង្កើត​ផលិតផល​ល្អៗ​បន្ថែមទៀត​។​
 


 
realme X Master Edition: Onion
 
 


 
realme X Master Edition: Garlic
 
 
 
​ជាមួយនឹង realme X Master Edition (Onion និង Garlic) បាន​បំផុសគំនិត ដោយ​វាយនភាព​នៃ​សំបក​នៃ​ខ្ទឹមបារាំង និង​ខ្ទឹមស រហូតដល់ realme X2 Pro Master Edition (Red Brick និង Concrete) ហើយ​បន្ទាប់មក​ទៅ realme X50 5G Master Edition (Dot និង Line) បំផុសគំនិត​ដោយ​ចំណុច និង​បន្ទាត់​។ ធាតុ​ទាំងនេះ​សុទ្ធតែ​បង្ហាញ​ពី​ភាពស្រស់ស្អាត​ក្នុង​ជីវិត​។ មាន​អតិថិជន​ច្រើន ណាស់ កំពុងតែ​ឈ្លក់​វង្វេងស្មារតី​ជាមួយនឹង realme Master Editions​។ លើសពីនេះទៅទៀត realme X Master Edition ធ្លាប់​បានឈ្នះ​ពានរង្វាន់​រចនា CMF មាស​អន្តរជាតិ​(International CMF Design Supreme Gold Award )​ពីមុន​រួចមកហើយ​។​
 


 
realme X50 5G Master Edition: Dot
 
 
 


 
realme X50 5G Master Edition: Line
 
 
 
 
​ការស្វែងរក​“​ការ​រចនា​ម៉ូដ​ទាន់សម័យ​” ការប្តេជ្ញាចិត្ត​នៃ​ការឈានទៅរក​ភាព​យុវវ័យ​
​នៅ​ឆ្នាំ​២០២០ realme នឹងដាក់​ខ្លួន​ដើម្បី​បង្កើត​យីហោ​បច្ចេកវិទ្យា​ទាន់សម័យ​“Dare to Leap” ដើម្បី​ភាពទាន់សម័យ​ឈានមុខ​គេ នាំ​វប្បធម៌​ទាន់សម័យ​ទៅក្នុង​វិស័យ​បច្ចេកវិជ្ជា និង​ផលិតផល​ដែលមាន​ទាំង​“​បច្ចេកវិទ្យា​ទាន់សម័យ​” និង​“​រចនា​ម៉ូដ​ទាន់សម័យ​”​ដល់​យុវវ័យ​នៅលើ​ពិភពលោក​។​
 
​នាពេល​បច្ចុប្បន្ននេះ realme​ចាប់ផ្តើម​បើក​ដំណើរការ​ជា​ផ្លូវការ​នូវ​កម្មវិធី “​ភាពទាន់សម័យ​នៃ​realme” ដែល​អញ្ជើញ​សិល្បករ​រចនា​ម៉ូត និង​អ្នក​រចនា​ម៉ូត​ទាន់សម័យ​នៅតាម​តំបន់​នីមួយៗ​ឱ្យ​រួមគ្នា​បង្កើត​ឧបករណ៍​បច្ចេកវិទ្យា​ទាន់​សម័យ​ជាមួយគ្នា​។ លើសពីនេះទៅទៀត realme​បាន​បង្កើត​ស្ទូ​ឌី​យោ​រចនា​ម៉ូត​ផ្ទៃក្នុង​គឺ realme Studio ដើម្បី​ប្រមូលផ្ដុំ​អ្នក​រចនា​កំពូលៗ​នៅក្នុង​វិស័យនេះ​ដើម្បី​នាំយក​ស្មា​ត​ហ្វូ​ន​ដែល​ទាន់សម័យ និង​ការកម្សាន្ត និង​ផលិតផល​ជាច្រើន​ទៀត​ដល់​អតិថិជន និង​បង្កើត​ជីវិត​ទាន់សម័យ​ដ៏​វៃឆ្លាត​មួយ សម្រាប់​យុវវ័យ​ដោយ​រួមបញ្ចូល ជាមួយ​បច្ចេកវិទ្យា 5G ចុងក្រោយបង្អស់ បច្ចេកវិទ្យា​AI ភាប​ឆ្នៃប្រឌិត និង realme UI ជាមួយនឹង​ភាពសប្បាយ​រីករាយ​ឥត​ព្រំដែន​។​
 


 
realme សម្ព័ន្ធមិត្ត​ជាមួយ​រចនា​ម៉ូដ​ទូទាំង​ពិភពលោក ដើម្បី​បង្កើតជា​ផ្លូវការ​នូវ កម្មវិធី​“realme Trendsetters”
 
 
realme សង្ឃឹមថា នឹង​រួមគ្នា​បង្កើត​អនាគត​ដ៏​ទាន់សម័យ​ជាមួយ​យុវវ័យ ក្នុងនាម​ជា “​អ្នក​និយម​នូវ​ជីវិត​នៃ​បច្ចេកវិទ្យា​ទាន់សម័យ​” បញ្ចូល​គ្នា​នូវ​ភាពទាន់សម័យ និង បច្ចេកវិទ្យា ហើយ​អំពាវនាវ​ឱ្យ​យុវវ័យ​កែប្រែ​ទម្លាប់ និង​ដើរ​ទៅមុខ​ជាមួយគ្នា​។​
 
​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូលទៅ​កាន់​គេហទំព័រ www.realme.com
 
 (​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com