COVID-19
កីឡាជាតិ
ជាតិ
ឃុន ឌី​ម៉ា បរិច្ចាគ​ថវិកា​១០​ម៉ឺន​រៀល​ក្នុង​១​ខែ​ចំនួន​៥​ខែ ដើម្បី​ប្រយុទ្ធប្រឆាំង​កូ​វីដ​-១៩
07, Apr 2020 , 5:26 pm        
រូបភាព
ដោយ:
​កីឡាករ ឃុន ឌី​ម៉ា ម្ចាស់​មេដាយមាស​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០១៧ បាន​បរិច្ចាគ​ថវិកា​ចំនួន​១០​ម៉ឺន​រៀល​ក្នុង​១​ខែ ជូន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩(COVID-19)​។ ការផ្តល់ជូន​នេះ មាន​រយៈពេល​៥​ខែ ដោយ​គិត​ចាប់ពី​ខែឧសភា ឆ្នាំ​២០២០​។

 
​លោក​អនុសេនីយ៍ត្រី ឃុន ឌី​ម៉ា ជំនួយការ​វរ​សេនា​តូច​លេខ​១​នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​ជា​កីឡាករ​ប្រដាល់​ដ៏​ល្បីល្បាញ​នៅ​កម្ពុជា​បាន​បរិច្ចាគ​ប្រាក់បៀវត្សរ៍​ក្នុង​ក្របខណ្ឌ​កងរាជអាវុធហត្ថ​ចំនួន​១០​ម៉ឺន​រៀល​ក្នុង​១​ខែ ដែល​មា​រយៈពេល​៥​ខែ​ជូន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩​។ 
 
​ការបរិច្ចាគ​របស់​ម្ចាស់​មេដាយមាស​ស៊ី​ហ្គេម​ឆ្នាំ​២០១៧ រូបនេះ ធ្វើឡើង​ស្របពេល​ចំនួន​អ្នក​ផ្ទុក COVID-19 នៅ​កម្ពុជា បន្ត​កើន​ឡើងជា​បន្តបន្ទាប់​។ ទោះបី​ថវិកា​នេះ​មិនមាន​ចំនួន​ច្រើន​ក៏ដោយ តែ​វា​បានបង្ហាញ​ពី​ទឹកចិត្ត​សប្បុរសធម៌​រប​ស់​កីឡាករ​រូបនេះ ក្នុងការ​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​បង្ការ​និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ដែល​កម្ពុជា​កំពុង​ប្រឈម​។​
 
​គិត​ត្រឹម​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០២០ កម្ពុជា​បាន​រកឃើញ​អ្នក​ផ្ទុក​ជំ​ងឹ​រលាក​សួត​បង្កឡើង​ដោយ​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី ចំនួន​១១៥​នាក់ និង​ព្យាបាល​ជាសះស្បើយ​ចំនួន​៥៨​នាក់​៕ 

Tag:
 ប្រដាល់​គុន​ខ្មែរ​
  ឃុន ឌី​ម៉ា​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com