COVID-19
ជាតិ
ក្រសួង​ព័ត៌មាន សម្រេច​លុប​អាជ្ញាប័ណ្ណ TVFB
08, Apr 2020 , 2:18 pm        
រូបភាព
​ភ្នំពេញ​៖ ក្រសួង​ព័ត៌មាន សម្រេច​លុបចោល​អាជ្ញាប័ណ្ណ​TVFB និង FBTV  ក្រោម​ហេតុផល​ស្ថាប័ន​នេះ ផ្សព្វផ្សាយ​ញុះញង់​បង្ក​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព​សង្គម​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ព័ត៌មាន នៅ​ថ្ងៃទី​៨ មេសា​។​



អត្ថបទទាក់ទង


ការសម្រេច​លុប​អាជ្ញា​បណ្ណ​នេះ ធ្វើឡើង​ក្រោយពី​សមត្ថកិច្ច បាន​ចាប់ខ្លួន​លោក សុវណ្ណ រិទ្ធី ចាងហ្វាង​TVFB ពាក់ព័ន្ធ​នឹង​ការសរសេរ​លើ​ហ្វេ​ស​ប៊ុ​កដោយ​ស្រង់​ពាក្យសម្តី​សម្ដេច ហ៊ុន សែន ដែល​បាន​និយាយថា «​បើ​អ្នករត់ម៉ូតូឌុប​ក្ស័យធន លក់​ម៉ូតូ​ចាយ​សិន​ទៅ រដ្ឋាភិបាល​គ្មាន​លទ្ធភាព​ជួយ​នោះទេ​»​។​
 
​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​លោក ឆាយ គឹម​ឃឿន បាន​ប្រាប់​សារព័ត៌មាន​ថ្មី​ថា សំណេរ​របស់លោក សុវណ្ណ រិទ្ធី នេះ ជាការ​បំប៉ោង និង​បំពុលសង្គម ដែល​ធ្វើឱ្យ​ពលរដ្ឋ​យល់ច្រឡំ​លើស​ម្ដេច ហ៊ុន សែន​។ លោក គឹម​ឃឿន ចាត់ទុក​សំណេរ​របស់​ចាងហ្វាង​TVFB រូបនេះ ជា​ចេតនា​បង្កើតឱ្យមាន​ចលាចល​ក្នុងសង្គម​៕

Tag:
 ហ៊ុន សែន​
  TVFB
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com