អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន វ័​ន្ត ឃ្លី​ក សូ​លូ​សិន ចូលរួម​ជាមួយ​រដ្ឋាភិបាល​ប្រយុទ្ធ​នឹង​Covid-19 ដោយ​ថែម​ជូន​រយៈពេល​ប្រើ​សេវា ដល់​អតិថិជន​
10, Apr 2020 , 4:19 pm        
រូបភាព
ដោយ: ថ្មីៗ
Covid-19 គឺជា​ជំងឺ​ថ្មី​ដែល​កំពុង​នឹង​រា​ត្បា​ត​ជុំវិញ​ពិភពលោក​​និង​បានសម្លាប់​មនុស្ស​ជាច្រើន​។ កម្ពុជា ក៏​ជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ជាច្រើន ដែល​បាន​ឆ្លង​ជំងឺ​មួយ​នេះ​។​
​វត្តមាន​របស់​ជំងឺ​ថ្មី​នេះ បាន​កំពុងផ្ដល់​ផលប៉ះពាល់​យ៉ាងខ្លាំង​ដល់​ពិភពលោក ពិសេស​ការខូចខាត​សេដ្ឋកិច្ចពិភពលោក​​ទាំងមូល​តែម្ដង​។
 
​ដើម្បី​ទប់ស្កាត់​នឹង​មហន្តរាយ​ពិភពលោក​នេះ​រាជរដ្ឋាភិបាល​កម្ពុជា កំពុងមាន​វិធានការ​យ៉ាង​ម៉ឺង​មាត់ ក្នុងការ​ប្រឈម​នឹង​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​ក្នុងនោះ​ក្រុមហ៊ុន វ័​ន្ត ឃ្គឹ​ក សូ​លូ​សិន ក្នុងនាម​ជា​វិស័យ​ឯកជន ក៏បាន​ចូលរួមចំណែក ជាមួយ​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​ប្រឈមមុខ ជាមួយ​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​។ ក្រុមហ៊ុន វ័​ន្ត ឃ្គឹ​ក សូ​លូ​សិន​សម្រេច​ផ្ដល់ជូន​រយៈពេល​សេវាកម្ម​បន្ថែម លើ​រយៈពេល​សេវាកម្ម​ដែលមាន​សពុល​ភាព​​ជូន​ដល់​អតិថិជន​របស់ខ្លួន ដែល​បាន​ជាវ​សេវាកម្ម​ក្នុង​ឆ្នាំ​២០២០ ទៅតាម​ប្រភេទ និង​លក្ខខណ្ឌ​ដូចជា​៖ 
 
•    ​ផ្តល់​រយៈពេល​បន្ថែមចំនួន​មួយខែ ចំពោះ​អតិថិជន​ដែល​បាន​ជាវ​​ឬ​ប្រើប្រាស់​សេវាកម្ម​បង្កើត គេហទំព័រ​លក់ទំនិញ (E-Commerce site), កម្មវិធី​ទូរស័ព្ទ (iOS & Android Mobile Apps)។​
•    ​ផ្តល់​រយៈពេល​បន្ថែមចំនួន​ពីរ​ខែ ចំពោះ​អតិថិជន​ដែល​បាន​ជាវ​​ឬ​ប្រើប្រាស់​សេវាកម្ម​បង្កើត​កម្មវិធី​កុំព្យូទ័រ សម្រាប់​គ្រប់គ្រង​ដំណើរការ​អាជីវ​កម្មល​ក់​ដុំ​និង​រាយ (Accounting System for retailer and whole seller) មានដូចជា​​ភោជនីយដ្ឋាន ហាង​កាហ្វេ ផ្សារ​ទំនើប ក្លិប​ហាត់ប្រាណ ហាង​លក់​វ៉ែនតា​និង​ហាង​លក់​សម្លៀកបំពាក់​។​
 
•    ​ផ្ដល់​រយៈពេល​បន្ថែមចំនួន​ពីរ​ខែ ចំពោះ​អតិថិជន​ដែល​បាន​ជាវ​​ឬ​ប្រើប្រាស់​សេវាកម្ម​បង្កើត​កម្មវិធី​កុំព្យូទ័រ សម្រាប់​គ្រប់គ្រង​សាលារៀន និង​ទូទាត់​ប្រាក់​(School Management & Billing System) និង​កម្មវិធី​ទូរស័ព្ទដៃ​សម្រាប់​សិស្ស​​មាតាបិតា​អាណាព្យាបាល (Apps for Students/Parent/Guardian) ។​
 
•    ​ផ្ដល់​រយៈពេល​បន្ថែមចំនួន​បី​ខែ ចំពោះ​អតិថិជន​ដែល​បាន​ជាវ​​ឬ​ប្រើប្រាស់​សេវាកម្ម​បង្កើត​កម្មវិធី​កុំព្យូទ័រ​សម្រាប់​ការគ្រប់គ្រង​បុគ្គលិក និង​បើកប្រាក់​បៀវត្ស​(HR & Payroll system) ដូចជា​ផ្ទះសំណាក់ សណ្ឋាគារ​​ភោជនីយដ្ឋាន រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ស្បែកជើង កាបូប វ៉ាលិស រោងចក្រ​បោកគក់​និង​ដេរ​ប៉ាក់ រោងចក្រ​ផលិត​បរិក្ខារ​រថយន្ត និង​ដំឡើងរថយន្ត​។​
 
​គួររំលឹកថា ក្រុមហ៊ុន វ័​ន្ត ឃ្លី​ក សូ​លូ​សិន គឺជា​ក្រុមហ៊ុន​អ្នកឯកទេស​ដ៏​ល្អ​មួយ ក្នុងប្រទេស​កម្ពុជា និង​ជា​ដៃគូ​ដ៏​ល្អ​សម្រាប់​អាជីវកម្ម ដែល​ចង់បាន​ប្រព័ន្ធ​ប្រតិបត្តិការ​អាជីវកម្ម ដូចជា ប្រព័ន្ធគ្រប់គ្រង​បុគ្គលិក ប្រព័ន្ធ​គណនេយ្យ​ស្ដង់ដារ ប្រព័ន្ធគ្រប់គ្រង​ភោជនីយដ្ឋាន​។​ល​។ ក្រុមហ៊ុន វ័​ន្ត ឃ្លី​ក សូ​លូ​សិន ក៏មាន​សេវាកម្ម​បន្ថែម​គាំទ្រ ទៅលើ Maintenance  Software, Maintenance Computer, Computer Repairing, Toner & Ink Refill​។ បន្ថែម​ពីនេះ ក្រុមហ៊ុន វ័​ន្ត ឃ្លី​ក សូ​លូ​សិន ក៏មាន​ការផ្ដល់ជូន​នូវ​សេវាកម្ម Network Solutions​។ លើសពីនេះទៅទៀត សម្រាប់​អាជីវកម្ម​ដែល​ចង់បាន​វេ​ប​សាយ​ផ្ទាល់ខ្លួន វ័​ន្ត ឃ្លី​ក សូ​លូ​សិន ក៏មាន​សេវាកម្ម​បង្កើត​វេ​ប​សាយ​ផងដែរ​។​
 
​លោកអ្នក​អាច​ទំនាក់ទំនង ក្រុមហ៊ុន វ័​ន្ត​
​ឃ្លី​ក សូ​លូ​សិន ដែល​អាស័យដ្ឋាន ផ្ទះ​លេខ ៣៦, ផ្លូវ​លេខ​០១, បុរី​ពិភពថ្មី​គីឡូ​លេខ​៦,
​ខណ្ឌឫស្សីកែវ​,​រាជធានី​ភ្នំពេញ ឬ​អាច​ទំនាក់ទំនង​តាមរយៈ​លេខ​ទូរ​សព្ទ​
(+855) 16 253333/ 16 616626៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com