COVID-19
ជាតិ
សង្គមជាតិ
ទោះ​គ្មាន​ភ្ញៀវ តែ​ការងារ​សំអាត​ប្រាសាទ​នៅ​ដដែល
15, Apr 2020 , 7:59 am        
រូបភាព
​សៀមរាប​៖ កម្មករ​សម្អាត​អនាម័យ​តាម​ប្រាសាទ នៅ​បំពេញការងារ​ធម្មតា តែ​ត្រូវបាន​ណែនាំ​ឱ្យមាន​ការការពារ និង​ចេះ​អនាម័យ ដើម្បី​បង្ការ​ជំងឺ​កូ​វីដ​១៩​។ អ្នកស្រី កាយ កម្មករ​បោសសំអាត​សំរាម​នៅ​ខ្លោងទ្វារ​ទន្លេ​អុំ និង​មុខ​ប្រាសាទភ្នំបាខែង បាន​លាងដៃ​ជា​ញឹកញាប់ តែ​អ្នកស្រី​ថា​ការពាក់​ម៉ាស់​មិនសូវ​ជាប់លាប់​ទេ ព្រោះ​អាកាសធាតុ​ក្ដៅ​ខ្លាំង​។ នៅ​ទន្លេ​អុំ ដែល​ធ្លាប់មាន​ទេសចរ​កកកុញ​នៅពេល​ពេលព្រឹក តែ​ពេលនេះ​ប្រែជា​ស្ងាត់​។ ទិដ្ឋភាព​នេះ ធ្វើ​ឲ្យ​អ្នកស្រី កាយ ដែលជា​អ្នក​បោសសំអាត​នៅ​តំបន់​អង្គរ​ប្រមាណ​៧​ឆ្នាំ​មកហើយ​ប្លែក​ចិត្ត និង​ជា​ទិដ្ឋភាព​គួរ​ឲ្យ​ស្រណោះ​៕

 
 

Tag:
 ប្រាសាទ​
  សំរាម​
  អនាម័យ​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com