អត្ថបទពាណិជ្ជកម្ម
ផាកកាហ្វេយកចិត្តទុកដាក់ដល់ក្រុមការងារជួរមុខក្នុងសហគមន៍
× ស្ថានភាពជំងឺកូវីដ១៩ នៅតែជាបញ្ហាគួរឱ្យបារម្ភ ដែលយើងទាំងអស់គ្នាមិនអាចមើលស្រាលបាននោះទេ ពីព្រោះនៅទូទាំងពិភពលោកពុំទាន់មានថ្នាំព្យាបាលឡើយ។ ក្រឡែកមើលក្នុងប្រទេសកម្ពុជាយើងវិញ ថ្វីត្បិតស្ថានភាពហាក់មានភាពប្រសើរជាងមុនដោយអ្នកឆ្លងប្រចាំថ្ងៃមានចំនួនតិច ហើយអ្នកជាសះស្បើយមានចំនួនច្រើនជាងមុន ប្រមុខរាជរដ្ឋាភិបាលនៅតែបន្តទទូចឱ្យប្រជាជនមិនត្រូវធ្វេសប្រហេស ឬមើលស្រាលឡើយ។
ដើម្បីជាការចូលរួមលើកទឹកចិត្តដល់ក្រុមការងារជួរមុខ ដែលកំពុងប្រយុទ្ធនឹងជំងឺកូវីដ១៩ ក្រុមការងារ ផាក កាហ្វេ បានមានចូលរួមរៀបចំម្ហូបចំនួន ១០០០ ប្រអប់ ដែលមានតម្លៃប្រមាណ ៤០០០ ដុល្លារអាមេរិក ជូនលោកគ្រូអ្នកគ្រូពេទ្យជួរមុខដែលកំពុងប្រយុទ្ធនឹងជំងឺកូវីដ១៩នៅមន្ទីរមិត្តភាពខ្មែរ-សូវៀត។
ថ្មីៗនេះផងដែរ ក្នុងគោលបំណងទប់ស្កាត់ការរីករាលដាល រាជរដ្ឋាភិបាលបានចេញយុទ្ធនាការហាមឃាត់ប្រជាជនមិនឲ្យធ្វើដំណើរទៅលេងស្រុកកំណើត។ ក្រុមការងារ ផាក កាហ្វេ ក៏បានរៀបចំកាហ្វេ និងអាហារមួយចំនួន យកទៅជូនពួកគាត់នៅតាមគោលដៅមួយចំនួន ដើម្បីជាការលើកទឹកចិត្តដល់ក្រុមការងារជួរមុខ ដែលកំពុងត្រួតពិនិត្យនិងហាមឃាត់ចរាចរណ៍តាមដងផ្លូវ។
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com