COVID-19
ជាតិ
បន្លែ​ក្រោយ​ផ្ទះ និង​អាហារ​ក្រៀម អាចជួយ​ដោះស្រាយ​ជីវភាព​លោកយាយ សុខ​ហេង បាន​ខ្លះ​
16, Apr 2020 , 3:59 pm        
រូបភាព
​តាកែវ​៖ លោកយាយ ងួន សុខ​ហេង ពលរដ្ឋ​មួយរូប​រស់នៅក្នុង​ឃុំ​សូ​ភី ស្រុក​បាទី ខេត្តតាកែវ ប៉េះ​បន្លែ​ក្រោយ​ផ្ទះ ដែល​លោកយាយ បាន​ដាំ​ទុក​សម្រាប់​ស្ល និង​ហាល​អាហារ​ក្រៀម ដើម្បី​យកមក​ចម្អិន​ជា​ម្ហូប​ក្នុង​បរិបទ​សង្គម​កំពុងមាន​ជំងឺ​រាតត្បាត​កូ​វីដ​១៩​។ ក្នុង​ទំហំ​ដី​ទទឹង​៥​ម៉ែត្រ និង​បណ្តោយ​១០​ម៉ែត្រ ខាងក្រោយ​ផ្ទះ​លោកយាយ ហេង មាន​បន្លែ​ជាច្រើន​ប្រភេទ​ដូចជា ដំណាំ​ជី ម្ទេស ម្រះ ស្លឹកគ្រៃ ម្រះព្រៅ ដើម​ម្កាក់ និង​ដើម​ល្ហុង​ជាដើម​។

 
​ក្រោយ​ករណី​រាលដាល់​ជំងឺ COVID-19 កាន់តែច្រើន លោកយាយ​វ័យ​៦០​ឆ្នាំ រូបនេះ បាន​ហាល​ត្រីប្រឡាក់ ខ្ទឹមស ខ្ទឹមបារាំង និង​ម្ទេស ទុក​បម្រុង​រួចជាស្រេច ដើម្បី​ការពារ​ទំនិញ​ឡើងថ្លៃ​។ លោកយាយ សុខ​ហេង បាន​អះអាង​យ៉ាងខ្លី​ថា​៖«​ខ្ញុំ​មិន​បារម្ភ​ទំនិញ​ឡើងថ្លៃ​ទេ ព្រោះ​ខ្ញុំ​មាន​បន្លែ មាន​ត្រី​ក្រៀម​ទុក​»​។​
 
​សូម​លោក អ្នកនាង ទស្សនា​ទិដ្ឋភាព​សួន​បន្លែ​ខាងក្រោយ​ផ្ទះ​លោកយាយ ហេង ដូចតទៅ​៖




































Tag:
 កូ​វីដ​១៩
  សួន​បន្លែ​
© រក្សាសិទ្ធិដោយ thmeythmey.com