ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចង់ឲ្យប្រព័ន្ធភាពស៊ាំកាន់តែខ្លាំង កុំភ្លេចព្យាយាមញ៉ាំអាហារសម្បូរអង់ទីអុកស៊ីដង់ទាំងនេះ
× ជម្រើសរបៀបរស់នៅផ្តល់សុខភាពល្អជាងមុនគឺជាប្រព័ន្ធការពារខ្លួនដំបូងគេហើយសម្រាប់សុខភាពមនុស្សយើង។ ដូច្នេះកាលណារបៀបរស់នៅផ្តល់សុខភាពហើយ វានឹងពង្រឹងដល់ប្រព័ន្ធភាពស៊ាំកាន់តែរឹងមាំបែបធម្មជាតិតែម្តង។ ក្រៅពីការការពារខ្លួនពីជំងឺកូវីដ ១៩ តាមរយៈ ការរស់នៅឆ្ងាយពីគេ អនាម័យល្អ និងចៀសវាងការប៉ះពាល់នឹងអ្នកជំងឺ តែការបង្កើនមុខងារប្រព័ន្ធភាពស៊ាំកាន់តែខ្លាំងជាមួយនឹងអាហារសម្បូរជីវជាតិ និងអង់ទីអុកស៊ីដង់ នឹងអាចប្រឆាំងការឈ្លានពានរបស់មេរោគបាន។
អង់ទីអុកស៊ីដង់នឹងជួយការពារ និងជួយឲ្យសរីរាង្គដែលខូចខាតដោយសារតែរ៉ាឌីកាលសេរីខ្លះត្រឡប់មកធម្មតាវិញបាន។ អង់ទីអុកស៊ីដង់អាចការពារការខូចខាតរបស់កោសិកាដែលបង្កឡើងដោយរ៉ាឌីកាលសេរីបាន។
ដើម្បីទទួលបានប្រភពនៃអង់ទីអុកស៊ីដង់ល្អៗ ចូរព្យាយាមបញ្ចូលអាហារខាងក្រោមនេះក្នុងរបបអាហារ៖
• វីតាមីន A៖ ផលិតផលធ្វើពីទឹកដោះគោ ស៊ុត និងថ្លើមសត្វ
• វីតាមីន C៖ បន្លែ និងផ្លែឈើភាគច្រើន ជាពិសេសផ្លែបឺរី ក្រូច និងម្ទេសប្លោក
• វីតាមីន E៖ គ្រាប់ធញ្ញជាតិ និងគ្រាប់ផ្លែឈើ គ្រាប់ផ្កាឈូករ័ត្ន និងប្រេងបន្លែផ្សេងៗទៀត បន្លែពណ៌បៃតង
• ផ្លែឈើ និងបន្លែពណ៌ស្រស់ដូចជាការ៉ុត ស្ពៃស្ពីណាច និងស្វាយ
• វីតាមីន D៖ អាហារដែលផ្ទុកទៅដោយវីតាមីន D មានដូចជា ត្រីសម្បូរខ្លាញ់ ស៊ុត ទឹកសណ្តែកសៀង។ល។ ខណៈពេលដែលការសិក្សាជាច្រើនត្រូវការធ្វើឡើងដើម្បីដឹងអំពីទំនាក់ទំនងវីតាមីន D និង សុខភាពប្រព័ន្ធភាពស៊ាំ តែការស្រាវជ្រាវខ្លះសន្យាថា ការពិនិត្យចំនួនវីតាមីន D ក្នុងខ្លួន អាចជួយឲ្យរាងកាយប្រឆាំងនឹងជំងឺផ្លូវដង្ហើមបាន។ រាងកាយក៏ត្រូវការវីតាមីន D គ្រប់គ្រាន់ដើម្បីផលិតប្រូតេអ៊ីនសម្លាប់បាក់តេរី និងវីរុសដែរ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com