ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចង់​បំបាត់​បញ្ហា​រលាក​ពោះវៀន​ទាល់តែ​គ្រប់គ្រង​ស្ត្រេ​ស​ឲ្យ​បានល្អ​ដែរ​
20, Apr 2020 , 11:29 pm        
រូបភាព
ដោយ: ថ្មីៗ
​បើសិនជា​អ្នក​កំពុង​តែមាន​បញ្ហា​ចង្កោម​រោគសញ្ញា​រលាក​ពោះវៀន ឬ​ហៅថា Irritable Bowel Syndrome (IBS) អ្នក​ពិតជា​ដឹងថា វា​មិនមាន​ផាសុកភាព​ខ្លាំង​ប៉ុណ្ណា​ហើយ​។​ពេលខ្លះ វា​អាចធ្វើ​ទុក្ខ​រហូតដល់​មិនអាច​ធ្វើការ​បាន ចូលរួម​ក្នុង​ការងារ​សង្គម ឬ​ត្រូវការ​ទៅណា​មក​ណា​បាន​ផង​។​

 
​បញ្ហា​នេះ​ប៉ះពាល់​ដល់​មុខងារ​ធម្មតា​របស់​ពោះវៀនធំ ដែល​យើង​អាច​សម្គាល់​ដឹង​តាមរយៈ​អាកា​រៈ​ដូចជា ឈឺពោះ​បែប​រមួលៗ ហើមពោះ ទល់លាមក និង​រាករូស​។ អាកា​រៈទាំង​នេះ​អាច​ធ្ងន់ធ្ងរ​ទៅៗ​តាមរយៈ​ការ​ញ៉ាំ​អាហារ​ច្រើនៗ ហើមពោះ​ដោយសារ​ខ្យល់​ក្នុង​ពោះវៀន​ច្រើន ការប្រើ​ថ្នាំ ឬ​ការ​ញ៉ាំ​អាហារ​ដូចជា សូកូឡា ទឹកដោះគោ ភេសជ្ជៈ​មាន​ជាតិ​កាហ្វេ​អ៊ី​ន ឬ​គ្រឿង​ស្រវឹង​។ 
 
​ស្ត្រេ​ស​ដែលជា​រឿង​កាន់តែ​ពិបាក​គ្រប់គ្រង ក៏​អាចជា​មូលហេតុ​មួយ​ផងដែរ​។ ហេតុ​ដូច្នេះហើយ ខាងក្រោម​នេះ ខ្ញុំ​សូម​ណែនាំ​អំពី​វិធីសាស្ត្រ​ខ្លះៗ​ក្នុងការ​គ្រប់គ្រង​ស្ត្រេ​ស​៖(​អាន​:​ថ្នាំ​ងងុយគេង ពេល​អ្នក​គួរប្រើ​)
 
  • ​ចូរ​ប្រើប្រាស់​វិធី​រំងាប់​អារម្មណ៍​ដូចជា ការតាំង​សមាធិ​
  • ​ចូរ​ស្វែងរក​ការពិគ្រោះ​សុខភាព​បែប​ឯកជន 
  • ​ចូរ​ហាត់ប្រាណ​ឲ្យ​បាន​ទៀងទាត់​ដូចជា ការដើរ ឬ​ហាត់​យូ​ហ្គា​
  • ​ចូរ​ផ្លាស់ប្តូរ​ស្ថានភាព​ដែល​តានតឹង​ក្នុង​អារម្មណ៍​ចេញ​វិញ​
  • ​ចូរ​គេង​ឲ្យ​បាន​គ្រប់គ្រាន់​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com