អត្ថបទពាណិជ្ជកម្ម
អ្នកគ្រូ MaeRouy ប្តូរជីវិត​ពី​លំបាក ទៅជា​មាន​ស្ដុកស្ដម្ភ ដោយសារ​ច្បាប់​ស្រូប​ទាញ​
19, Apr 2020 , 5:07 pm        
រូបភាព
ដោយ: ថ្មីៗ
MaeRouy ដែល​គេ​ហៅ​ជាទូទៅ​ថា អ្នកគ្រូ Rouy ជា​ម្ចាស់​ក្រុមហ៊ុន​គ្រឿងសម្អាង  Rouy Infinity Co.,ltd  បាន​ផ្លាស់​ប្តូរជីវិត​យ៉ាង​ឆាប់រហ័ស រយៈពេល​ត្រឹមតែ​មួយឆ្នាំ ស្ទើរតែ​មិនគួរ​ឲ្យ​ជឿ​។ មកទល់ពេលនេះ MaeRouy មាន​ក្រុមហ៊ុន​មួយ​ដ៏​ល្បីល្បាញ  មាន​លុយ  ឡាន  វីឡា មាន​អ្នកគាំទ្រ និង​ស្រលាញ់​រាប់សែន​នាក់​។
 
MaeRouy មានឈ្មោះ​ល្បី​យ៉ាងខ្លាំង​ទៅលើ​ការបង្រៀន​ច្បាប់​ស្រូប​ទាញ (Law Of Attraction)  ដែល​ពង្រឹង​ផ្លូវចិត្ត​មនុស្ស  លុបបំបាត់​ភាព​បាក់​ទឹកចិត្ត  ហើយ​ជួយ​ឲ្យ​មនុស្ស​រឹងមាំ  ក្លាហាន​ជម្នះ​រាល់​ឧបសគ្គ  ដែល​កើតឡើង​ចំពោះមុខ ឲ្យ​ឈានទៅរក​គោលដៅ​ដ៏​ធំ​បំផុត​របស់ខ្លួន​។ MaeRouy  ជា​មនុស្ស​ដំបូង​គេ ដែល​ចែករំលែក​ច្បាប់​ស្រូប​ទាញ នៅ​ប្រទេស​កម្ពុជា  អាច​និយាយបានថា ជា​គ្រូដើម​នៃ​ច្បាប់​ស្រូប​ទាញ​នៅ​កម្ពុជា​។ 


 
​ជីវិត​របស់ MaeRouy មុនពេល​ប្រើប្រាស់​ច្បាប់​ស្រូប​ទាញ គឺ​លំបាក​វេទនាណាស់​។ ជា​ក្មេងស្រី​តូច​ម្នាក់​អាយុ​ត្រឹម​១៧​ឆ្នាំ MaeRouy បាន​បោះបង់ចោល​ការសិក្សារ​ទៅ​ស៊ីឈ្នួល​គេ​នៅ​ប្រទេស​ថៃ រយៈពេល​៥​ឆ្នាំ  ដើម្បី​យកលុយ​មក​ចិញ្ចឹម​គ្រួសារ​។ MaeRouy កើតចេញពី​ត្រកូល​អ្នកក្រីក្រ នៅតាម​ខេត្ត  មាន​បងប្អូន​ច្រើន​នាក់ និង​កំព្រា​ឪពុក ហើយ​ថែមទាំង​ជំពាក់​បំណុល​គេ​ដល់​ទៅ​១០​ម៉ឺន​ដុល្លារ​។ 
 
​ជីវិត​បាន​ដើរ​ដល់​ផ្លូវ​ទាល់  MaeRouy ក៏​សម្រេចចិត្ត​រៀន​ច្បាប់​ស្រូប​ទាញ ដោយ​ឃើញថា វា​ជា​ច្បាប់​លំដាប់​ពិភពលោក ដែល​សេដ្ឋី​គ្រប់គ្នា ប្រើប្រាស់ អាច​ឲ្យ MaeRouy ផ្លាស់​ប្តូរជីវិត​បាន​៕













 
​(អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com