អត្ថបទពាណិជ្ជកម្ម
Nokia 5310 និង Nokia 2720 Flip បត់​ពណ៌​ក្រហម រូបរាង​សមសួន និង​តម្លៃ​ដ៏​ពិសេស មាន​លក់​នៅ​កម្ពុជា​ហើយ​!
20, Apr 2020 , 2:51 pm        
រូបភាព
ដោយ: ថ្មីៗ
​ការទន្ទឹងរង់ចាំ​រប​ស់លោក​អ្នក​ពេលនេះ បានមក​ដល់​ហើយ ទូរ​សព្ទ​ដៃ Nokia 5310 និង Nokia 2720 Flip បត់​ពណ៌​ក្រហម មាន​លក់​នៅក្នុង​ប្រទេស​កម្ពុជា​ហើយ ជាមួយនឹង​ការ​រចនា​រូបរាង សមត្ថភាព និង​តម្លៃ​ដ៏​សមរម្យ ក្នុងប្រទេស​កម្ពុជា​ផងដែរ​។
 
Nokia បានប្រកាស​លក់​ទូរ​សព្ទ​ដៃ​ស៊េរី​ថ្មី   Nokia 5310 សម្រាប់​មនុស្ស​គ្រប់​ស្រទាប់វណ្ណៈ អាច​ប្រើប្រាស់​បាន ដោយ​រូបរាង​ដ៏​ទាក់ទាញ និង​តម្លៃ​ដ៏​សមរម្យ​របស់​វា ស្រប​ជាមួយ​ការ​រចនា​ការ​ស្ដាប់​តន្ត្រី (XpressMusic) របស់​ទូរ​សព្ទ​នេះ​កាន់តែ​ទទួលបាន​នូវ​បទពិសោធន៍​ថ្មី​។ សម្រាប់​លោកអ្នក ដែលមាន​តម្រូវការ​បឋម​ដូចជា ការហៅ​ជា​សំឡេង​, ការផ្ញើ​សារ​, និង​ការ​ស្ដាប់​តន្ត្រី Nokia 5310 គឺជា​ទូរ​សព្ទ​ដៃ​ដែល​សាក​សម សម្រាប់​លោកអ្នក​បំផុត​។ Nokia 5310 មាន​ទំហំ 2.4 inches ទម្ងន់ 88.2 ក្រាម​។ អា​សង្ហា​នេះ ក៏មាន​បំពាក់ កាមេរ៉ា VGA នៅ​ផ្នែក​ខាងក្រោយ​របស់​វា​ផងដែរ​។ ជាមួយ Nokia 5310 លោកអ្នក​អាច​ស្ដាប់​វិទ្យុ និង​តន្ត្រី​បាន​គ្រប់​ទីកន្លែង​ដោយ​មិនបាច់​ប្រើ​កាស ស្រប​នឹង Speaker ២ លើ​ក្រោម​របស់​ទូរ​សព្ទ​នេះ​ធ្វើ​ឲ្យ​ការ​ស្ដាប់​តន្ត្រី​របស់​អ្នកទទួល​នូវ​បទពិសោធន៍​ថ្មី​។ ជាមួយ​ថាមពល​ថ្ម 1200 mAh អាច​ទ្រ​ទ្រ​ងរ​ហូទ​ទៅដល់ ៣០ ថ្ងៃ​ដោយ​មិន​ប្រើការ​អ្វី​។ អាច្រមក់​នេះ មាន​លក់​នៅ​ប្រទេស​កម្ពុជា ក្នុងតម្លៃ​ត្រឹមតែ ៣៨ ដុល្លារ​ប៉ុណ្ណោះ​។ 


 
Nokia 2720 Flip គឺជា​ទូរ​សព្ទ​ដែល​រចនា​ឡើង ជាមួយនឹង​ភាព​ស៊ី​វិ​ល័យ ដែល​អាច​បត់​បាន​។ ពេលនេះ ការទន្ទឹងរង់ចាំ​រប​ស់​អ្នក​ទាំងអស់គ្នា បានមក​ដល់​ហើយ ក្រុមហ៊ុន KTH ដែលជា​ក្រុមហ៊ុន​នាំចូល និង​ចែកចាយ​ផ្ដាច់មុខ​ទូរ​សព្ទ​ដៃ Nokia ប្រចាំ​ប្រទេស​កម្ពុជា បាន​នាំ​យកបាន​នាំយក​ពណ៌​ដ៏​ឆើតឆាយ របស់​ទូរ​សព្ទ​ដៃ Nokia 2720 Flip ពណ៌​ក្រហម​ក្នុងប្រទេស​កម្ពុជា​ហើយ​។ វា​មាន​ទម្ងន់ 118 ក្រាម ទំហំ 2.8 inches​។ វា​ដំណើរ​ដោយ​ប្រព័ន្ធ KaiOS បន្ទះ​ឈី​ប Qualcomm MSM8905 Snapdragon 205, CPU Dual-core (2x1.1 GHz Cortex-A7) និង GPU Adreno 304​។ វា​ក៏​បំពាក់​កាមេរ៉ា​ទំហំ 2 MP ផងដែរ​។ មិន​ត្រឹម​ជា​ទូរ​សព្ទ​ប៊ូ​តុង ដែលមាន​រូបរាង​ស្អាត​នោះទេ Nokia 2720 Flip ក៏មាន Wifi-Hotspot, WhatApp, Facebook, Google Maps និង Youtube បំពាក់​មកជា​មួយ​ស្រាប់​ផងដែរ​។ វា​អាចដាក់​ស៊ីម​បាន​រហូតដល់​ទៅ ២ (4G LTE)​។ ចំណែកឯ​ថាមពល​ថ្ម​របស់​ទូរ​សព្ទ​ដៃ មាន​រហូតដល់ 1500 mAh ឯណោះ​។ តម្លៃ​ខ្លួន​របស់​វា ក្នុងប្រទេស​មានតម្លៃ​ត្រឹមតែ 89 ដុល្លារ​ប៉ុណ្ណោះ​។​
 
​លោកអ្នក​អាច​រក​ជាវ​បាន​តាម​បណ្ដាល​ហាង​លក់​ទូរ​សព្ទ​ដៃ​ក្នុងប្រទេស​កម្ពុជា ឬ​អាច​ទំនាក់ទំនង​តាមរយៈ​លេខ​ទូរ​សព្ទ​ដៃ 012879 707៕







 
(​អត្ថ​ប​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com