អត្ថបទពាណិជ្ជកម្ម
និស្សិត​សាកលវិទ្យាល័យ ពុទ្ធិ​សាស្ត្រ ជាង​១៥០០​នាក់ កំពុង​សិក្សា​តាម​ប្រព័ន្ធ​អន​ឡាញ​ជា​រៀងរាល់ថ្ងៃ​
22, Apr 2020 , 4:57 pm        
រូបភាព
ដោយ: ថ្មីៗ
​ជាមួយនឹង​បញ្ហា​ប្រឈម​នាពេល​បច្ចុប្បន្ន គ្រឹះស្ថានសិក្សា​ទាំង​រដ្ឋ​និង​ឯកជន​ត្រូវបាន​បិទ​បណ្តោះអាសន្ន ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ COVID-19​។ នៅក្នុង​កាលៈទេសៈ​នេះ​
​សាកលវិទ្យាល័យ ពុទ្ធិ​សាស្ត្រ បានចាប់ផ្តើម​ឆមាស​ថ្មី ចាប់តាំងពី​ថ្ងៃទី ២០ ខែមេសា​​ដោយបាន​ផ្លាស់ប្តូរ​ការសិក្សា តាមរយៈ​ប្រព័ន្ធ​អន​ឡាញ សម្រាប់​និស្សិត​ទាំងអស់​។
 
​ទោះបី​ជាមាន​បញ្ហា​ប្រឈម​ខ្លះ ជាមួយ​ការប្រើប្រាស់​អ៊ីនធឺណិត​របស់​និស្សិត​ក៏ដោយ​​ក៏​និស្សិត​ស្ទើរតែ​ទាំងអស់ នៅ​គ្រប់​មហាវិទ្យាល័យ រីករាយ និង​ចូលរួម​យ៉ាងសកម្ម ជាមួយនឹង​ភាពបត់បែន​តាមរយៈ​ការសិក្សា​អន​ឡាញ (onlinelearning)​។ សាកលវិទ្យាល័យ ពុទ្ធិ​សាស្ត្រ​​ផ្តល់នូវ​ការសិក្សា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ដល់​និស្សិត​ជាង ១៥០០ នាក់ ជា​រៀងរាល់ថ្ងៃ ដោយ​ប្រើប្រាស់​ឧបករណ៍​ជាច្រើន​ដូចជា​UPOP, Google Meet, Facebook ។ ល​។​


 
​សាកលវិទ្យាល័យ ពុទ្ធិ​សាស្ត្រ ពិតជា​មាន​សេចក្តីសោមនស្ស​រីករាយ​​និង​ថ្លែងអំណរគុណ​ចំពោះ​ការប្តេជ្ញាចិត្ត​របស់​សាស្ត្រាចារ្យ បុគ្គលិក ជាពិសេស និស្សិត​សាកលវិទ្យាល័យ​
​ពុទ្ធិ​សាស្ត្រ ក្នុងការ​អនុវត្ត​ការសិក្សា តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ដោយ​ជោគជ័យ​។​
 
​អ្នកសម្របសម្រួល​ផ្នែក​សិក្សា​រៀនសូត្រ ៦​រូប នៃ​សាកលវិទ្យាល័យ ពុទ្ធិ​សាស្ត្រ បាន​ខិតខំ​ប្រឹងប្រែង​បណ្តុះបណ្តាល សាស្ត្រាចារ្យ​ទាំងអស់ ក្នុង​គោលបំណង​សម្រួលការ​ប្រើប្រាស់ Google Meet និង UPOP ដើម្បី​ធានា​ចែកចាយ​ឯកសារ​សិក្សា ដល់​និស្សិត​របស់​យើង​ក្នុ ង​ការត្រៀមខ្លួន​រួចរាល់​សម្រាប់​ឆមាស​ទី ២ នេះ​។​
 
​ត្រូវបាន​ដាក់ឈ្មោះថា UPOP (​ប្រព័ន្ធ​សិក្សា​អន​ឡាញ​របស់​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ​)ជា​កម្មវិធីសិក្សា​ផ្ទាល់ខ្លួន​មួយ ដែល​ត្រូវ​បានរៀបចំ និង​អភិវឌ្ឍ​ឡើង​នៅលើ Moodle
​ដែលជា​កម្មវិធីសិក្សា​អន​ឡាញ ដែល​ពេញនិយម​បំផុត​របស់​ពិភពលោក​។​ប្រព័ន្ធ​សិក្សា​នេះ ត្រូវបាន​បង្ហាញថា មាន​ប្រជាប្រិយ​ភាពខ្លាំង ទាំង​សាស្ត្រាចារ្យ​ក៏ដូចជា​និស្សិត ដែល​ធ្វើឱ្យ​ការសិក្សា​រៀនសូត្រ មាន​ភាព​រីករាយ​ជាង​មុន ដោយ​ផ្តល់នូវ​ជម្រើស​សិក្សា​ជាច្រើន​​ហើយក៏​ផ្តល់ឱកាស​ឱ្យ​និស្សិត រំលឹក និង​មើល​មេរៀន​ឡើងវិញ ដើម្បី​ពង្រឹង​ការសិក្សា​របស់​ពួកគេ​ផងដែរ​។​


 
​ក្រុមបច្ចេកទេស​មហាវិទ្យាល័យ​ទាំងអស់​រួមសហការ​ជាមួយ​បុគ្គលិក​ផ្នែក​បច្ចេកវិទ្យា ក៏ដូចជា​បុគ្គលិក​ជំនាញ​គុណភាព​សិក្សា​​និង​បង្រៀន រួមជាមួយ​នាយកដ្ឋាន​និស្សិត កំពុងធ្វើការ​រួមគ្នា ដើម្បី​ធានាថា ការសិក្សា​របស់​និស្សិត​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ ត្រូវបាន​រំខាន​ក្នុង​កម្រិត​តិចតួច​បំផុត នៅក្នុង​កាលៈទេសៈ​នេះ ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺឆ្លង​
COVID-19​។​
 
​សាស្ត្រាចារ្យ​នៅ​ឆ្នាំ​សិក្សា​មូលដ្ឋាន ដែល​បាន​ប្រើប្រាស់​ប្រព័ន្ធ​សិក្សា​UPOP កន្លងមក​ក៏បានផ្តល់​ជា​ជំនួយ​បច្ចេកទេស​មួយចំនួន​​ទៅកាន់​សាស្ត្រាចារ្យ​ចាប់ពី​ឆ្នាំ​ទី ២ ឡើងទៅ​ដែល​កំពុង​អនុវត្ត ការ​រ​បង្រៀន​នៅលើ​ប្រព័ន្ធ​សិក្សា​UPOP ដើម្បី​ធានា​នូវ​គុណភាព​ក្នុងការ​បង្រៀន​ផងដែរ​។​
 
​សាកលវិទ្យាល័យ ពុទ្ធិ​សាស្ត្រ មាន​មោទកភាព ក្នុងការ​ផ្តល់នូវ​ការសិក្សា​ស្របតាម​ស្តង់ដារ​នៃ​សតវត្សរ៍​ទី​២១ ក្នុងការ​អនុវត្ត​ការបង្រៀន និង​រៀន​តាមរយៈ​វិធីសាស្ត្រ ដែល​អាច​បត់បែន​បាន​​និង​របៀប​នៃ​ការបង្រៀន ដែល​ផ្តោតលើ​និស្សិត (student-centred modes of teaching)​។​


 
​លោក​សាស្ត្រាចារ្យ អ៊ា​ន ហ្វី​ន​លេ សាកលវិទ្យាធិការ និង​អនុ​អធិការបតី​​នៃ​សាកលវិទ្យាល័យ ពុទ្ធិ​សាស្ត្រ មានប្រសាសន៍ថា​៖«​ការងារ​ទាំងអស់នេះ រៀបរៀង​ដោយ​សាកលវិទ្យាល័យ ពុទ្ធិ​សាស្ត្រ ដើម្បី​ផ្តល់ជូន​និស្សិត នូវ​ការសិក្សា​រៀនសូត្រ​​និង​គាំទ្រ​ដល់​ការបង្រៀន​បែប​ទំនើប រួមមាន​ដូចជា blended និង flipped learning ដែល​ស្រដៀង នឹង​ការផ្តល់ជូន​ការសិក្សា​នៃ​សាកលវិទ្យាល័យ​ល្បីៗ ឈានមុខ​គេ​នៅ​ជុំវិញ​ពិភពលោក​។​
 
​ទាំងអស់នេះ ក៏បានផ្តល់​ជូន​និស្សិត សាកលវិទ្យាល័យ ពុទ្ធិ​សាស្ត្រ មានដូចជា​ជំនាញ​ទន់​​ជំនាញ​ក្នុងការ​ត្រិះរិះ​ពិចារណា និង​ការចូលរួម​យ៉ាង​ពេញលេញ ជាមួយ​សតវត្ស​ឌីជីថល ៤.០ (Digital4.0 century)»៕














 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com