ថ្ងៃនេះ កម្ពុជា​មិន​រកឃើញ​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូ​វីដ​-១៩ ហើយក៏​គ្មាន​អ្នកជា​សះស្បើយ ដែរ​
COVID-19
ជាតិ
សុខភាព
ថ្ងៃនេះ កម្ពុជា​មិន​រកឃើញ​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូ​វីដ​-១៩ ហើយក៏​គ្មាន​អ្នកជា​សះស្បើយ ដែរ​
23, Apr 2020 , 8:37 am        
រូបភាព
​ភ្នំពេញ​៖ សម្រាប់​ថ្ងៃទី​២៣​មេសា​នេះ កម្ពុជា​មិនឃើញ​រក​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូ​វីដ​-១៩  ហើយក៏​គ្មាន​អ្នកជា​សះស្បើយ​ពី​ជំងឺ​នេះដែរ​។ ពោលគឺ​នៅតែ​រក្សា​ចំនួន​ជាសះស្បើយ​១១០​នាក់ ក្នុងចំណោម​អ្នក​ឆ្លង​កូ​វីដ​-១៩​ទូទាំងប្រទេស ១២២​នាក់ ដដែល​។ ខណៈដែល​អ្នកជំងឺ​១២​នាក់ កំពុង​សម្រាក​ព្យាបាល នៅតាម​មន្ទីរពេទ្យ​នានា​។  នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងសុខាភិបាល​។

 
​ក្នុងចំណោម​អ្នក​សះស្បើយ​សរុប មាន​ជនជាតិខ្មែរ​ចំនួន ៤៦​នាក់ ,​ចិន​១​នាក់​,​បែ​ល​ហ្សិ​ក​១​នាក់​, អង់គ្លេស​៥​នាក់​,​អាមេរិក​២​នាក់​,​វៀតណាម​១​នាក់​,​បារាំង​៣៨​នាក់​, កាណាដា​២​នាក់ និង​ជនជាតិ​ឥណ្ឌូណេស៊ី​២​នាក់​។ អ្នក​នៅសម្រាកព្យាបាលទាំង១២ រួមមាននៅភ្នំពេញ ៧នាក់, ព្រះសីហនុ ១នាក់,សៀមរាប ១នាក់, បន្ទាយមានជ័យ១នាក់,កំពង់ឆ្នាំង១នាក់ និងខេត្តកែប ១នាក់។ 
 
​សូមជម្រាបថា កម្ពុជា​រក​មិនឃើញ​ករណី​ឆ្លង​ថ្មី​នៃ​កូ​វីដ​-១៩​នេះ ចំនួន​១១​ថ្ងៃ ជាប់​គ្នា​មកហើយ​។ ពោលគឺ​ចាប់ពី​ថ្ងៃទី​១៣​មេសា ដល់​ថ្ងៃទី​២៣​មេសា ឆ្នាំ​២០២០៕​

© រក្សាសិទ្ធិដោយ thmeythmey.com