ជាតិ
ពិន័យ១២ម៉ឺនរៀល ចំពោះអ្នកបើកបរម៉ូតូដែលគ្មានបណ្ណបើកបរ ឬហួសសុពលភាព រូបភាពពី គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក
×
ចំនុច៤នៅក្នុងមាត្រា៦ថ្មី នៃអនុក្រឹត្យលេខ៣៩ បានចែងអំពីការពិន័យជាទឹកប្រាក់ចំនួន ១២០ ០០០ រៀល ចំពោះអ្នកបើកបរទោចក្រយានយន្ត ទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ឬ ត្រីចក្រយានយន្ត ឬម៉ូតូកង់៤ ដែលប្រព្រឹត្តល្មើសដូចខាងក្រោម៖
ក- បើកបរដោយគ្មានបណ្ណបើកបរ ឬក្នុងរយៈពេលដែលបណ្ណបើកបរត្រូវបានដកហូត ព្យួរទុក ឬទុកជាមោឃៈ ឬហួសសុពលភាព។
ខ- បើកបរដោយគ្មានបណ្ណសម្កាល់ និង ឬ ផ្លាកលេខ
គ- បើកបរដោយមិនបានត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានតាមច្បាប់កំណត់
ឃ- ប្តូរពណ៌យានយន្តដោយគ្មាការអនុញ្ញាត ឬបិទពណ៌មិនត្រឹមត្រូវតាមបណ្ណសម្គាល់យានយន្ត
ង- ប្រើបណ្ណបើកបរមិនត្រឹមត្រូវតាមប្រភេទយាន
ច- ប្រើផ្លាកលេខសម្គាល់យានដែលរចនាខុសពីលក្ខណៈដើម ឬរលុបលេខ ឬបាក់ផ្លាក បាត់លេខ ឬដាក់សម្ភារ ឬវត្ថុផ្សេងបាំងផ្លាកលេខ។
ចាប់ពីថ្ងៃទី១ខែឧសភាខាងមុខនេះ នគរបាលចរាចរណ៍ផ្លូវគោក នឹងពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោគកាន់តែតឹងរឹង តាមអនុក្រឹក្យ៣៩ចុះថ្ងៃទី១៧ខែមីនាឆ្នាំ២០២០ ដែលដំឡើងថ្លៃពិន័យពី៣ ទៅ៥ដងលើសពីមុន។
© រក្សាសិទ្ធិដោយ thmeythmey.com